ភាគ ៥៧

1.7K 144 0
                                    

<ក្រឹប!> បិទទ្វារបន្ទប់រួចរាល់ Jungkook ក៏បីប្រពន្ធតូចមកឲ្យអង្គុយសាឡុងតែថារាងតូចមិនព្រមចុះទេ នៅអោបកគេណែនតែម្ដង ។

« Tae...អង្គុយលើសាឡុងបានហើយណា៎ » Jungkook

« អត់ទេ បងអត់លឺទេហ្អ៎ថាអូនឈឺជើងនោះអី? » Tae ពេបមាត់មាយាដាក់ឲ្យរាងក្រាស់អស់សំណើចគេ ។

« ស្មានបងមិនដឹងមែនទេថាអូនសម្ដែងឲ្យ Daisy មើលនោះ អម្បាញ់មិញនាងក៏ខឹងសមចិត្តអូនហើយមិនចឹងហ្អេ៎ក្មេងក្បាលខូច? » កាលបើត្រូវនាយតាមទាន់ជាន់កែងដូច្នេះ Tae ក៏ខាំមាត់អោនមុខចុះ ដៃម្ខាងទៀតក៏លូកមកស្ទាបឡេវអាវអ្នកជាស្វាមី ។

« មកពីនាងចង់ដណ្ដើមបងពីអូនហ្នឹងណា៎ ហ្ហឹស! អូនមិនចូលចិត្តនាងនោះទេ ជាពិសេសពេលនាងមើលបងដោយប្រើខ្សែភ្នែកចម្លែកបែបចង់លេបបងទាំងរស់ចឹង បងហ្នឹងក៏ចឹងទៀតមិនចេះប្រកែកអីសោះ » និយាយចុះនិយាយឡើងក៏ដៀមដាមដល់រាងក្រាស់ទៀតធ្វើឲ្យនាយនេះនឹកហួសចិត្តជាមួយគេមិនស្ទើរទេ ។

« ហ្ហឹម? ចុះចង់ឲ្យបងធ្វើម៉េច? ឲ្យបងដេញនាងចេញពីការងារឥឡូវនេះល្អទេ? » Jungkook សួរបញ្ឈឺទាំងដែលដឹងហើយថារាងតូចគ្មានផ្លូវប្រាប់ឲ្យគេធ្វើបែបនោះ ។

« មិនបាច់!! អូនមិនចង់បញ្ជាបងឲ្យធ្វើនេះធ្វើនោះទេ ព្រោះវាមិនមែនជាទង្វើដែលប្រពន្ធគួរធ្វើដាក់ប្ដី » Tae

« ប្រពន្ធអ្នកណាន៎គួរឲ្យស្រឡាញ់ចេះយល់ចិត្តប្ដីបែបនៀក? » កាន់តែរាងតូចល្អនឹងខ្លួន Jungkook កាន់តែស្រឡាញ់គេលើសដើម ។

« គឺប្រពន្ធបងនោះអីហិហិ » Tae សើចកខឹកស្របពេលរាងក្រាស់អោនមុខញក់ញីលើថ្ពាល់គេរួចដាក់ឲ្យអង្គុយលើសាឡុងវិញ ។

« បងត្រូវធ្វើការហើយ Tae អង្គុយលេងចុះ ឬបើអផ្សុកចង់ចេញទៅដើរលេងនៅខាងក្រៅក៏បានដែរ » Jungkook

« អូខេ!! » Tae ងក់ក្បាលព្រមទើបរាងក្រាស់ញីសក់ក្បាលគេតិចៗសឹមដើរទៅអង្គុយធ្វើការរបស់គេ ឯរាងតូចក៏ទាញទូរស័ព្ទមកចុចលេងពីនេះពីនោះជារឿយៗ រហូតគេកូរពោះឃ្លានទើបចង់ប្រាប់ Jungkook តែឃើញនាយរវល់ រាងតូចក៏សម្រេចចិត្តគិតថាមិនប្រាប់ល្អជាងខ្លាចរំខាននាយទើបដើរចេញទៅរកអីញ៊ាំដោយខ្លួនឯង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now