ភាគ ៤០

2.3K 170 1
                                    

   នៅតាមផ្លូវលើរថយន្តមានសភាពស្ងៀមស្ងាត់ ព្រោះរាងតូចអង្គុយផ្ដេកក្បាលលើកៅអីបែរសម្លឹងមើលទៅអ្វីផ្សេងៗនៅតាមដងផ្លូវមិននិយាយស្ដីអ្វី មួយម៉ាត់ធ្វើឲ្យ Jungkook រឹតតែបារម្ភពីផ្លូវចិត្តរបស់គេ មិនដឹងថាមុនពេលពួកគេបានស្គាល់គ្នា Tae ត្រូវជួបនឹងបញ្ហាប៉ះទង្គិចផ្លូវចិត្តប៉ុណ្ណាទេ ត្រឹមនាយខ្លួន ឯងត្រូវគ្រួសារបង្ខំឲ្យរៀនសូត្រនិងធ្វើគ្រប់យ៉ាងឲ្យល្អឥតខ្ចោះតាំងពីតូចមកក៏មានសម្ពាធណាស់ទៅ ហើយ ចុះទម្រាំតែរាងតូចដែលមានជីវភាពក្រីក្រ ត្រូវខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយចូលគ្រួសារ ហើយមានម្ដាយជាអ្នកញៀនល្បែងទៀតនោះ ប្រាកដជារងសម្ពាធលើសគេទៅទៀតផង ។

« Tae ចង់ទៅកន្លែងមួយជាមួយបងឬអត់? » កាលបើលឺសំណួររបស់នាយធ្វើឲ្យរាងតូចងាកមក មើលមុខនាយទើប Jungkook ញញឹមដាក់គេថែមទាំងទម្លាក់ដៃម្ខាងពីចង្កូតឡានដើម្បីចាប់ដៃគេ មកកាន់ថ្នមៗធ្វើឲ្យ Tae ទទួលដឹងភាពកក់ក្ដៅតាម រយៈបាតដៃរបស់នាយ ព្រោះអាចនិយាយបានថា នាយជាមនុស្សទីមួយហើយដែលបានជួយដោះ ស្រាយបញ្ហារបស់គេហើយក៏ជាអ្នកទីមួយដែលជួយលួងលោមផ្ដល់ភាពកក់ក្ដៅដល់គេ ឲ្យគេទទួលបាន បង្អែកមួយដ៏រឹងមាំផងដែរ ។

< ង៉ឺត!! > ចំណាយអស់ពេលជាងមួយម៉ោង ទីបំផុត Jungkook ក៏បើកឡានជូនរាងតូចមកដល់រីសតមួយនៅជាយក្រុងដែលមានសុទ្ធតែដើមដូងខ្ពស់ៗនិងរុក្ខជាតិពណ៌បៃតងផ្សេងៗទៀតដែលដុះពាសពេញបង្កបានជាម្លប់ត្រជាក់គួរឲ្យចង់រស់នៅណាស់ ។

« ពួកយើងចុះទៅ » រាងក្រាស់ញញឹមប្រាប់រាងតូចសឹមបើកទ្វារចុះមកទើប Tae ត្រូវធ្វើតាមដោយគ្មានការប្រកែក ។ បន្ទាប់ពីនោះ Jungkook ក៏នាំគេទៅកក់បន្ទប់ដើម្បីស្នាក់នៅតែម្ដង ។

« លោកប្រុសត្រូវការបន្ទប់បែបណាដែរ? » បុគ្គលិក

« សុំជាបន្ទប់គ្រែមួយមក » Jungkook

« លោក!! ម៉េចមិនយកបន្ទប់គ្រែពីរ? » Tae លើក ចិញ្ចើមសួរក៏ស្រាប់តែរាងក្រាស់ក្រព័ទ្ធដៃអោបស្មារគេមកផ្អឹបនឹងទ្រូងភ្លាម ។

« យ៉ាងម៉េច? ប្ដីប្រពន្ធគេងបន្ទប់គ្រែពីរ តិចគេច្រឡំថាពួកយើងឈ្លោះគ្នាទៅ មិនល្អទេណា៎ប្រពន្ធ
សម្លាញ់ » នាយនិយាយចំៗឲ្យបុគ្គលិកឈរនៅទី នោះលឺហើយអោនមុខចុះញញឹមអៀនជំនួសរាងតូច ឯTaeវិញក៏ខ្មាសនឹងពួកនាងដែរ តែរាងក្រាស់វិញខុសគ្នាគិតតែពីញញឹមរហូត ចំមែនហើយមនុស្សម្នាក់ នេះ!!

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now