ភាគ ១៤

2.3K 199 0
                                    

- ព្រឹកថ្ងៃថ្មី

   Taehyung បានភ្ញាក់ពីព្រលឹមដើម្បីរៀបចំខ្លួនចេញទៅជួបរាងក្រាស់តាមសន្យាដែលនិយាយគ្នាកាលពីយប់មិញ តែមុននឹងចេញពីផ្ទះក៏គេមិនភ្លេចទុក លុយខ្លះៗនៅមាត់ទ្វារបន្ទប់ម៉ាក់គេសឹមដើរចេញមកក្នុងឈុតសាមញ្ញរបស់គេ ខោខូវប៊យខ្មៅ អាវយឺតដៃវែងពណ៌ទឹកសមុទ្រ ជាមួយកាបូបស្ពាយចំហៀងតាមទម្លាប់ ។

« Kim Taehyung!! » គ្រាន់តែដើរមកដល់មុខផ្លូវចាំឡានក្រុងក៏ស្រាប់តែមានសម្លេងមួយហៅឲ្យរាងតូចបានលឺក៏ងាកទៅភ្លាមទើបបានឃើញ Jungkook កំពុងឈរចាំគេក្បែរឡានរបស់នាយល្មមទើបមិនបង្អង់យូរក៏ដើរទៅរក ។

« លោកមកចាំខ្ញុំមែនទេ? » Taehyung

« យប់មិញឯងខលប្រាប់ថាយល់ព្រមតាមសំណើរពួកយើងទើបខ្ញុំចង់មកសួរបញ្ជាក់ម្ដងទៀត ឯងពិតជា យល់ព្រមមិនប្រែក្រឡាស់ពេលក្រោយទេមែនទេ? » រាងក្រាស់សួរទាំងភ័យអរ បើដូចដែល Taehyung យល់ព្រមមិនខុស គេក៏អាចមានលេសឈប់ធ្វើឲ្យម៉ាក់គេបង្ខំទៀតដែរ ។

« ឲ្យតែលោកសន្យាថាជួយម៉ាក់និងប្អូនប្រុសខ្ញុំហើយជួយខ្ញុំឲ្យបានរៀនចប់ថ្នាក់មហាវិទ្យាល័យនោះខ្ញុំច្បាស់ជាធ្វើតាមលោកគ្រប់យ៉ាង » បានលឺរាងតូចឆ្លើយបែបនោះ Jungkook ក៏ធូរទ្រូងមួយដំណាក់កាលហើយ ។

« ល្អ អ៊ីចឹងខ្ញុំបានធូរចិត្តហើយ ពួកយើងឡើងឡានទៅ ខ្ញុំចង់នាំឯងទៅកន្លែងមួយ » និយាយរួចនាយក៏ឡើងឡានមុនឯ Taehyung ដកដង្ហើមធំជាមួយទឹកមុខអត់ជាតិរបស់គេសឹមឡើងទៅអង្គុយនៅកៅអីឡានខាងក្រោយទើបរាងក្រាស់ជ្រួញចិញ្ចើមដាក់គេតាមកញ្ចក់ ។

« ឯងធ្វើអី? » Jungkook

« ក្រែងលោកឲ្យឡើងឡានហ្អី ខ្ញុំឡើងហើយតើស ចេះសួរឆ្កុយៗទៅកើត » រាងតូចសម្លក់ស្ដីឲ្យនាយវិញ មុននេះសម្លុតសួរឡើងគេភ្ញាក់អស់ ។

« ខ្ញុំមិនមែនតៃកុងឡានឯងទេ ឆាប់មកអង្គុយខាងមុខ វិញមក ឲ្យលឿន!! » ឃើញរាងល្អិតធ្វើមុខជូរដាក់ទើប Jungkook ដាក់កំហិតជាមួយទឹកមុខមាំឲ្យ Taehyung ខាំមាត់ឡើងមកអង្គុយខាងមុខក្បែរនាយទាល់តែបាន ។

« មនុស្សស្អីពូកែតែបញ្ជា!! » រាងតូចរអ៊ូចុងៗមាត់យ៉ាងណាក៏ Jungkook នៅតែស្ដាប់លឺដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now