ភាគ ៥៤

1.9K 160 2
                                    

ពេលបើកឡានមកដល់ភូមិគ្រឹះភ្លាម Jungkook ក៏កាន់ដៃ Baram ចូលទៅខាងក្នុងជាមួយខ្លួន បណ្ដោយឲ្យរាងតូចដើរតាមពីក្រោយទាំងអារម្មណ៍មិនល្អ គេភ័យណាស់ តើ Jungkook អាចលើកលែងឲ្យគេចំពោះកំហុសនេះឬក៏អត់?

« ម៉ាក់!! Baram មកវិញហើយ » រាងក្រាស់ពោលឡើងហៅឲ្យអ្នកស្រីJeon ដែលកំពុងអង្គុយចាប់ដៃ Zooey នៅលើសាឡុងលឺសម្លេងហៅភ្លាមធ្វើឲ្យរាងចំណាស់ក៏បែរមកមុននឹងស្ទុះទៅអោបចៅស្រីជាទីស្រឡាញ់តែម្ដង ។

« Baram ចៅយាយ!! មានគ្រោះថ្នាក់អីឬអត់ ម៉េចក៏ថ្ងៃនេះធ្វើខ្លួនឲ្យយាយបារម្ភចឹងហាសចៅ? » គាត់សួរឡើងញាប់ឆ្មេរក្រោយដកឃ្លាពីការអោបមុននឹង Baram ងាកទៅមើលមុខ Tae នៅខាងក្រោយធ្វើឲ្យអ្នកស្រីJeon ដឹងភ្លាមថារឿងចៅស្រីគាត់បាត់ខ្លួនប្រាកដជាមានទាក់ទងជាមួយគេមុននឹងគាត់ងើបឈរឡើងដើរសំដៅទៅរករាងតូចរួចហើយក៏...

<ផាច់> មួយដៃយ៉ាងធ្ងន់របស់អ្នកស្រីJeon វាត់ទះទៅលើថ្ពាល់រាងតូចមួយទំហឹងលាន់សូរយ៉ាងខ្លាំង យ៉ាងណាមិញថ្ពាល់រាងតូចឡើងក្រហមងាំងមិនដឹងថាបែកឈាមនៅក្នុងមាត់ឬក៏អត់ទេ ។

« អ្នកម៉ាក់!! » Jungkook លាន់មាត់កាលបើឃើញដូច្នោះមុននឹងស្ទុះមកឈរពាំងមុខរាងតូចដើម្បីការពារគេ ។

« ឯងនេះជាមនុស្សចង្រៃពិតមែន!! ចូលមកគ្រួសារ Jeon មិនបានប៉ុន្មានផងនាំរឿងក្ដៅក្រហាយឲ្យពួកយើងមិនឈប់ នេះឯងចង់ឲ្យគ្រួសារយើងរស់នៅមិនបានសុខរហូតទៅមែនដែរទេហាស Kim Taehyung? » រាងចំណាស់ជេរដៀលរាងតូចខ្លាំងៗមិនសំចៃមាត់នៅវាយតប់គេថែមទៀត សំណាងហើយដែលមាន Jungkook រងជំនួស ស្របពេលនោះក៏មានអ្នកបម្រើក្នុងផ្ទះមកជួយចាប់អ្នកស្រី Jeon ផងដែរ ។

« បានហើយម៉ាក់ឈប់ស្ដីបន្ទោសឲ្យ Tae ទៀតទៅ ក្រែងពេលនេះ Baram ក៏មកដល់ផ្ទះដោយសុវត្ថិភាពហើយតើស ម៉ាក់គួរតែសប្បាយចិត្តវិញបានហើយ » Jungkook សួរដោយទឹកមុខមិនយល់ពីម៉ាក់គេ ។

« កូនចង់ឲ្យម៉ាក់សប្បាយចិត្តទាំងដែលនៅមានវាទាក់ទងជាមួយកូនចឹងហ្អេ៎ Jungkook? » Mrs Jeon

« រួចចុះម៉ាក់ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច? ឬមួយទាល់តែខ្ញុំនិង Tae លែងលះគ្នាទើបម៉ាក់សប្បាយចិត្ត? » កាលបើលឺពាក្យ "លែងលះ" ចេញពីមាត់នាយធ្វើឲ្យ Zooey ម្នាក់នោះលួចញញឹមចុងមាត់ ខុសប្លែកពី Taehyung ដែលគេលឺហើយស្ទើរទន់ជង្គង់ដួលនៅត្រង់នេះ ព្រោះពាក្យនោះចេញពីមាត់រាងក្រាស់ប្រៀបបានដូចជាកាំបិតដែលអាចចាក់សម្លាប់គេពេលណាក៏បានដែរយ៉ាងចឹង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now