ភាគ ៤១

2.2K 183 0
                                    

   Jungkook បានជូនរាងតូចមកទិញសម្លៀកបំពាក់នៅផ្សារធម្មតាៗមួយព្រោះដំបូងឡើយ នាយចង់នាំគេចូលហាងទំនើបទេតែ Tae ប្រកែកព្យាយាមអូសគេរហូតទាល់តែមកដល់ផ្សារបែបនេះតែម្ដងទៅ ។

« បងថាទីនេះដូចជាមិនសូវសមទេដឹង? » រាងក្រាស់ពោលឡើងបន្ទាប់ពី Tae ទាញដៃគេមកឈរខាងមុខផ្សារ មិនមែននាយស្អប់ខ្ពើមកន្លែងតូចតាច ចឹងទេប៉ុន្តែព្រោះផ្សារនេះលក់លាយឡំគ្នាទាំងខោ អាវនិងម្ហូបអាហារ មើលពីក្រៅទៅដូចជាមិនសូវមាន សណ្ដាប់ធ្នាប់សោះ ។

« មិនសូវសមយ៉ាងម៉េច នេះហើយទើបគេហៅថាផ្សារពិតប្រាកដនោះអី ឆាប់ឡើង!! » ថាហើយរាងតូចក៏អូសដៃនាយឲ្យដើរចូលតាមគេតែម្ដង ។ ដើរ បានមួយសន្ទុះឃើញកន្លែងមួយលក់ខោអាវទំនង Tae ក៏ដើរចូលភ្លាមឯ Jungkook នាយដកដង្ហើមធំ ងាកឆ្វេងងាកស្ដាំសឹមចូលទៅតាមរាងតូច ។

« ស្អាតណាស់ » រាងតូចបន្លឺតិចៗស្របពេលរើស មើលខោអាវដែលគេព្យួរលក់ ថែមទាំងទាញមកលរ ពីលើខ្លួនឲ្យ Jungkook មើលផងដែរ ។

« លោកយ៉ាងម៉េចដែរស្អាតទេ? » Tae

« មានអី ស្អាតតើស » រាងក្រាស់ញញឹមតបព្រោះក៏ពិតមែន Tae ស្អាតស្រាប់ទាំងមុខនិងដងខ្លួន ទោះស្លៀកអ្វីក៏នៅតែស្អាតដែរ ។

« អ៊ីចឹងខ្ញុំយកមួយនេះចុះ លោករើសមួយដែរទៅ » Tae

« បង? » Jungkook លើកចិញ្ចើម ដៃចង្អុលមកខ្លួនឯងសួរបញ្ជាក់ទើបរាងតូចងក់ក្បាលតប ។

« អ្ហឹម ក្រែងពួកយើងគ្មានខោអាវស្លៀកដូចគ្នាមិនចឹង ឆាប់រើសយកមួយទៅនឹងអាលបានគិតលុយហើយទៅរីសតវិញ ប្រយ័ត្នតែគេធ្វើកម្មវិធីចោលខាតស្រានិងកាដូហ្វ្រីឥឡូវហ្នឹងហើយ » ថាហើយ Tae ក៏ទាញអាវនោះមកកាន់ដើម្បីទៅរើសខោបន្តទៀតធ្វើឲ្យរាងក្រាស់ឈរដកដង្ហើមធំម្នាក់ឯង តែបន្ទោសអ្នកផ្សេងមិនបានទេ មកពីគេខ្លួនឯងហ្នឹងហើយ មិនចេះត្រៀមទុកអីមុនមកដើរលេងដូច្នេះ ។

   បន្ទាប់ពីរើសខោអាវបានហើយ ពួកគេក៏នាំគ្នាដើរចេញក្រៅរកឡានវិញក៏ស្រាប់តែជួបនឹងអ្វីម្យ៉ាងភ្លាម ។

" នំMochi ថ្មីៗមានរសជាតិឈ្ងុយឆ្ងាញ់តម្លៃធូរថ្លៃ អាចភ្លក្សរសជាតិហ្វ្រីៗបានមុននឹងទិញណា៎ នំMochi ឆ្ងាញ់ៗ!! "

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now