ភាគ ៥៣

1.8K 144 2
                                    

< ង៉ឺត!! > សម្លេងឡានក្រុងចុះចតនៅក្បែរសាលាមត្តេយ្យរបស់ Baram មុននឹងរាងតូច Taehyung ចុះដើរសំដៅទៅទីនោះ តែសំណាងល្អព្រោះរាល់លើកថ្ងៃបែបនេះ Baram ត្រូវចេញពីរៀនតាំងពីថ្ងៃត្រង់ម្ល៉េះតែថ្ងៃនេះមានម៉ោងសិល្បៈបន្ថែមទើបនាងតូចត្រូវបន្តរៀនរហូតដល់ឥឡូវ ។

« Baram រៀនថ្នាក់ណាអញ្ចេះ? » Tae និយាយតិចៗម្នាក់ឯងព្រមទាំងអើតមើលពីខាងក្រៅទៅព្រោះមិនហ៊ានដើរចូលសាលាថ្លៃៗដូច្នេះ ស្របពេលនោះអ្នកគ្រូក៏នាំសិស្សទាំងអស់ដើរចេញមក ក្នុងនោះក៏មាន Baram ម្នាក់ដែរ ។

« ម៉ាក់ TaeTae!! » គ្រាន់តែក្រឡេកឃើញរាងតូចភ្លាម នាងតូចក៏ញញឹមបក់ដៃហៅគេភ្លាមធ្វើឲ្យ Tae ត្រូវបក់ដៃតបនាងវិញមុននឹង Baram រត់សំដៅមករកគេតែម្ដង ។

« ម៉ាក់TaeTae មកមើល Baram មែនទេ? » នាងសួរទាំងញញឹមលឹបភ្នែកស្របពេល Tae កាន់ដៃនាង ។

« បាទ រួចក៏មកទទួល Baram ទៅផ្ទះវិញនោះអី? » Tae

« យ៉េ!! » Baram ស្រែកហ៊ោត្រេកអរមុននឹងរាងតូចលើក នាងពរឡើងព្រោះគេស្រឡាញ់ក្មេងស្រាប់ ឃើញនាងតូចគួរឲ្យស្រឡាញ់បែបនេះ គេចង់តែបាននាងធ្វើកូនទេ ។

« ថ្ងៃនេះ Baram មានធ្វើជាក្មេងល្អស្ដាប់បង្គាប់អ្នកគ្រូឬអត់ ហ្ហឹម? » Tae

« Baram តែងតែធ្វើជាក្មេងល្អជានិច្ច ព្រោះប៉ាៗអត់ចូលចិត្តក្មេងខ្ជិលទេ » នាងសំដៅលើ Jungkook ធ្វើឲ្យរាងតូចញញឹមព្រោះនាងមានប៉ាល្អដែលស្រឡាញ់ហើយចេះទូន្មានល្អបែបនេះ ។

« ល្អ អ៊ីចឹងចាំពូនាំក្មេងល្អទៅញ៊ាំការ៉េមបានទេ? » Tae

« បានៗហិហិ ម៉ាក់TaeTae ល្អជាងគេ អឹប » Baram និយាយហើយចាប់មុខរាងតូចថើបថ្ពាល់មួយខ្សឺតយ៉ាងវែងធ្វើឲ្យ Tae រីករាយពរនាងទៅហាងការ៉េមជាមួយគ្នា ព្រោះJungkookក៏បានទុកលុយឲ្យគេដែរទើបគេមិនចង់ខ្ជះខ្ជាយក៏សុខចិត្តចំណាយលើកូនរបស់ម្ចាស់លុយវិញ វាក៏សមាមាត្រគ្នានោះអី ។

ងាកមក Jungkook នៅក្រុមហ៊ុនវិញ ពេញមួយព្រឹកនាយឈឺក្បាលស្ទើរផ្ទុះព្រោះតាំងពីមានរឿងធ្លាក់ផ្ទាំងប៉ាណូនោះមក អ្នកកាសែតតាមខលមកនាយឥតឈប់រហូត ដល់គេត្រូវតាមប្លុកលេខពួកអស់នោះ ម្យ៉ាងពួកម្ចាស់ភាគ ហ៊ុនក៏ដេញដោលសួរមិនឈប់នៅទាមទារឲ្យបើកកិច្ចប្រជុំទាំងដែលរឿងមិនទាន់ដោះស្រាយចេញទៀត ធ្វើឲ្យរាងក្រាស់នាយស្មុគស្មាញខ្លាំងណាស់ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now