ភាគ ២០

2.4K 174 0
                                    

   កាលបើត្រូវលោកស្រីJeon ចាប់មុខគេជាប់ រាងតូចក៏បើកភ្នែកម៉ក់ៗមិនដឹងគួរធ្វើម៉េចទើបឈោងដៃកេះ Jungkook ឲ្យជួយគេផង ។

« លោកយាយបាទ!! គេគឺ Taehyung មិនមែនអ៊ំស្រី Yaehee ទេ » ពេលលឺនាយប្រាប់ភ្លាម លោកតាក៏ងើបឈរឡើងដើរមករកពួកគេ ។

« អូន...កូនស្រីយើងគេទៅបាត់យូរណាស់ហើយ ម្នាក់នេះមិនមែនជា Yaehee ទេលែងដៃសិនទៅណា៎ » គាត់ព្យាយាមពន្យល់តាមសម្រួលមុននឹង ចាប់ដៃប្រពន្ធឲ្យលែងចេញពីមុខ Taehyung ស្រាលៗទាំងមិនដាច់ចិត្ត ។

« ប៉ុន្តែក្មេងម្នាក់នេះមុខដូច Yaehee ខ្លាំងណាស់ ចៅប្រាប់យាយម្ដងទៀតបានទេថាឈ្មោះអី? » លោកស្រី Jeon នៅតែមិនអស់ចិត្តទើបសួររាងតូច ម្ដងទៀត ។

« ខ្ញុំឈ្មោះ Kim Taehyung » រាងតូចឆ្លើយទាំង រៀងខ្លាចចាស់ទុំបន្តិចដែរធ្វើឲ្យ Jungkook ចូលមកអោបស្មារគេឲ្យសម្រួលអារម្មណ៍ធ្វើធម្មតាព្រមទាំងជាការបង្ហាញពីទំនាក់ទំនងឲ្យរាងចំណាស់ទាំងពីរ បានឃើញ ។

« Taehyung ជាសង្សាររបស់ខ្ញុំបាទ ពួកយើងក៏ បានចុះអេតាស៊ីវិលស្របច្បាប់ជាមួយគ្នារួចហើយដែរ » Jungkook

« ថាម៉េច? នេះចៅយកប្រពន្ធជាមនុស្សប្រុសចឹង ហ្អេ៎? Jungkook កំពុងគិតពីអី? » លោកតាសួរទាំងទឹកមុខមាំ ថាគាត់ខឹងក៏បានដែរព្រោះសឹងតែមិនជឿថាចៅប្រុសដ៏ខ្ពង់ខ្ពស់មានអ្វីគ្រប់យ៉ាងរបស់គាត់បែរជាជ្រើសយកមនុស្សប្រុសមកធ្វើជាប្រពន្ធ តែមិនមែនជាមនុស្សស្រីបង្កើតចៅទួតឲ្យគាត់បានទៅវិញ តែភ្លាមនោះលោកស្រី Jeon ក៏ជ្រួញចិញ្ចើមសម្លក់ស្វាមីគាត់ហើយចូលទៅកាន់ដៃ Taehyung ធ្វើឲ្យរាងតូចត្រូវភ្ញាក់ព្រើតម្ដងទៀត ។

« បងកុំទាន់ស្ដីឲ្យចៅអី ម៉ោះឆាប់នាំគ្នាអង្គុយចុះញ៊ាំ បាយសិនទៅ Eunsook!! ឆាប់ថែមចានមួយឈុតទៀតឲ្យ Taehyung ភ្លាម » គាត់និយាយស្រប ពេលនាំរាងតូចឲ្យអង្គុយចុះលើកៅអីប្រណីតក្បែរគាត់ ឯរាងក្រាស់ក៏ដើរមកអង្គុយក្បែរ Taehyung ការពារខ្លាចគេធ្វើខុសអ្វីមួយ ។

« Taehyung អង្គុយក្បែរយាយណា៎ចៅ » លោកស្រី Jeon ប្រាប់ទាំងសម្លេងទន់ភ្លន់ធ្វើឲ្យរាងតូចនឹកក្រែងចិត្តគាត់ ជាពិសេសគឺលោកតាតែម្ដង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now