ភាគ ៨

2.4K 211 0
                                    

   ក្រោយជជែកគ្នាបានមួយសន្ទុះ រាងចំណាស់ទាំង ពីរក៏ដល់ពេលត្រឡប់ទៅភូមិគ្រឹះរបស់ពួកគាត់មួយទៀតវិញ ធម្មតាទេពួកគាត់ចាស់ណាស់ហើយចង់មានពេលវេលាផ្ទាល់ខ្លួនខ្លះហើយក៏បានដាស់តឿន Jungkook ជារឿយៗដែរថាទាល់តែនាយព្រមយកប្រពន្ធម្នាក់ទៀតទើបពួកគាត់ស្ងប់ចិត្តយល់ព្រមប្រគល់ទ្រព្យសម្បត្តិឲ្យគ្រប់យ៉ាង ។

« ខ្ញុំសុំឡើងទៅមើល Baram សិនហើយម៉ាក់ » រាងក្រាស់និយាយក្រោយជូនរាងចំណាស់ទាំងពីរឡើងឡានរួចដើរចូលក្នុងផ្ទះជាមួយអ្នកស្រីJeon ។

« អ្ហឹមតែកុំភ្លេចពិចារណាសម្ដីលោកតាលោកយាយផងណា៎កូន » អ្នកជាម្ដាយតឿនម្ដងទៀតទើប Jungkook ញញឹមតិចៗសឹមឡើងទៅបន្ទប់របស់ Baram ។

< ក្រាក > ទ្វារបន្ទប់បើកឡើងដោយដៃរាងសង្ហារមុននឹងនាយបិទវិញថ្នមៗដើម្បីទៅអង្គុយក្បែរគ្រែកូនស្រីហើយសម្លឹងមើលមុខគួរឲ្យស្រឡាញ់របស់គេ មុខមាត់នាងពិតជាដូចប្រពន្ធនាយដែលបានស្លាប់ទៅខ្លាំងណាស់ធ្វើឲ្យ Jungkook ឃើញនាងពេលណាក៏នឹកឃើញដល់ប្រពន្ធជានិច្ច ហើយនោះក៏ជាមូលហេតុដែលនាយពិបាកនឹងបំភ្លេចប្រពន្ធដែលបានស្លាប់ទៅដល់ទៅ5ឆ្នាំរួចមកហើយដែរ ចុះបើឲ្យនាយទៅរកប្រពន្ធថ្មី តើឲ្យនាយសន្យាថានឹងស្រឡាញ់ប្រពន្ធថ្មីហើយបំភ្លេចប្រពន្ធដំបូងរបស់ខ្លួនយ៉ាងម៉េចហ្នឹងបានទៅ?

" Jungkook!! ឆ្នាំនេះចៅអាយុ30ហើយល្មមគិតគូររកម៉ាក់ថ្មីឲ្យ Baram បន្ទាប់មកបង្កើតប្អូនប្រុសម្នាក់ឲ្យគេ យាយនិងតាក៏បានចិញ្ចឹមបីបាច់ចៅទួតម្នាក់ទៀតដែរ យល់ទេJungkook? "

" តែបើកូនមិនយកប្រពន្ធថ្មីហើយបង្កើតបានកូនប្រុសទេ កូនក៏អាចនឹងបាត់បង់ឋានៈជាទាយាទស្នងទ្រព្យសម្បត្តិរបស់ត្រកូល Jeon ទៅដូចគ្នា កុំភ្លេចឲ្យសោះថាលោកតានិងលោកយាយចង់បានចៅប្រុសដែលជាសាច់ឈាមបង្កើតរបស់កូន ហើយកុំគិតថាកូនជាកូនប្រុសត្រកូលJeon តែម្នាក់ គិតថាធ្វើមិនបានអត់ក៏បាននោះ ថាមិនត្រូវបើកូនគ្មានចៅប្រុសឲ្យពួកគាត់ទេ ប្រហែលកូនបានទ្រព្យសម្បត្តិតែពាក់កណ្ដាលប៉ុណ្ណោះ "

" Jungkook!! ម៉ាក់មិនមែនចង់បង្ខំកូនទេតែកូនកុំភ្លេចថាកូននៅមាន Baram ម្នាក់ទៀតដែលត្រូវមើលថែហើយចិញ្ចឹមគេទៅថ្ងៃក្រោយ ត្រឹមទ្រព្យសម្បត្តិពាក់កណ្ដាល ម៉ាក់ខ្លាចតែចំណាយមិនបានយូរនោះទេ "
_______

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now