ភាគ ៨៤

1.4K 105 0
                                    

ព្រោះតែប្រពន្ធលែងអើពើនឹងខ្លួនតទៅទៀត Jungkook ក៏យល់អារម្មណ៍គេដែរទើបខលហៅ Jimin ឲ្យមកមើលដោយមិនភ្លេចប្រាប់រឿងទាំងអស់ឲ្យគេបានដឹងផងដែរ ។

« ខ្ញុំផ្ញើផងណា៎ » រាងក្រាស់និយាយទៅកាន់ Jimin ពេលកំពុងឈរនៅមុខបន្ទប់ដែលមានរាងតូចកំពុងដេកសម្រាកនៅខាងក្នុង ។

« បើឲ្យខ្ញុំជួយមើល ខ្ញុំអាចជួយបានព្រោះ Tae ជាមិត្តខ្ញុំប៉ុន្តែបើអ្នកទាំងពីរនៅតែមិននិយាយរកគ្នាទេខ្លាចថាថ្ងៃក្រោយទៅនឹងពិបាកហើយ » គេឲ្យយោបល់ទាំងបារម្ភអ្នកទាំងពីរ ឯរាងក្រាស់ស្ងៀមគិតពីសម្ដីគេបន្តិចសឹកងាកមើលទៅរាងតូច ។

« ខ្ញុំយល់ប៉ុន្តែពេលនេះ Tae មិនទាន់អាចធ្វើចិត្តរឿងដែលម៉ាក់ខ្ញុំបានធ្វើនោះទេ ខ្ញុំក៏មិនចង់ឲ្យTae ពិបាក ចិត្តដែរ សូមJiminជួយផងទៅ » Jungkook

« អូខេដឹងហើយលោកJeon » រាងល្អិតព្រមទទួលទើបរាងក្រាស់មើលរាងតូចស្របពេលដកដង្ហើមធំមុន នឹងចាកចេញដើម្បីទៅរកម៉ាក់គេ រីឯJimin ក៏ដើរចូលទៅមើលអ្នកនៅក្នុងបន្ទប់ដូចគ្នា ។

« Tae យ៉ាងម៉េចហើយ? » បានលឺសម្លេងប្លែកជាមិត្តខ្លួនទើបរាងតូចងាកមករក ។

« Jimin!! ហេតុអីដឹងថាយើងនៅទីនេះ? រួចចុះ...? » Taeសួរទាំងកំពុងងាកឆ្វេងស្ដាំដូចជារកមើលអ្វីម្យ៉ាង។

« លោកJeon ខលទៅយើងឲ្យមកមើលឯងរួចក៏ទៅផ្ទះបាត់ហើយដែរ » បានលឺដូច្នោះ Tae ក៏ទម្លាក់ទឹកមុខចុះរួចផ្អែកខ្នងនឹងក្បាលគ្រែដោយមានខ្នើយទ្រាប់ខ្នងផងដែរ ។

« មកមើលធ្វើអី យើងអត់មានឈឺទេ » Tae

« មិនបានឈឺកាយតែក៏ឈឺចិត្តមែនទេ? » សំណួរ នេះធ្វើឲ្យរាងតូចរេខ្សែភ្នែកមករកមិត្តនឹកឃើញដល់រឿងទាំងអស់ទៀតហើយទើបJiminដាក់ខ្លួនអង្គុយលើចុងគ្រែមើលទៅគេ ។

« លោកJeon ប្រាប់យើងអស់ហើយថាម៉ាក់គាត់ជា ដើមហេតុធ្វើឲ្យម៉ាក់និងប៉ាឯងស្លាប់ គាត់ប្រាប់ទៀតថាគាត់ក៏មានអារម្មណ៍ខុសដែរដែលជំនួសកន្លែងទាយាទJeon របស់ឯងតាំងពីដើមមក យើងមើលទៅគាត់មានវិប្បដិសារីពិតមែន នេះបើឯងបានឃើញទឹក មុខគាត់ ឯងច្បាស់ជាអាណិតគាត់មិនខានទេ Tae » Jimin ប្រាប់គ្រប់សព្វនាំឲ្យរាងតូចក៏មានអារម្មណ៍ អាណិតដល់នាយដែរ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now