ភាគ ៧០

1.9K 153 0
                                    

« Jimin ខាងនេះ!! » សម្លេងគ្រលរស្រែកប្រាប់រាងតូចដែលកំពុងដើរចូលក្នុងភោជនីយដ្ឋានមួយ ហើយអ្នកស្រែកនោះក៏គ្មានជាអ្នកណាផ្សេងក្រៅពី Yoongi នោះដែរ ។

« មកចាំអូនយូរហើយនៅ? នេះស្ទះផ្លូវពេកទើបអូនមកយឺត សូមទោសណា៎ » រាងតូចអង្គុយចុះទើបរាងសង្ហារលូកចាប់ដៃគេជាប់ទាំងដែលដៃទាំងគូពាក់ចិញ្ចៀនរៀបការគូនឹងគ្នាគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

« ចាំអូន ទោះបីយូរប៉ុណ្ណាក៏បានដែរ » Yoongi ពោលទាំងស្នាមញញឹមឲ្យរាងតូចកក់ក្ដៅចិត្តសឹមងាកទៅម្ខាង ។

« អ្នករត់តុ!! លើកម្ហូបដែលខ្ញុំកម្ម៉ង់មុននេះមក » នាយវាចារប្រាប់គេមុននឹងបែរមករកសំណព្វចិត្តវិញ ។

« អូ៎មែនហើយ និយាយចឹងបងមានដឹងថាលោកJeon និងTae ឥឡូវនេះយ៉ាងម៉េចហើយទេ? » Jimin ស្រាប់តែសួរឡើងពេលនឹកឃើញដល់រាងតូចមុននេះ ។

« មិនដឹងទេព្រោះខានជួបគ្នាយូរហើយ អូនក៏ដឹងថា Jungkook មួយរយៈនេះតោង Tae មិត្តអូនជាប់ប៉ុណ្ណា ស្រឡាញ់គ្នាស្ទើរលេបទាំងមូល ទៅណាក៏មិនឲ្យបាត់មុខដែរ នេះបងថាពួកយើងនៅផ្អែមល្ហែមចាញ់ពួកគេទៀតផងណា៎ » Yoongi

« ចឹងហ្អេ៎? តែអូនមានអារម្មណ៍ថាពួកគេទាំងពីរមិនមែនចឹងទេ បងដឹងថាយ៉ាងម៉េចទេ? មុននេះនៅតាមផ្លូវអូនបានជួប Tae មើលទៅទឹកមុខគេមិនល្អទេ សង្ស័យតែឈ្លោះគ្នាជាមួយលោកJeon ទេដឹង? អូនបារម្ភពីគេណាស់ » Jimin បង្ហាញទឹកមុខបារម្ភព្រោះគេជាអ្នកដឹងច្បាស់ថាកន្លងមក Tae ជួបរឿងលំបាកមកច្រើនប៉ុណ្ណា រំពឹងទុកថាគេបានជួប Jungkook ហើយជីវិតនឹងមានសុភមង្គលជាងមុនតែបើផ្ទុយពីនេះ ពិតជាគួរឲ្យអាណិត Tae ពេកហើយ ។

« មិនអីទេ ចាំមើលបងណាត់គ្នាជាមួយ Jungkook សួរឲ្យច្បាស់សិន សង្ឃឹមថាមិនមែនដូចអូនសង្ស័យទៅចុះ » Yoongi ញញឹមតិចៗអង្អែលដៃរាងតូចលួងលោម ព្រោះគេដឹងថា Jimin ពូកែបារម្ភពីអ្នកដទៃណាស់ ហើយការបារម្ភមួយៗក៏មិនដែលខុសពីការគិតរបស់គេដូចគ្នា ។

Skip៚

< ង៉ឺត!! > រថយន្តទំនើបបើកមកឈប់នៅខាងមុខភូមិគ្រឹះJeon ព្រោះ Yoongi បានខលសួរ Jungkook ដើម្បីណាត់គ្នាតែរាងក្រាស់បែរជាហៅនាយឲ្យមកផ្ទះខ្លួនទៅវិញ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now