ភាគ ៧៤

1.3K 100 1
                                    

ដោយសារខែនេះជាខែដែលធ្លាក់ព្រិលខ្លាំងទើបអាកាសធាតុនៅខាងក្រៅពិតជាត្រជាក់ខ្លាំងណាស់ មនុស្សគ្រប់គ្នាសុទ្ធតែកំពុងគេងនៅក្នុងផ្ទះហើយបើកម៉ាស៊ីនកំដៅដើម្បីទទួលបានភាពកក់ក្ដៅ តែថាពួកគេនៅមិនទាន់បានកក់ក្ដៅស្មើនឹងគូស្នេហ៍មួយគូដែលកំពុងរួមមេត្រីក្នុងបន្ទប់ជួលជាមួយគ្នានោះឡើយ ទោះបីក្នុងបន្ទប់គ្មានម៉ាស៊ីនកំដៅរាងកាយក៏គ្មានបញ្ហាព្រោះពួកគេចេះបង្កើតកំដៅដោយខ្លួនឯងរួចហើយ ។

« សឺត Jung...ប៉ុណ្ណឹងអ្ហឹស ប៉ុណ្ណឹងបានហើយ » បបូរមាត់តូចវាចារទាំងត្រដាបត្រដួស ដៃក៏អោបកនាយឲ្យខិតមករកគេក្នុងន័យប្រាប់ឲ្យបញ្ឈប់គ្រប់យ៉ាងខ្លាចប៉ះពាល់ដល់កូនក្នុងពោះតែបែរជារាងក្រាស់អោនមកថើបមាត់គេបបួលទៅជាការបឺតជញ្ជក់យ៉ាងក្ដៅគគុកទៅវិញប៉ុន្តែក្រែងមុននេះ Tae ខឹងនឹងនាយមិនចឹងឬ?

« ប៉ុណ្ណឹងបានយ៉ាងម៉េចបើវាមិនទាន់គ្រប់គ្រាន់ស្មើ នឹងការដែលអូនដាច់ចិត្តបោះបង់បងទុកឲ្យវេទនាចិត្តយូរថ្ងៃហើយនោះ? » ពីព្រោះមុននេះនាយអោបរឹតគេ ពន្យល់គ្រប់យ៉ាងពីរឿងរបស់ Zooey ដែលតោងទាមគេព្រោះចាស់ទុំបើកដៃឲ្យទាំងដែលនាយមិនបានពេញចិត្តទាល់តែសោះធ្វើឲ្យរាងតូចបានយល់សព្វគ្រប់ហើយគេក៏ប្រាប់នាយពីមូលហេតុពិតប្រាកដដែលលោកតាជាអ្នកបណ្ដេញគេចេញពីនាយដូចគ្នាដែរទើបពេលសម្រុះសម្រួលគ្នាហើយ Jungkook ក៏លួងលោមបបួលរហូតបានធ្លាក់មកក្នុងសភាពបែបនេះតែម្ដងទៅ ។

« តែអូនហត់ពិតមែន សូមអង្វរបានទេ? » រាងតូចដាច់ចិត្តនិយាយបែបនោះទៅហើយ Jungkook ក៏មិនចង់ឲ្យគេខឹងនឹងខ្លួនក៏អោនថើបថ្ងាសតូចមួយខ្សឺតសឹមដកភាពរឹងមាំចេញមុននឹងទម្លាក់ខ្លួនដេករួចទាញកាយតូចល្អិតមកអោបជាប់ណែននឹងទ្រូងកក់ក្ដៅរបស់ខ្លួន ឯរាងតូចក៏បិទភ្នែកលើកដៃអោបនាយវិញដូចគ្នាព្រោះគេនឹកនាដល់ដើមទ្រូងមួយនេះខ្លាំងណាស់ ដើមទ្រូងដែលធ្វើឲ្យគេមានអារម្មណ៍សុវត្ថិភាពនិងកក់ក្ដៅជាងទីណាៗទាំងអស់ ។

« គ្រប់រឿងដែលបងប្រាប់អូនមុននេះសុទ្ធតែជាការពិតណា៎Tae បងមិនបានស្រឡាញ់ស្រីម្នាក់នោះទេ រឹតតែមិនចង់បាត់បង់អូនថែមទៀត បងមិនចង់ឲ្យអូនទៅណាចោលបងទៀតនោះទេ ដឹងទេថាបងពិបាករស់នៅណាស់បើសិនជាគ្មានអូននៅក្បែរ អូនក៏ដូចគ្នាដែរពិតមែនទេ? » នាយបន្លឺសួរស្របពេលអោនថើបសក់រាងតូចជារឿយៗ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now