ភាគ ៤៨

1.9K 128 0
                                    

ឈានចូលដល់ព្រឹកថ្ងៃថ្មីជាថ្ងៃច័ន្ទដែលពួកគេទាំងពីរត្រូវនាំគ្នាត្រឡប់ទៅសេអ៊ូលវិញ ដោយពេលនេះ Jungkook កំពុង check out ជាមួយបុគ្គលិកទុកឲ្យរាងតូចអង្គុយលើសាឡុងចាំគេ ពេលរួចហើយនាយក៏ដើរមករកតែម្ដង ។

« Tae ពួកយើងទៅៗ » នាយញញឹមប្រាប់ទើបរាងតូចងើបឈរឡើងសឹម Jungkook ចាប់ដៃគេដើរ ទៅរកឡានតែដើរមិនទាន់ដល់ផង ស្រាប់តែមានអ្នកណាម្នាក់ខលមករកនាយភ្លាម ។

« អាឡូ!! »

" ចៅហ្វាយ!! ក្រុមហ៊ុនមានរឿងវីវរហើយ!! " Daisy ជាលេខានៅក្រុមហ៊ុននិយាយទាំងសម្លេងស្លន់ស្លោរធ្វើឲ្យរាងក្រាស់ស្ដាប់លឺហើយក៏ងាកមើលរាងតូចដែលមើលមកគេដូចគ្នា បើទោះបីក្រុមហ៊ុនមានរឿងអ្វីក៏គេមិនចង់ប្រាប់ Tae នាំឲ្យបារម្ភជាមួយដែរ ។

Skip៚

< ង៉ឺត!! > មិនយូរប៉ុន្មាន រថយន្តទំនើបរបស់រាងក្រាស់ក៏បើកមកឈប់នៅខាងមុខខុនដូសឹមនាយជូនរាងតូចឡើងទៅបន្ទប់ជាមួយគ្នាដោយគេនៅតែរក្សាទឹកមុខទន់ភ្លន់សម្រាប់ប្រពន្ធតែម្នាក់ដដែលជានិច្ច ។

< ក្រាក > ដៃមាំក្រាស់បើកទ្វារបន្ទប់មុននឹងកាន់ដៃ Tae ចូលខាងក្នុង ម្យ៉ាងឃើញរាងតូចដូចជាអស់កម្លាំងទើបនាយស៊កដៃបីគេចូលបន្ទប់ភ្លាមតែម្ដង ។

« បីខ្ញុំធ្វើអី? ខ្ញុំមានជើងដើរខ្លួនឯងដែរតើស » រាងតូចលាន់មាត់ស្ដីឲ្យនាយតែដៃក៏អោបកគេជាប់រហូត Jungkook បីដាក់លើគ្រែថ្នមៗដោយមិនភ្លេចថើបថ្ងាសគេមួយខ្សឺតយ៉ាងទន់ភ្លន់តាមទម្លាប់ផងដែរ ។

« Tae ប្រហែលជាហត់នឿយហើយ ឆាប់សម្រាកទៅណា៎ » នាយវាចារស្របពេលអង្អែលថ្ពាល់រាងតូចថ្នមៗតែ Tae លឺហើយក៏ទម្លាក់ទឹកមុខឲ្យគេឃើញ ។

« ចុះក្រែងលោកថាជូនខ្ញុំទៅសាកលវិទ្យាល័យនោះអី? » Tae

« ចាំរសៀលណា៎ព្រោះព្រឹកនេះបងត្រូវទៅក្រុមហ៊ុនធ្វើការខ្លះសិន អូនកុំធ្វើមុខចឹងអី បងមិនក្បត់ពាក្យសន្យាទេ » Jungkook លួងលោមក្មេងដែលធ្វើមុខខកចិត្តដាក់គេ ឯរាងតូចព្រោះមិនចង់ឲ្យនាយថាគេចូលចិត្តសូញសាញច្រើនក៏ងក់ក្បាលយល់ព្រមទើបរាងក្រាស់ញញឹមអោនថើបថ្ងាសគេមួយខ្សឺតទៀតសឹមចាកចេញពីខុនដូទុកគេឲ្យនៅតែម្នាក់ឯង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now