ភាគទី ៣៣

2.2K 178 1
                                    

   តាមផ្លូវចេញពីភូមិគ្រឹះទៅសាលាមត្តេយ្យរបស់ Baram មានសភាពស្ងប់ស្ងាត់ព្រោះ Jungkook គិតតែពីបើកឡានដោយមិនភ្លេចចាប់អារម្មណ៍ដល់អ្នកខ្លះដែលអង្គុយងាកមុខទៅកញ្ចក់ឡាន ធ្វើឬកពារងរងក់ដូចស្អប់ខឹងគេតាំងពីជាតិណាមកចឹង ។

« អ្ហេម..!! » ភ្លាមៗនាយក៏ធ្វើជាគ្រហេមឡើងឲ្យ Taehyung ដែលអង្គុយនោះលឺហើយលួចដៀងភ្នែកសម្លក់តែធ្វើពុតជាមិនលឺមិនខ្វល់ដាក់រាងក្រាស់ដដែលឲ្យ Jungkook លើកចិញ្ចើមម្ខាងក្នាញ់គេ មិនគិតខ្វល់ពីប្ដីខ្លះទេឬយ៉ាងម៉េចថាហេតុអ្វីបានជាក្អក? សួរសុខទុក្ខខ្លះក៏អត់ដែរ ចំជាចិត្តត្រជាក់មែន!!

< ង៉ឺត!! > សុខៗ Jungkook ក៏បត់ឡានមកឈប់ម្ខាងនៅចិញ្ចើមផ្លូវឲ្យរាងតូចត្រូវលស់ព្រលឹងដោយ សារគេទល់តែបាន ។

« កើតឆ្កួតស្អីរបស់លោកហ្នឹងហាស? ឈប់ឡាន ភ្លាមៗចឹង ចុះបើមានឡានបុកពីក្រោយទៅមិនងាប់ទាំងពីរនាក់ទៅហើយទេហ្អេ៎? » Taehyung ស្ដី ដាក់នាយផាំងៗមិនទុកមុខតែក៏ត្រូវបើកភ្នែកធំៗពេលរាងក្រាស់ដោះខ្សែក្រវ៉ាត់ឡានហើយលោរខ្លួនមកកៀកគេ ។

« លោ..លោកចង់ធ្វើអី? » រាងតូចស្រដីសួរស្ទើរ មិនចេញ ជាពិសេសស្របពេលដែល Jungkook កំពុងសម្លឹងមើលមុខគេកៀកៗបែបនេះ ធ្វើឲ្យបេះដូងគេលោតញាប់សឹងមិនសមមាត្រចង្វាក់គ្នាទៅហើយ ។

« ហេតុអី? » រាងក្រាស់ស្រាប់តែសួរឡើងឲ្យ Taehyung មើលគេម៉ក់ៗ ។

« ហាស? »

« ខ្ញុំមិនយល់សោះថាហេតុអីក៏ខ្ញុំទៅរើសឯងមកធ្វើជាប្រពន្ធខ្ញុំទាំងដែលការពិតមនុស្សល្អជាងឯងមានច្រើនគគោកសោះ » សម្ដីចាក់ដោតរបស់នាយធ្វើឲ្យអ្នកដែលស្ដាប់លឺហើយឈឺចាប់ ឆួលច្រមុះឡើង ក្រហមចង់យំចេញមក ។

« អឺត្រូវហើយ!! ខ្ញុំវាមិនល្អ ខ្ញុំក្រ ខ្ញុំមិនចេះយកចិត្តលោក ខ្ញុំសម្ដីមិនផ្អែមដូចនាងនោះ ហើយយ៉ាងម៉េច? លោកចង់លែងលះមែនទេ? បានតើស ចាំខ្ញុំលែងឲ្យលោកឥឡូវនេះហើយលោកចង់ទៅយកអ្នកណាធ្វើប្រពន្ធទៀតក៏សូមអញ្ជើញ ខ្ញុំមិនដែលខ្វល់ស្រាប់ ហើយ » Taehyung ស្រែកដាក់នាយដោយលែងក្រែងចិត្តទៀត គេជាមនុស្សមុខក្រាស់ស្រឡាញ់លុយពិតមែន តែបើបានលុយពីមនុស្សមិនឲ្យតម្លៃគេដូច្នេះ គេក៏លែងចង់បានទៀតដែរ តែអ្នកណាទៅ ដឹងថាសុខៗ Jungkook បែរជាញញឹមដាក់មុខគេ ទៅវិញ ។

