ភាគ ៨៨

1.5K 104 0
                                    

< ក្រាក >

« ចូលខាងក្នុងសិនមក » Jungkook បើកទ្វារបន្ទប់ជួលដែលខ្លួននៅសឹមហៅរាងតូចឲ្យចូល ព្រោះTae បានកុហកថាគេត្រូវចោរលួចលុយអស់ហើយគ្មាន មធ្យោបាយត្រឡប់ទៅសេអ៊ូលវិញទេ ណាមួយឃើញគេទើបតែយំគួរឲ្យអាណិតផងហើយមេឃក៏ យប់ងងឹតហើយផងទើបរាងក្រាស់មិនដាច់ចិត្តមានតែ នាំគេមកសម្រាកនៅទីនេះសិន ។

Tae ដើរចូលមកក៏បានឃើញកម្រាលពូកសំឡីមួយនិងមានខ្នើយមួយ ភួយមួយនៅជ្រុងម្ខាងចំណែកចានឆ្នាំងក៏មានតែមួយៗដែរ បែបJungkook ស្នាក់នៅតែម្នាក់ឯងទេ ។

« អង្គុយសិនទៅ ចាំខ្ញុំចាក់ទឹកឲ្យញ៊ាំ » រាងក្រាស់ប្រាប់ទើបរាងតូចសម្រូតខ្លួនយឺតៗអង្គុយបត់ជើងយ៉ាងត្រឹមត្រូវតាមទម្លាប់មុននឹង Jungkook ត្រឡប់មករកគេវិញ ។

« ណេះញ៊ាំទឹកសិនទៅ » Tae ទទួលយកពីដៃនាយ សឹមផឹកបន្តិចសម្រួលអារម្មណ៍ ព្រោះមុននេះគេពិតជាភ័យខ្លាចនឹងប៉ា Zooey ពិតមែន ។

« និយាយចឹងបង...នៅទីនេះតែម្នាក់ឯងទេហ្អេ៎? » Tae

« មែនហើយ ចុះឯងគិតថាខ្ញុំស្នាក់នៅជាមួយអ្នកណា? » Jungkook

« គឺស្មានថាក្មេងម្នាក់នោះក៏នៅជាមួយដែរ » រាងតូច និយាយតិចៗដោយសារយល់ច្រឡំតែខ្លួនឯង ។

« ក្មេងម្នាក់នោះ? អ៎...សំដៅលើ Fang មែនទេ? ហ្ហឹស Fangគេមានផ្ទះរស់នៅជាមួយប៉ាម៉ាក់គេហើយ មកនៅជាមួយខ្ញុំធ្វើអី? » រាងក្រាស់អស់សំណើចរាងតូចដែលហួងហែងគេដូចជានាយជាគូស្នេហ៍គេពិត មែន ។

« អ៎... » Tae ងក់ក្បាលតិចៗឯ Jungkook មើលមុខគេមួយសន្ទុះក៏ចាប់ផ្ដើមនិយាយតទៀត ។

« រួចចុះឯងគិតធ្វើម៉េចទៀត? នេះបើត្រឡប់ទៅសេអ៊ូលវិញក៏ប្រហែលជាមិនកើតព្រោះនិយាយតាមត្រង់ទៅ ខ្ញុំគ្មានសូម្បីលុយទុកបង់ថ្លៃបន្ទប់ខែនេះផង ទើបចង់ជួយឯងក៏មិនបានដែរ » នាយប្រាប់ត្រង់ៗទាំងមានអារម្មណ៍ថាខ្លួនឯងអត់បានការ សូម្បីលុយតិចតួចក៏ជួយអ្នកលំបាកដូចរាងតូចមិនបានដែរ ។

« មិនអីទេ យ៉ាងណាក៏អូនមិនប្រញាប់ទៅសេអ៊ូលវិញដែរ ចាត់ទុកថាជួយអ្នកទន់ខ្សោយម្នាក់ បងឲ្យអូន នៅជាមួយដែរទៅណា៎ » Tae ដាក់កែវទឹកចុះលើឥដ្ឋ សុំនាយទាំងទឹកមុខអង្វរកនិងគួរឲ្យអាណិត ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now