ភាគ ៧៣

1.3K 97 0
                                    

- ពីរសប្ដាហ៍ក្រោយមក

ពេលវេលាបានកន្លងទៅយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ។ ពេលនេះ Tae នៅតែបន្តធ្វើការនៅហាងសូនរូបតាមធម្មតាប៉ុន្តែក៏គ្រាន់បើព្រោះគេមិនសូវអស់កម្លាំងដូចមុនព្រោះរាល់ថ្ងៃ Jungkook តែងតែលួចទិញអាហារមកព្យួរនៅដៃទ្វារបន្ទប់ជួលរបស់គេ ថ្ងៃណាដែលនាយដឹងថារាងតូចបោះចោលមិនញ៊ាំក៏ទិញអាហារយកទៅផ្ញើនៅម្ចាស់ផ្ទះឲ្យគាត់ យកមកឲ្យ Tae នៅផ្ដាំគាត់ជួយស្ដីរាងតូចឲ្យទទួល យកអាហាររបស់គេទើបរាងតូចគ្មានជម្រើសមានតែទទួលយក ហើយបើមិនញ៊ាំគួរឲ្យស្ដាយពេកព្រោះអាហារសុទ្ធតែថ្លៃៗនោះអី ។

ថ្ងៃនេះពេលយប់ក្រោយចេញពីធ្វើការហើយ Tae ក៏ត្រឡប់មកបន្ទប់ជួលគេវិញ ស្រាប់តែបានជួបជាមួយស្រីដែលគេមិនចង់ឃើញមុខហើយក៏គ្មានជាអ្នកណាក្រៅតែពី Zooey និង Daisy ដែលតាម Zooey រាល់ថ្ងៃដូចអ្នកបម្រើទៅហើយ ។

« ឯងទើបមកពីណា Kim Taehyung? ដឹងថាពួកយើងមកចាំយូរប៉ុណ្ណាហើយទេ? » Daisy សួរឡើង ទាំងទឹកមុខមួរម៉ៅដាក់រាងតូច មិនប្លែកទេដែលពួកនាងដឹងថា Tae នៅទីនេះព្រោះប៉ុន្មានថ្ងៃនេះឃើញ Jungkook ចេញពីក្រុមហ៊ុនលឿនៗពេកទើប Zooey ជួលមនុស្សឲ្យតាមស៊ើបដឹងថានាយមករករាងតូចនៅ ទីនេះរាល់ថ្ងៃទើបក្ដៅក្រហាយមិនសុខចិត្តនាំគ្នាមក រករឿងគេដល់ទីនេះ ។

« ខ្ញុំដូចជាមិនបានអញ្ជើញពួកនាងឲ្យមកចាំនោះទេ » រាងតូចឆ្លើយបកទៅវិញទាំងមិនខ្លាច ។

« គេចមកដល់កន្លែងថោកទាបបែបនេះហើយនៅសម្ដីខ្លាំងទៀត ចឹងតើសបានបង Jung មិនព្រមឈប់តាមសោះ អ៎ឬមួយសម្ដីក៏ខ្លាំង ថ្ងូរក៏ពូកែទេដឹងបានជាទាក់ចិត្តបង Jung បានដល់ថ្នាក់ឲ្យតាមគ្រប់កន្លែងបែបនេះ? » Zooey ដៀមដាមមើលងាយចាក់រុកឲ្យរាងតូចលឺហើយក្ដាប់ដៃមាំទប់កំហឹងមានក្នុងខ្លួន ។

« បើចង់មករករឿងណាស់ ឆាប់ទៅវិញទៅ ខ្ញុំគ្មានពេលកំដរពួកនាងខាតពេលអត់ប្រយោជន៍ទេ » ថាហើយ Tae ក៏ប្រុងនឹងដើរចូលបន្ទប់មុននឹង Daisy បែរមកចាប់ស្មារគេឲ្យងាកមកសឹម Zooey លើកដៃ ទះកំផ្លៀងគេមួយទំហឹងឲ្យរាងតូចបែរមុខទៅម្ខាងរួចក៏បែរមករកពួកនាងវិញទាំងមិនយល់ដែលសុខៗក៏ឆ្កួតមករករឿងគេបែបនេះ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now