ភាគ ៧៧

1.3K 104 0
                                    

ពេលនេះឡានរបស់ Jungkook កំពុងលូនចូលមកចតនៅខាងមុខផ្ទះដោយមានកូនស្មៅដុះពាសពេញ នៅសងខាងរបងក៏មានផើងផ្កាតូចធំចម្រុះពណ៌ហើយបំពាក់អំពូលមូលៗតូចៗឲ្យមើលទៅកាន់តែស្អាតមួយកម្រិតទៀតតែវាមិនបានទាក់ចិត្តនាយឲ្យចាប់អារម្មណ៍ដូចប្រពន្ធតូចដែលកំពុងចាំក្នុងផ្ទះនោះឡើយ ។

« Tae បងមកវិញហើយ!! » នាយហៅប្រាប់ស្របពេលកាន់របស់ដែលរាងតូចចង់ញ៊ាំចូលមកទាំងដែលរាងតូចវិញកំពុងអង្គុយនិយាយទូរស័ព្ទលើសាឡុងល្មម ។

« បងមកវិញហើយហ្អេ៎? » Tae ញញឹមសួរទើបរាងក្រាស់ដើរមកថើបថ្ងាសគេមួយខ្សឺត ។

« បាទហើយកំពុងនិយាយជាមួយអ្នកណាហ្នឹង? » Jungkook

« គឺ Kyungju ហ្នឹងណា៎ » Tae

« អ៊ីចឹងបងយក Tteokbokki ទៅរៀបដាក់ចានសិន » Jungkook

« អរគុណបង » រាងតូចញញឹមអរគុណសឹមនាយចូលទៅផ្ទះបាយយកចានផ្ទេរវាឲ្យគេ ឯTaeក៏បន្តនិយាយទូរស័ព្ទជាមួយប្អូនប្រុសទៀត ។

« ចឹងលុយបង់ថ្នាក់សាកលឯងចាំមើលមួយឬពីរសប្ដាហ៍ទៀតចាំបងផ្ញើឲ្យតែឯងក៏កុំធ្វើខ្លួនទំនេរអត់ប្រយោជន៍អី មើលៗរកការងារធ្វើខ្លះផង គ្រាន់បានលុយចាយខ្លួនឯងដែរលឺទេ Kyungju? » Tae

" ខ្ញុំដឹងហើយបងប្រុស និយាយចឹងបងអត់សួរពីម៉ាក់ទេហ្អេ៎? "

« មិនសួរព្រោះដឹងថាគាត់ក៏មិនខុសពីមុនដែរ » រាងតូចដកដង្ហើមធំព្រោលនិយាយទូរស័ព្ទជាមួុយប្អូនរាល់លើក សួរម្ដងណាក៏ម៉ាក់គេនៅតែដដែលចឹងលើកនេះក៏មិនដឹងគួរសួរពីអីដែរ ។

« មិនមែនដូចពីមុនទេតែធ្ងន់ជាងមុនទៅទៀតថ្ងៃមិញមិនដឹងអ្នកណាខលមកខ្ញុំទេបងប្រុស ប្រាប់ថាម៉ាក់ជំពាក់លុយគេ៥សែននៅបនល្បែងទៀតហើយ នេះសំណាងណាស់ដែលលើកមុនប្ដីបងយកប្លង់ផ្ទះទៅទុក បើសិននៅក្នុងដៃម៉ាក់វិញខ្ញុំថាថ្មើនេះប្រហែលពួកយើងដេកតាមសំយ៉ាបផ្ទះគេហើយ » លឺKyungjuប្រាប់ដូច្នោះ រាងតូចក៏លើកដៃញីសៀតផ្កាហួសចិត្តជាមួយម៉ាក់គេតែម្ដង ។

« Tteokbokki របស់អូន » Jungkook លើកចានមកដាក់នៅពីមុខរាងតូចទើបគេរហ័សនិយាយលាទៅកាន់ប្អូនប្រុស ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now