ភាគ ៨០

1.5K 109 0
                                    

លោកយាយត្រកូលJeon បានពឹងឲ្យមេផ្ទះលួចធ្វើដំណើរមកកាន់ផ្ទះរបស់ប៉ាTae ដើម្បីស៊ើបសួរដំណឹងបន្ថែមហើយក៏ចៃដន្យល្អណាស់ដែលថ្ងៃនេះម៉ាក់របស់Tae មិនទៅលេងល្បែងបែរជានៅផ្ទះអង្គុយដោះបៀរម្នាក់ឯងទៅវិញ ។

« ម្ចាស់ផ្ទះ!! មានអ្នកណានៅទេ? » មេផ្ទះស្រែកហៅ ពីរបងខាងក្រៅទៅធ្វើឲ្យអ្នកស្រីMirae លឺហើយជ្រួញចិញ្ចើមដើរតាំងៗចេញមកមើល ។

« អ្នកណាមករកអីហ្នឹង? » គាត់សួរទាំងទឹកមុខធុញទ្រាន់ ។

« គឺខ្ញុំមករកម្ចាស់ផ្ទះ នាងជាម្ចាស់ផ្ទះមែនទេ? »

« មែនហើយ មីងមានការអី? ឬមួយជាពួកម្ចាស់ បំណុល? ក្រែងខ្ញុំប្រាប់ហើយតើសថាចាំមានលុយចាំសង ទៅវិញទៅ!! » Mirae ដេញទាំងច្រឡោតទើប មេផ្ទះលើកដៃប្រកែក ។

« មិនមែនទេៗ ខ្ញុំជាអ្នកស្រុកជាមួយប្ដីនាងឈ្មោះ...ឈ្មោះ Hyungsik នោះអី » គាត់កុហកប្រាប់នាង បើប្រាប់ការពិតនោះអាចនឹងគ្មានបានព័ត៌មានអីទៅ ប្រាប់លោកយាយវិញទេ ។

« អ្នកស្រុកជាមួយប្ដីខ្ញុំ? មីងកុហកទេដឹង? » Mirae បញ្ចេញទឹកមុខមិនជឿទើបមេផ្ទះលើកឯកសារមួយបង្ហាញ ។

« មិនកុហកទេ នេះកូននាងបានផ្ញើប្លង់ផ្ទះនេះទុកនៅ នឹងខ្ញុំទៀតផងនៀកឃើញទេ? » កាលបើបានឃើញ ប្លង់ផ្ទះពិតប្រាកដហើយ អ្នកស្រីMirae ក៏សម្លឹងមុខមេផ្ទះម្ដងទៀតឃើញគាត់ញញឹមដាក់គិតថាជាការពិតមែន ។

« មីងចូលមកសិនមកចឹង » គាត់អនុញ្ញាតព្រមទាំងបើកទ្វារផ្ទះឲ្យទើបមេផ្ទះដើរចូលទៅតាមសម្លឹងមើលជុំវិញមានសុទ្ធតែផ្កាពណ៌ឈូក ពេលចូលដល់ក្នុងផ្ទះក៏ត្រូវអ្នកស្រីMirae ប្រាប់ឲ្យអង្គុយចុះលើខ្នើយផ្ទាល់នឹងរនាបតែម្ដង ។

« ផ្ទះខ្ញុំគ្មានអីឲ្យមីងហូបទេ អង្គុយលេងទៅចាំខ្ញុំទៅ ចាក់ទឹកឲ្យ » ថាហើយគាត់ក៏ទៅផ្ទះបាយចាក់ទឹកពីរកែវរួចត្រឡប់មកវិញ ។

« អរគុណនាង » មេផ្ទះញញឹមទទួលយកតែមិនហ៊ានផឹកទេព្រោះកែវប្រឡាក់គ្មានអនាម័យ មិនស្អាតដូចកាល Tae នៅឡើយ ។

« មីងជាអ្នកស្រុកជាមួយប្ដីខ្ញុំយូរហើយនៅ? បានជាអាក្មេងនោះទុកចិត្តផ្ញើប្លង់ផ្ទះទាំងមូលឲ្យបែបហ្នឹង? » គាត់ហៅអាក្មេងនោះសំដៅលើ Tae ឲ្យមេផ្ទះលឺហើយក៏ដឹងភ្លាមថាស្រីនេះមិនស្រឡាញ់កូនសោះ ធ្វើមើលតែមិនមែនជាកូនបង្កើតខ្លួនឯង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now