ភាគ ៧៦

1.4K 100 0
                                    

« យូរម្ល៉េះ មិនដឹងថា Jung យ៉ាងម៉េចទៅហើយទេ » អស់រយៈពេលជិត៣០នាទីហើយដែល Jungkook ចូលទៅក្រុមហ៊ុននោះហើយមិនទាន់ចេញមកវិញសោះធ្វើឲ្យរាងតូចបារម្ភ អង្គុយបួងសួងសុំឲ្យនាយសម្ភាសន៍ជាប់បានការងារល្អធ្វើផងទៅចុះ ព្រោះគេដឹងច្បាស់ថារាងក្រាស់នឹងខំប្រឹងណាស់ដើម្បីបានការងារនេះ ទី1គឺដើម្បីអនាគតពួកគេទាំងពីរ ទី2គឺដើម្បីបង្ហាញប្រាប់ទៅគ្រួសាររបស់នាយជាពិសេសគឺលោកតា ថាទោះបីជាគ្មានគាត់ជ្រោមជ្រែងក៏ដោយក៏នាយខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ទទួលបានការងារល្អដែរ ។

មួយសន្ទុះក្រោយដែលរាងតូចដើរទៅដើរមកដោយសារបារម្ភពី Jungkook នោះទីបំផុតនាយក៏ដើរចេញពីក្រុមហ៊ុននោះតែបែរជាមានទឹកមុខមិនល្អទៅវិញ ។

« Jung!! ការសម្ភាសន៍យ៉ាងម៉េចហើយ ពួកគេយល់ព្រមឲ្យបងធ្វើការនៅទីនេះហើយមែនដែរឬអត់? » Tae សួរនាយទាំងភ័យអរតែបែរជាទទួលបានមកវិញនូវទឹកមុខក្រៀមក្រំថែមទាំងរាងក្រាស់អោនមុខគ្រវីក្បាលចុះថែមទៀតទើបគេយល់ក៏ចូលទៅអោបលួងលោមនាយវិញ ។

« មិនអីទេណា៎ បើសម្ភាសន៍ទីនេះមិនជាប់ក៏ទៅសម្ភាសន៍នៅកន្លែងផ្សេងវិញក៏បាន បងកុំបាក់ទឹកចិត្តអីណា៎ អូននឹងកំដរបងរហូតទាល់តែបងបានជោគជ័យ » រាងតូចទះខ្នងនាយតិចៗដើម្បីលួងកុំឲ្យគេគិតច្រើន កំពុងតែកម្សត់សុខៗស្រាប់តែ Jungkook អោបខ្លួនគេឲ្យឡើងខ្ពស់ផុតពីដីនាំឲ្យ Tae ភ័យមិនស្ទើទេ ។

« បងធ្វើអីហ្នឹង? »

« បងសម្ភាសន៍ជាប់ហើយ Tae បងបានការងារហើយហាហាហា បងសប្បាយចិត្តណាស់ » រាងក្រាស់អរសើចកក្អឹកទាំងដែល Tae វិញមើលមុខគេភ្លឹះៗ ។

« ចុះមុននេះម៉េចក៏បង... »

« ធ្វើលេងហិហិ » នាយសើចលឹបភ្នែកដាក់ឲ្យរាងតូចត្រេកអរឡើងវិញ មុននេះខំលួងនាយណាស់តែបែរជាត្រូវនាយលេងទឹកមុខកុហកទាល់តែបាន ។

« មនុស្សឆ្កួតឲ្យអូនភ័យឡើងលួសព្រលឹង គួរឲ្យស្អប់ណាស់ » Tae ស្ដីឲ្យស្របពេលវាយស្មារនាយមួយដៃតិចៗ បន្ទាប់មកក៏ទម្លាក់ទឹកមុខចុះម្ដងទៀតកាន់តែក្រៀមក្រំជាងមុនឲ្យ Jungkook អត់មិនសង្ស័យមិនបាន ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now