ភាគ ២៩

2.1K 174 0
                                    

   បន្ទាប់ពីធ្វើរបស់ដែលខ្លួនឯងចង់បានហើយ Jungkook ក៏មានតួនាទីចេញលុយសឹមនាំគ្នាចាកចេញពីហាងវិញ ។

« ចង់ទៅណាទៀតឬអត់? » នាយសួរឡើងស្របពេលនាំគ្នាឈរចាំតាក់ស៊ីទើបរាងតូចលើកដៃអង្អែលពោះធ្វើមុខជូរដាក់គេ ។

« ខ្ញុំដូចជាឃ្លាន ចង់រកអីញ៊ាំ » Taehyung

« ខ្ញុំស្គាល់ភោជនីយដ្ឋានមួយទើបបើកថ្មី ពួកយើងនាំគ្នាទៅៗ » ថាហើយ Jungkook ក៏លើកដៃបក់ហៅតាក់ស៊ីដែលកំពុងជិះមកដល់ក៏ស្រាប់តែរាងតូចចាប់ ដៃគេឲ្យទម្លាក់ចុះវិញ ។

« អេ៎ៗឈប់សិន តែខ្ញុំចង់ទៅកន្លែងមួយទៀតវិញ ធានាថាបើលោកបានសាកញ៊ាំនៅទីនោះនឹងជាប់ចិត្តមិនខានទេ » Taehyung និយាយឲ្យរាងក្រាស់ឆ្ងល់តែមិនឲ្យនាយសួរនាំទាន់ គេក៏អូសដៃនាយឲ្យទៅ ចំណតឡានក្រុងមួយទៀត អាចថាវាក្លាយជាទម្លាប់ទៅហើយដែលគេចូលចិត្តជិះឡានក្រុងដែលចំណាយអស់លុយតិចដើម្បីសន្សំសំចៃ ។

   មិនយូរប៉ុន្មាន រាងតូចក៏នាំ Jungkook មកដល់ផ្សារសាមញ្ញមួយដែលមានលក់អាហារតាមចិញ្ចើមផ្លូវគ្រប់មុខហើយក៏តម្លៃថោកសមរម្យដែលគេឧស្សាហ៍មករហូតនោះហើយ ។

« កុំប្រាប់ឲ្យសោះថាពួកយើងត្រូវមកញ៊ាំអាហារថ្ងៃត្រង់នៅទីនេះ? » រាងក្រាស់សួរទាំងមិនចង់ជឿនឹងភ្នែកថាមនុស្សដូចគេត្រូវមកកន្លែងដែលគ្មានស្តង់ដារដូច្នេះ បើមានអ្នកណាស្គាល់ឃើញគេនោះ មិនដឹងជាយកទៅនិយាយដើមយ៉ាងណាខ្លះទេ ។

« ប្រាកដហើយ នែ៎!! កុំមើលងាយទីនេះឲ្យសោះណា៎ ទោះបីជាមិនសូវស្អាតហើយទំនើបដូចភោជនីយដ្ឋានដែលលោកចូលចិត្តទៅក៏ដោយតែរសជាតិអាហារវិញគឺមិនឲ្យចាញ់គ្នាទេ ម្យ៉ាងក៏មិនថ្លៃកប់ពពកដូចអាហារនៅកន្លែងអស់នោះដែរ » Taehyung រៀបរាប់ប្រាប់គេទាំងស្នាមញញឹម ត្បិតថាត្រូវនាយនាំទៅកន្លែងថ្លៃៗជាច្រើនយ៉ាងណាក៏គេគិតថាមិនអាចប្រៀបធៀបជាមួយទីនេះបានដែរ ។

« នៅឈរធ្វើអីទៀត ឆាប់មក!! » ឃើញនាយឈរ ស្ងៀមដូចដុំថ្មទើបរាងតូចចាប់ដៃគេឲ្យដើរចូលទៅ ថែមទាំងតាំងខ្លួនជាអ្នកទិញរបស់ញ៊ាំឲ្យ Jungkook តាមមើលគេឥតប្រិចភ្នែក មើលយូរទៅ Taehyung កាន់តែមានចំណុចពិសេសទាក់ទាញភ្នែកនាយឲ្យចង់តែមើលគេរហូតតែម្ដង ។ ពេលទិញបានអាហារ ហើយទើបរាងតូចនាំនាយទៅអង្គុយញ៊ាំនៅលើបង់តាមសួនច្បារក្រោមដើមឈើជាមួយគ្នា ជួនជាថ្ងៃនេះមេឃស្រទុំទើបមិនសូវរំខានដល់ការអង្គុយប៉ុន្មានទេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now