ភាគ ៨៧

1.4K 106 0
                                    

« បងអង្គុយចុះ ខ្ញុំទៅយកថ្នាំមកលាប » Fang ជាក្មេងអាយុ18ឆ្នាំម្នាក់នោះគ្រា Jungkook ឲ្យអង្គុយចុះនៅ រោងបាយសឹមខ្លួនទៅយកថ្នាំមក ដោយមិនបានដឹងថា Tae លួចមកតាមរហូតមកដល់ទីនេះតែមិនហ៊ាន ដើរចូលមករករាងក្រាស់ពេលនេះព្រោះចង់សង្កេតមើលអាការៈនាយថាមានអារម្មណ៍អ្វីឬអត់ក្រោយពីជួបគេប៉ុន្តែបែរជា Jungkook អង្គុយធម្មតាមើលរបួសលើដៃគេប៉ុណ្ណោះ ។ មួយសន្ទុះ Fangក៏ត្រឡប់មកវិញមុននឹងទាញដៃរាងក្រាស់ទៅលាបរបួសឯនាយក៏មិនប្រកែកទៀតផង ធ្វើឲ្យរាងតូចដែលលួចមើលនោះមានអារម្មណ៍មិនល្អ ព្រោះដឹងស្រាប់ថាធម្មតា Jungkook មិនចូលចិត្តឲ្យអ្នកណាប៉ះពាល់ខ្លួនគេផ្ដេសផ្ដាសទេតែបែរជាក្មេងនេះខុសគ្នា ឲ្យប៉ះយ៉ាងស្រួលទៅវិញ ។

« បងមិនប្រយ័ត្នសោះបែរជាដួលធ្វើឲ្យរបួស ឃើញទេដៃបងឈឺបាត់ហើយតិចស្អែកធ្វើការមិនបានទៅ? » Fang ស្ដីឲ្យបែបបារម្ភទើបរាងក្រាស់ញញឹម ដៃម្ខាងទៀតលើកអង្អែលក្បាលគេ ។

« បងមានបានចង់របួសខ្លួនឯងឯណា មកពីក្មេងម្នាក់ នោះដួលហើយក៏ទ្រោបលើបង បើបងមិនរបួសមានតែគេរបួសហើយ » Jungkook

« បាទលោកមនុស្សល្អ គេនោះក៏ចឹងដែរ ដួលឯណា មិនដួលទេ មកដួលលើបងទៅវិញគួរឲ្យខឹងណាស់ ចាំមើលបើខ្ញុំបានជួបគេនៅឯណាប្រាកដជាស្ដីឲ្យមិនខាន » Fang ធ្វើមុខខឹងដល់អ្នកបង្ករបួសឲ្យរាងក្រាស់តែ Jungkook មិននិយាយអ្វីបានត្រឹមញញឹម មុននឹង មានអារម្មណ៍ថាមានអ្នកណាកំពុងលួចមើលគេពីខាងឆ្វេងដៃទើបនាយងាកទៅតែបែរជាមិនឃើញអ្វីទៅវិញ ។

« ហ្ហឹកៗ » នៅពេលនេះ Tae កំពុងអង្គុយចុះនៅជិត ដើមឈើមួយខ្ទប់មុខយំស្ងាត់ៗទាំងឈឺចាប់ដែលរាងក្រាស់មិនចងចាំគេ រឹតតែមុននេះនាយស្និទ្ធស្នាលជាមួយអ្នកផ្សេងធ្វើឲ្យគេទ្រាំមើលលែងបានក៏រត់មកទីនេះទាំងគ្រាំបេះដូងបំផុត ។

« មកយំតែម្នាក់ឯងត្រង់នេះធ្វើអីក្មេងស្អាត? » សម្លេងមួយស្រាប់តែបន្លឺឡើងឲ្យរាងតូចលឺហើយនឹកឆ្ងល់ លឺគ្រលរៗស្មានតែជា Jungkook ទើបគេខំអរងើបបែរមករកតែគ្រប់យ៉ាងខុសស្រឡះ បេះដូងគេសឹងតែធ្លាក់ដល់ដីព្រោះម្នាក់នេះមិនមែនជារាងក្រាស់តែបែរជាមនុស្សដែលគេខ្លាចបំផុតហើយម្នាក់នោះគឺប៉ារបស់ Zooey ឈ្មោះ Sungchul នោះហើយ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now