ភាគ ៤៣

2.3K 180 1
                                    

   ហ្គេមចាប់ផ្ដើម!! គូ Jungkook និង Tae ព្យាយាម លេងខ្លាំងណាស់ដើម្បីចង់បានកាដូហ្វ្រីតែអ្នកណា ទៅដឹងថាTae ប៉ាវចាញ់រហូត កម្រឈ្នះណាស់ ឡើងដល់ថ្នាក់រាងក្រាស់ត្រូវផឹកមួយកែវហើយមួយកែវទៀត មុខឡើងក្រហមងាំងដោយសារជាតិស្រា ខ្លួនវិញទន់ដូចចាហួយហើយទើបTae ខំហាមណាស់ ដែរ ប្រាប់ឲ្យឈប់លេងតែគេជំនះចង់លេងបន្តដើម្បីយកកាដូឲ្យរាងតូចរហូតទាល់តែអ្នកលេងជាមួយគេ ចាញ់ក្រាបលើដីអស់ ទើបគូពួកគេបានឈ្នះតែម្ដងទៅ ។

« នេះជាកាដូរបស់លោក អបអរសាទរណា៎ » បុគ្គលិកស្រីម្នាក់ហុចកាដូដែល Tae ចង់បានមកឲ្យគេសឹមរាងតូចទទួលយកមុននឹងងាកមកមើលរាងក្រាស់ដែលផ្ដេកក្បាលលើស្មាររបស់គេ ។

« Jungkook ហ្អា៎ អត់អីទេមែនទេ? » គេសួរឡើងតែនាយដេកជញ្ជក់មាត់ទន់ខ្លួនល្អូក យ៉ាងណាក៏មិនអាចឲ្យគេដេកនៅកណ្ដាលវាលដូចអ្នកផ្សេងបានឡើយ ណាមួយខ្លួនJungkookក៏មិនមែនស្រាលដែរទើបរាងតូចហៅបុគ្គលិកប្រុសម្នាក់ឲ្យជួយគ្រានាយដើរទៅបន្ទប់តែម្ដង រួចហើយ Tae ក៏ពឹងឲ្យបុគ្គលិក នោះជួយយកទឹកក្ដៅមួយកែវដើម្បីទុកឲ្យរាងក្រាស់ផឹកបន្សាបស្រាផងដែរ ។

« អរគុណណា៎ » Tae ឲ្យលុយធីបខ្លះទៅបុគ្គលិក នោះរួចទាញទ្វារបន្ទប់បិទសឹមដើរមកទាញរាងក្រាស់ឲ្យដេកឲ្យបានស្រួលវិញដោយមិនភ្លេចជួយដោះស្បែកជើងឲ្យគេផងដែរ ។

« ក្ដៅស្អុះណាស់ ទៅងូតទឹកសិនចាំមកជូតខ្លួនឲ្យលោកវិញ » រាងតូចនិយាយតែម្នាក់ឯងមុននឹងទាញឈុតឃ្លុំនិងកន្សែងចូលទៅងូតទឹកទុកឲ្យJungkook នៅដេកលើគ្រែ ។ ប៉ុន្មាននាទីក្រោយគេក៏ចេញមក វិញដោយមានតែឈុតឃ្លុំពណ៌ខ្មៅជាប់នឹងខ្លួន នៅតែឃើញរាងក្រាស់ដេកដដែល ។

« ដាស់គេឲ្យផឹកទឹកក្ដៅសិនល្អទេនឹងអាលងើបពី ដេកមិនសូវឈឺក្បាល » ថាហើយ Tae ក៏ដើរទៅ យកទឹកក្ដៅតែចៃដន្យអី ទឹកលែងក្ដៅបាត់ទៅហើយ ឲ្យJungkookផឹកបន្សាបជាតិស្រវឹងយ៉ាងម៉េច?

« ចំមែន ត្រជាក់បាត់ហើយហ្នឹង? » រាងតូចរអ៊ូតិចៗ តែស្ដាយទឹកខំឲ្យលុយធីបគេយកឲ្យមុននេះក៏ប្រញាប់ផឹកវាអស់រលីងគ្មានឲ្យសល់មួយដំណក់ទេ បន្ទាប់មកក៏ដើរចូលបន្ទប់ទឹកដើម្បីជ្រលក់កន្សែងជាមួយទឹកយកទៅជូតខ្លួនឲ្យរាងក្រាស់ តែកំពុងតែធ្វើវាសុខៗ Tae ស្រាប់តែមានអារម្មណ៍ថាក្នុងខ្លួនចាប់ផ្ដើមឡើងកម្ដៅដូចគេយកភ្លើងមករោលចឹង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now