ភាគ ៧១

1.3K 106 0
                                    

- ព្រឹកថ្ងៃថ្មី

« ហ្ហឹម... » សម្លេងគ្រហឹមលាន់លឺចេញពីបំពង់កតូចខណៈពេលនេះម៉ោង6ទៅហើយតែគេនៅមិនទាន់ងើបទៀត ។

< រ៉ឺងៗ!!! > ទូរស័ព្ទរបស់គេស្រាប់តែបញ្ចេញសម្លេងព្រោះ Tae បានដាក់ម៉ោងរោទិ៍ទុកតាំងពីល្ងាចម្សិលមិញម្ល៉េះ ។ ព្រោះតែសម្លេងរំខានទើបរាងតូចល្អិតជ្រួញចិញ្ចើមបើកឡើងព្រឹមៗមុននឹងចាប់អារម្មណ៍ថាខ្លួនឯងកំពុងអោបអ្វីម្យ៉ាង ពេលភ្នែកទាំងគូបើកអស់ក៏ភ្ញាក់ព្រើតព្រោះស្រាប់តែឃើញអ្នកដែលគេយល់សប្តិកាលពីយប់មិញនេះច្បាស់ៗនៅនឹងមុខតែម្ដង ។

« ភ្ញាក់ហើយហ្អេ៎ក្មេងពូកែរត់ចោលប្ដី? នេះគេងអោបបងពេញមួយយប់ស្រួលខ្លួនឬអត់? » Jungkook សួរទាំងមុខស្មើព្រោះក៏អន់ចិត្តដែលប្រពន្ធខំស្រឡាញ់ពេញបេះដូងបែរជារត់ចោលឲ្យគេខូចចិត្ត ផឹកស្រាចង់លិចថ្លើមព្រោះនឹកទៅវិញ ហើយបើថារត់គេចមកនៅកន្លែងល្អទៅមិនថាទេ មករស់នៅជិតកន្លែងមានក្លិនស្អុយពិបាកទ្រាំទាំងដែលនាយមិនចង់ឲ្យគេមកលំបាកបែបនេះទាល់តែសោះ ។

« Jung? » រាងតូចបន្លឺហៅឈ្មោះនាយទាំងភ្នែកបើកធំៗមុននឹងចង់ងើបឡើងតែ Jungkook អោបខ្លួនគេរឹតជាប់មិនឲ្យក្រោកបាន ។

« មិនឲ្យទៅណាទៀតទេ នេះអូនរត់ចោលបងតែពីរថ្ងៃបងនឹកអូនស្ទើឆ្កួតទៅហើយ ដឹងទេថាបងខូចចិត្ត បងផឹកស្រាដល់ស្រវឹងដេកដួលនៅផ្សារដែលពួកយើងធ្លាប់ទៅ បងតាមរកអូនពិបាកប៉ុណ្ណា អូននៅដាច់ចិត្តចាកចេញពីបងទៀតហ្អេ៎ Tae? » ជាមួយនឹងប្រយោគរៀបរាប់ចេញពីមាត់នាយ រាងតូចក៏អាចមើលដឹងពីភាពឈឺចាប់តាមរយៈកែវភ្នែកទាំងគូរបស់នាយដែលធ្លាប់តែរឹងមាំ ពេលនេះទន់ជ្រាយឲ្យគេឃើញទៅវិញ ។

« ហេតុអីក៏បង...លោកដឹងថាខ្ញុំនៅទីនេះ? » Tae គ្រលាស់ពាក្យវិញដើម្បីកុំឲ្យនាយចាប់បានអារម្មណ៍ ពិតដែលគេនៅស្រឡាញ់នាយនៅឡើយ ។

« អូនរត់ចោលបងងាយ បងក៏តាមរកអូនស្រួលដូចគ្នាដែរ Tae...ត្រឡប់មកជានាគ្នាវិញបានទេ? ជីវិតបងលែងស៊ាំរស់នៅម្នាក់ឯងហើយតាំងពីមានអូនមក បើគ្មានអូន តើបងរស់យ៉ាងម៉េច? អូនមិនអាណិតដល់បង អាណិតដល់ Baram ខ្លះទេហ្អេ៎? ព្រឹកមិញនេះ Baram សួរបងថាហេតុអីក៏មិនឃើញអូនទៅលេងគេ អូនដឹងថាបងពិបាកឆ្លើយជាមួយកូនឬអត់? » ព្រោះតាំងពីបានស្គាល់រាងតូចមក Jungkook ក៏ទម្លាប់ឲ្យជីវិតគេមានតែប្រពន្ធម្នាក់នេះគត់ បើគ្មានគេទេ នាយហាក់ដូចជាត្រឡប់ទៅប្រើជីវិតកាលពីមុនយ៉ាងចឹង គ្មានសេចក្ដីសុខ គ្មានក្ដីស្រឡាញ់គ្រប់គ្រាន់ឡើយ ។ រីឯរាងតូចកាលបើដូច្នោះគេក៏យល់ ចង់ប្រាប់នាយថាគេក៏នឹកហើយចង់រស់នៅជាមួយក្នុងនាមជាប្ដីប្រពន្ធវិញដូចគ្នា ប៉ុន្តែភ្លាមៗពាក្យសម្ដីដែលលោកម្ចាស់ធ្លាប់និយាយជាមួយគេក៏លេចឡើងក្នុងខួរក្បាលម្ដងទៀតភ្លាម ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now