ភាគ ៨១

1.4K 105 0
                                    

- ភូមិគ្រឹះ Jeon

ពេលនេះមនុស្សទាំង3នាក់កំពុងអង្គុយជុំគ្នានៅតុបាយញ៊ាំអាហារពេលល្ងាចជាទម្លាប់ ចំណែក Baram ក៏កំពុងអង្គុយក្បែរលោកយាយទួតរបស់នាងដូចរាល់ដងដែរ ។

< ង៉ឺត!! > ភ្លាមៗសម្លេងឡានចតនៅខាងមុខផ្ទះធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ទើបលោកយាយធ្វើជាសញ្ញាឲ្យមេផ្ទះចេញទៅមើល បន្តិចគាត់ក៏ដើរមកវិញ ។

« អ្នកប្រុសធំនិងអ្នកប្រុសTae មកហើយចាស »

« នាងទៅហៅពួកគេឲ្យចូលខាងក្នុងមក » លោក យាយបញ្ជាប្រាប់ទាំងដែលលោកតានិងអ្នកស្រីJeon នៅក្នុងនេះកំពុងឆ្ងល់ថាហេតុអីសុខៗគាត់ស្រាប់តែ ហៅពីរនាក់នោះមកទាំងយប់ ។

« អូនប្រយ័ត្នផង » Jungkook ស្រដីប្រាប់រាងតូចស្របពេលជួយកាន់ដៃគេចុះពីឡានយ៉ាងប្រយ័ត្ន ប្រយែងបំផុត ។

« អ្នកប្រុសទាំងពីរអញ្ជើញចូលខាងក្នុង » មេផ្ទះ

« លោកតានិងម៉ាក់ក៏នៅខាងក្នុងដែរមែនទេអ៊ំ? » Jungkook សួរព្រោះភ្លាមៗពេកគេពិបាកសម្របខ្លួនជួបពួកគាត់ណាស់ ណាមួយខានជួបគ្នាអស់កន្លះឆ្នាំជាងត្រូវតែមានអារម្មណ៍បែបហ្នឹងហើយ ទើបTae ពេលឃើញនាយបែបនេះក៏លូកចាប់ដៃគេភ្លាម ។

« ពួកគាត់បានឃើញបងច្បាស់ជាសប្បាយចិត្តមិនខាន បងក៏ចឹងដែរ ពេលជួបពួកគាត់ហើយត្រូវនិយាយសួស្ដីហើយញញឹមផង កុំធ្វើមុខដូចដាច់លុយចាយអី អាក្រក់មើលណាស់ » រាងតូចលេងសើចថែមទាំងចាប់ទាញមុខនាយចុះឡើងឲ្យ Jungkook លេចស្នាមសើចចេញមក មានតែមេផ្ទះប៉ុណ្ណោះដែលមើលពួកគេទាំងបារម្ភខ្លាចថាបន្តិចទៀតប្ដីប្រពន្ធមួយគូនេះក្លាយទៅជាអ្វីផ្សេង ។

« ដឹងហើយៗអ្នកប្រពន្ធ ប៉ិននិយាយច្រើនមែន តិចកូនបងកើតមកនិយាយច្រើនដូចអូនដែរទៅ » Jungkook ចាប់ដៃគេកុំឲ្យទាញមុខទៀត ។

« អ៊ីចឹងល្អហើយ តោះពួកយើងចូលទៅ » Tae អោបដៃនាយសឹមបណ្ដើរគ្នាចូលទៅខាងក្នុងមុននឹងបានជួបមនុស្សចាស់ទុំទាំងអស់ ជាពិសេសនាងតូច Baram បានឃើញពួកគេភ្លាមក៏ចុះពីកៅអីរត់មករកភ្លាម ។

« ប៉ាៗ!! ម៉ាក់TaeTae!! » នាងស្រែកហៅទាំងសប្បាយចិត្តធ្វើឲ្យ Jungkook ដែលនឹកកូនស្រីជាខ្លាំងនោះស៊កដៃអោបពរនាងមកជាប់នឹងខ្លួនថែមទាំងថើបថ្ពាល់ខ្សឺតៗកាត់បន្ថយចិត្តនឹករលឹកទៀតផង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now