ភាគ ៥១

2.1K 140 3
                                    

ពេលមកដល់ខុនដូវិញ Tae បានឲ្យរាងក្រាស់អង្គុយចុះសម្រាក ចំណែកគេក៏ចូលផ្ទះបាយធ្វើម្ហូបពីរបីមុខដើម្បីឲ្យនាយញ៊ាំព្រោះឃើញប្ដីខ្លួនឯងមិនស្រស់ស្រាយ គេបារម្ភខ្លាំងណាស់ ។ រីឯJungkook នាយក៏ត្រេកអរពេលបានរាងតូចយកចិត្តទុកដាក់ដល់ម្លឹងតែស្របពេលជាមួយគ្នានេះ គេក៏មិនភ្លេចពីរឿងមិនល្អដែលបានកើតឡើងលើក្រុមហ៊ុនរបស់ខ្លួនដែរ ទើបគិតហើយគេក៏ឆ្លៀតទាញទូរស័ព្ទខលទៅរកនរណាម្នាក់ភ្លាម ។

" បាទលោកJeon!! "

« ឯងប្រាកដជាដឹងហើយថាហេតុអីបានជាខ្ញុំខលទៅរកឯងមែនទេ? » Jungkook

" បាទ ព្រឹកមិញនេះខ្ញុំក៏បានឃើញព័ត៌មានរបស់លោកដែរ "

« អ្ហឹមឥឡូវនេះខ្ញុំចង់ឲ្យឯងស៊ើបមើលពីប្រភពសំណង់ដែលត្រូវបានយកទៅប្រើប្រាស់ហើយធ្វើឲ្យផ្ទាំងប៉ាណូធ្លាក់ចុះមក ធ្វើយ៉ាងម៉េចក៏បានត្រូវស៊ើបឲ្យបានលឿនបំផុតយល់ទេ? » Jungkook

" បាទខ្ញុំដឹងហើយ ខ្ញុំនឹងទៅស៊ើបមើលឥឡូវនេះភ្លាម "

« អូខេអរគុណ » និយាយចប់ Jungkook ក៏បិទទូរស័ព្ទទាំងចិញ្ចើមជ្រួញចូលគ្នាដោយនៅងឿងឆ្ងល់ ព្រោះកន្លងមកគេជាអ្នកចាត់ចែងក្រុមហ៊ុនដៃគូដែលលក់គ្រឿងសំណង់មកឲ្យខ្លួន ជាក្រុមហ៊ុនដែលតែងតែលក់របស់ល្អបំផុតមកឲ្យគេ ម្យ៉ាងនាយជាអ្នកគិតគូរម៉ត់ចត់ណាស់ មិនហ៊ានយករបស់អន់ៗមកប្រើប្រាស់ទេព្រោះខ្លាចមានបញ្ហាដល់អ្នកដទៃ តែអ្នកណាទៅដឹងថាបញ្ហាក៏បានកើតឡើងពិតមែនធ្វើឲ្យ Jungkook អត់នឹងមិនស្មុគស្មាញមិនបានពិតមែន ។

« អួយ៎!! » សម្លេងស្រែកតិចចេញពីផ្ទះបាយដាស់ឲ្យនាយសង្ហារលឺហើយងាកទៅបានឃើញរាងតូចឈរច្របាច់ដៃដែលចេញឈាមទើបនាយទុកទូរស័ព្ទលើតុហើយប្រញាប់ដើរទៅមើលភ្លាម ។

« Tae កើតអីបានជាស្រែក? » Jungkook សួរមុននឹងបានឃើញម្រាមដៃរាងតូចចេញឈាមធ្វើឲ្យគេបារម្ភប្រញាប់យកក្រដាសអនាម័យមកជូតទប់ឈាមឲ្យភ្លាម ។

« អូនហាន់សាច់រួចក៏មុតដៃបន្តិចតែអត់អីទេ កុំបារម្ភពីអូនអី ឆាប់ទៅអង្គុយវិញទៅ » Tae និយាយព្រមទាំងប្រើដៃម្ខាងទៀតរុញនាយតែកម្លាំងគេឯណាដែលឈ្នះរាងក្រាស់នោះ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now