ភាគ ៦៨

1.5K 113 0
                                    

« ឯងពិចារណាមើលតាមសម្រួលទៅ ខ្ញុំទៅមុនហើយ » និយាយចប់ លោកម្ចាស់ក៏ងើបឈរឡើង ដើរចាកចេញទុកឲ្យ Tae នៅអង្គុយម្នាក់ឯងត្រង់នេះ អង្គុយទាំងទឹកភ្នែកស្រក់ហូរកាត់ថ្ពាល់ដោយឯកឯង ហេតុអ្វីរឿងមិនល្អកើតឡើងមកលើគេផ្ទួនៗបែបនេះ ទៅវិញ? តើជាតិមុនគេបានសាងកម្មពារអ្វីខ្លះទៅទើបបានជាជាតិនេះ ជីវិតគេគ្មានក្ដីសុខទាល់តែសោះ បើទោះជាមានក៏មានត្រឹមតែរយៈពេលខ្លីបំផុតលឿនជាងគេប្រិចភ្នែកទៅទៀត បើសិនជាអាចគេចង់តែស្លាប់ឲ្យបានក្នុងពេលនេះនឹងអាលបញ្ចប់រឿងមិនល្អចេញឲ្យអស់ពីជីវិតគេតែម្ដង ព្រោះគេពិតជាហត់នឿយដែលត្រូវមកតស៊ូរឿងអស់នេះខ្លាំងបំផុត ។

Skip៚

< ក្រាក > ដៃស្រឡូនតូចបើកទ្វារបន្ទប់ខុនដូចូលមក ទាំងទឹកមុខស្រងូតស្រងាត់មុននឹងបានឃើញ Jungkook កំពុងអង្គុយចុចឡេបថប់នៅលើសាឡុង កាលបើងាកទៅឃើញគេភ្លាម នាយក៏ទម្លាក់វាចុះហើយរហ័សដើរមកកាន់ស្មាតូចសងខាងតែម្ដង ។

« អូនចេញពីផ្ទះតាំងពីព្រលឹមទៅដល់ណាខ្លះហ្អាស Tae? មានដឹងបងបារម្ភពីអូនប៉ុណ្ណាដែរទេ ខលទៅមិនចូល ផ្ញើសារក៏មិនមើលថែមទៀត » នាយសួរទាំងបារម្ភសឹមរាងតូចងើយមើលមុខគេយ៉ាងស្ងៀមស្ងាត់មួយសន្ទុះទើបដាច់ចិត្តហារមាត់ឡើង ។

« អ៊ីចឹងបងខឹងអូន ចង់ដាក់ទោសអូនទៀតហើយមែនទេ? ក៏បាន ធ្វើវាឥឡូវនេះតែម្ដងទៅ » គេជ្រើសរើសនិយាយបញ្ជោះនាយមុននឹងប្រុងដើរចូលបន្ទប់តែភ្លាមៗក៏ស្រាប់តែទន់ជើងវិះតែនឹងដួល សំណាងហើយបាន Jungkook ចាប់គេទាន់។

« Tae!! យ៉ាងម៉េចហើយ? » នាយសួរតែរាងតូចហាក់ល្វើយមិនឆ្លើយទើប Jungkook លើកបីគេចូលបន្ទប់ មុននឹងដាក់ឲ្យគេងហើយដោះអាវក្រៅរបស់គេចេញ បន្ទាប់ពីនោះក៏ស្ទាបដឹងថារាងតូចក្ដៅខ្លួនងំ មុខមាត់ក៏ស្លេកស្លាំងថែមទៀតទើបនាយប្រញាប់ចូលបន្ទប់ទឹកជ្រលក់កន្សែងជាមួយទឹកក្ដៅឧណ្ហៗរួចបកមកជូតខ្លួនឲ្យរាងតូចវិញ ពេលរួចរាល់ក៏យកបន្ទះត្រជាក់បិទថ្ងាសឲ្យគេ ចុងក្រោយក៏ឡើងមកលើគ្រែអោបកាយតូចជាប់ទ្រូងហើយទាញភួយដណ្ដប់ជាមួយគ្នាតែម្ដងទៅ ។

« បងមិនល្អធ្វើឲ្យអូនមិនស្រួលខ្លួនបែបនេះ Tae ឆាប់គេងទៅណា៎ ភ្ញាក់ឡើងចាំបងដាំបបរឲ្យញ៊ាំនឹងអាលឆាប់ជា បងសន្យាឈប់ធ្វើរឿងឆ្កួតៗដាក់អូនទៀតហើយ សូមទោសពិតមែនណា៎ប្រពន្ធសម្លាញ់ » នាយនិយាយដោយការដឹងខុស ដៃម្ខាងអោបរាងតូច ដៃម្ខាងទៀតអង្អែលសក់ក្បាលគេហើយថើបមួយខ្សឺតដើម្បីឲ្យ Tae លើកលែងឲ្យគេទាំងដែលនាយមិនដឹងថារាងតូចកំពុងលួចយំស្ងាត់ៗនៅក្នុងចិត្ត តែគេព្យាយាមខាំមាត់សម្ងំក្នុងទ្រូងនាយមិនឲ្យគេដឹងថាតាមពិតខ្លួនកំពុងឈឺដោយសារពាក្យសម្ដីរបស់លោកតាទៅវិញទេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now