ភាគ ៣

2.8K 255 0
                                    

< ង៉ឺត!! > រថយន្តស៊េរីទំនើបចុងក្រោយបង្អស់បើក មកឈប់នៅខាងមុខសាលារៀនថ្នាក់មត្តេយ្យលំដាប់ល្បីមួយដែលភាគច្រើនក្មេងមករៀនទីនេះ សុទ្ធតែជាកូនអ្នកមានធូរធារឬមានមុខមាត់ទាំងអស់ ។

« Baram ចូលសាលាទៅ ចាំចេញពីរៀនប៉ាមកទទួលណា៎ » Jungkook និយាយឡើងឲ្យនាងតូចដែលមុខស្រពោនតាំងពីចេញមកពីផ្ទះងាកមកសម្លឹងមុខគេតាមរយៈខ្សែភ្នែកងឿងឆ្ងល់រឿងខ្លះទើបរាងក្រាស់ឃើញយល់បានភ្លាម ។

« កុំភ័យអី!! ប៉ាស្រឡាញ់កូនហើយនិងម៉ាក់កូនខ្លាំងណាស់ ដាច់ខាតប៉ាមិនយកប្រពន្ធថ្មីនោះទេ » នាយអង្អែលក្បាលកូនស្រីថ្នមៗទើប Baram ប្រិចភ្នែកម៉ក់ៗដាក់គេ ។

« ប៉ាៗអត់កុហក Baram ទេមែនទេ? យប់មិញ Baram អានរឿងស៊ីនដឺរេឡាក្នុងសៀវភៅ ឃើញតួម៉ាក់ចុងធ្វើបាបស៊ីនដឺរេឡារហូត កូនខ្លាចប៉ាៗយក ម៉ាក់ៗថ្មីមកធ្វើបាបកូនដូចម៉ាក់ចុងម្នាក់នោះ កូនខ្លាចណាស់ » នាងនិយាយហើយពេបមាត់ភ័យខ្លាចតាម បែបក្មេងធ្វើឲ្យ Jungkook យល់អារម្មណ៍នាងមុននឹងលើកដៃអង្អែលថ្ពាល់តូចៗរបស់នាង ។

« កុំខ្លាច...មានប៉ានៅជាមួយកូនហើយ អ្នកណាក៏មិនអាចធ្វើបាបកូនបានដែរ » បញ្ចប់ប្រយោគ គេក៏ថើបថ្ងាសនាងមួយខ្សឺតពោរពេញទៅដោយក្ដី
ស្រឡាញ់ក្នុងនាមជាឳពុក ។

« ទៅថ្នាក់ចុះ ប៉ាស្រឡាញ់កូន »

« ByeBye ប៉ាៗ » ទីបំផុត Baram ក៏អាចញញឹមបានឡើងវិញមុននឹងបក់ដៃលា Jungkook ហើយចុះពីឡានដើរចូលទៅក្នុងសាលាឯនាយក៏តាមមើលកូនស្រីចូលទៅផុត សឹមបើកឡានចេញទៅដោយខួរក្បាលគិតរហូតថាគួរយកប្រពន្ធថ្មីហើយបង្កើតកូនប្រុសមួយដើម្បីទទួលបានទ្រព្យសម្បត្តិពេញលេញឬមួយយ៉ាងណា ចិត្តមួយទៀតក៏នឹកខ្វល់ខ្លាច Baram អន់ចិត្តបើសិនគេនាំម៉ាក់ថ្មីចូលផ្ទះ គិតហើយឈឺក្បាលខ្លាំងណាស់ បើគង់តែជាប្រពន្ធហើយធ្វើម៉ាក់ចុងរបស់ Baram ធ្វើឲ្យនាងខ្លាចថាធ្វើបាបដដែល គេគួរយកប្រពន្ធជាមនុស្សប្រុសវិញល្អជាងទេដឹង?

Skip៚

   ខណៈពេលនេះ Taehyung កំពុងធ្វើការរបស់គេជាធម្មតាដោយពាក់ឈុតទន្សាយឈរចែកខិតប័ណ្ណ តែនៅសុខៗក៏មានប្រុសម្នាក់រោគចិត្តដើរមកច្របាច់គូទរបស់គេធ្វើឲ្យ Taehyung ភ្ញាក់ព្រើតមុននឹង...

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now