ភាគ ២៥

2.2K 165 0
                                    

ពេលចូលបន្ទប់ទឹករួចហើយ Taehyung ក៏លាងសម្អាតដៃមុននឹងដើរចេញមកក៏ចាប់អារម្មណ៍ដឹងថាក្រុមហ៊ុនរាងក្រាស់ក៏ធំដុំហើយស្អាតម្យ៉ាងដែរ ណាមួយពេលនេះនាយក៏ជាប់ធ្វើការទៀតទើបគេឆ្លៀតពេលដើរមើលទីនេះលេងៗតែម្ដងទៅ ។

« នេះហ្អេ៎ក្រុមហ៊ុនត្រកូល Jeon? ធំលើសដែលពូ Chul និយាយប្រាប់យើងទៅទៀត » រាងតូចលាន់ មាត់ស្ងើចសរសើរ សឹងតែមិនជឿថាគេមានឱកាសចូលមកដល់ Jeonz Group ក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មដែលធំជាងគេក្នុងក្រុងសេអ៊ូលនេះឡើយ ។ ដើរសុខៗ Taehyung ក៏បានមកដល់ទីធ្លាមួយដែលមានជញ្ជាំងកញ្ចក់យ៉ាងធំអាចឲ្យគេមើលឃើញទេសភាពទីក្រុងបានយ៉ាងច្បាស់ នៅខាងមុខក៏មាន អគារធំៗជាច្រើនដែលមានដាក់នូវផ្ទាំងផ្សាយពាណិជ្ជកម្មឃោសនាពីផលិតផលនិងសេវាកម្មខុសៗគ្នា ព្រមទាំងផ្សព្វផ្សាយពីកម្មវិធីទូរទស្សន៍ទៀតផង នាំឲ្យរាងតូចបានឃើញហើយចំហរមាត់ធំៗតែម្ដង ។

« សួស្ដី!! » សម្លេងមួយបន្លឺឡើងឲ្យ Taehyung ងាកមកឃើញមនុស្សស្រីម្នាក់ស្លៀកពាក់សមរម្យហើយរួសរាយមិនដូចលេខា Daisy របស់ប្ដីក្លែងក្លាយគេទេ ។

« អូ៎សួស្ដី » រាងតូចតបទៅវិញដោយមិនភ្លេចអោនគោរពតាមសុជីវធម៌ ។

« លោកគឺជាភរិយារបស់លោកអគ្គនាយកពិតមែនទេ? ខ្ញុំឈ្មោះ Dyna » នាងក្រមុំណែនាំខ្លួនទាំងស្នាមញញឹម ។

« ខ្ញុំឈ្មោះ Taehyung »

« ខ្ញុំជាប្រធានផ្នែកធនធានមនុស្សនៅទីនេះ ហើយលោកអគ្គនាយកបន្តិចទៀតជាប់ប្រជុំទើបគាត់ខល ឲ្យខ្ញុំនាំលោកដើរមើលក្រុមហ៊ុន ហើយបើលោក មានអ្វីចង់សួរអាចសួរបាន ខ្ញុំនឹងព្យាយាមឆ្លើយជូនលោកណា៎ » Dyna

« អ៎ អរគុណ » រាងតូចញញឹមតបមុននឹង Dyna នាំគេដើរមើលក្រុមហ៊ុនគ្រប់ជាន់ទាំងអស់ឲ្យ Taehyung បានភ្លឺភ្នែកមិនស្ទើរទេ ។

Skip៚

មិនយូរប៉ុន្មាន Jungkook ក៏ប្រជុំជាមួយពួកម្ចាស់ភាគហ៊ុនចប់ក៏ដល់ពេលដែល Dyna នាំរាងតូចមក រកគេវិញដូចគ្នា ។

« ថ្ងៃក្រោយជួបគ្នាទៀត អរគុណ » រាងក្រាស់លា ម្ចាស់ភាគហ៊ុនចេញពីបន្ទប់ប្រជុំសឹមដើរទៅអូហ្វីសខ្លួនស្របពេលដែលអ្នកទាំងពីរមកដល់ល្មម ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now