« ហ្ហឹស » ស្នាមញញឹមរបស់នាយធ្វើឲ្យរាងតូចកាន់តែស្អប់ ដូចរាងក្រាស់កំពុងសើចចម្អកលើភាពឈឺចាប់របស់គេ ។

« ខ្ញុំមិនមែនតួកំប្លែង គ្មានស្អីគួរឲ្យសើចទេ » Taehyung ពេបមាត់ស្ដីឲ្យនាយមុននឹងដៃម្ខាងអោបកាបូប ដៃម្ខាងទៀតរុញទ្រូងរាងក្រាស់ឲ្យចេញពីខ្លួន បំណងដើរចុះពីឡានតែក៏ត្រូវ Jungkook ចាប់ដៃជាប់ហើយទាញកាបូបឲ្យចេញពីដៃគេរួចបោះទៅកៅអីខាងក្រោយនាំឲ្យរាងតូចសម្លក់គេម្ដងទៀត មុននឹងរាងក្រាស់មើលមុខ Taehyung មួយសន្ទុះ សឹមស៊កដៃអោបយ៉ាងណែនទៅវិញដែលស្ថានភាព នេះហើយធ្វើឲ្យរាងតូចភ្ញាក់ព្រើតលាយឡំនឹងអារម្មណ៍ងឿងឆ្ងល់ឡើងមកភ្លាម ។

« បងមិនយល់សោះថាហេតុអីក៏បងរើសអូនមកធ្វើជាប្រពន្ធរបស់បងទាំងដែលការពិតបងមិនធ្លាប់ឲ្យក្ដីសង្ឃឹមលើមនុស្សដែលមានចំណុចល្អច្រើនជាងអូន ឬក៏ប្រហែលមកពីអូនមានចំណុចល្អមួយចំនួួនដែល ពួកគេឬសូម្បីតែបងក៏មិនមានហើយ អរគុណណា៎ Tae ដែលបានយល់ព្រមធ្វើជាប្រពន្ធរបស់បង អរគុណអូនពិតមែនណា៎ » កាលបើលឺរាងក្រាស់និយាយរៀបរាប់ដូច្នោះ Taehyung ក៏ភាំងស្មារតីមិនស្ទើរដែរ អូន? បង? នេះកុំប្រាប់ឲ្យសោះថា Jungkook ស្រឡាញ់គេហើយ?

« Jung... »

« បងមិនបានចាប់អារម្មណ៍ Zooey ម្នាក់នោះទេ រឹតតែគ្រប់យ៉ាងដែលបងសរសើរនាងមុននេះគ្រាន់តែលេងសើច ចង់ឲ្យអូនប្រច័ណ្ឌបងប៉ុណ្ណោះហើយវាក៏ពិតមែន បានន័យថាអូនក៏មានចិត្តឲ្យបងដែរពិត ទេប្រពន្ធសម្លាញ់..? » ពាក្យថាប្រពន្ធសម្លាញ់ដែល Jungkook ហៅពេលនេះមិនមែនដូចរាល់លើក ដែលសម្ដែងនៅមុខអ្នកដទៃ តែវាស្រទន់ជាងមុននិង មានន័យជាងមុនដែលហាមឲ្យអ្នកម្ខាងទៀតលឺ ហើយអត់នឹងមិនរំភើបមិនបាន ចង្វាក់បេះដូងក៏លោត រន្ថាន់ទ្វេដង ។

« បេះដូងអូនលោតញាប់បែបនេះ ច្បាស់ណាស់ថា បងមិនបាននិយាយខុសមែនទេ? » រាងក្រាស់វាចារ សួរយ៉ាងផ្អែមល្ហែមធ្វើឲ្យរាងតូចអៀនខ្មាស លើកដៃតូចរុញទ្រូងគេចេញឲ្យ Jungkook បានឃើញមុខគេឡើងក្រហមតែម្ដង ។

« មនុស្សលោកនេះគួរឲ្យស្អប់ណាស់ ហ្ហឹក!! » Taehyung ស្ដីដាក់នាយមុននឹងលើកដៃវាយទ្រូងគេតិចៗទើបរាងក្រាស់ញញឹមលើកដៃក្រសោបថ្ពាល់គេមុននឹងអ្នកទាំងពីរសម្លឹងគ្នាដោយខ្សែភ្នែកស្រាលស្រទន់សឹម Jungkook លោរមុខយឺតៗទម្លាក់បបូរ មាត់លើមាត់ក្រពុំនៃរាងតូចប្រែក្លាយជាការថើប ដែលមានអត្ថន័យជាលើកដំបូងបន្ទាប់ពីក្លាយជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេលកន្លងមកនេះ ។

To be continued........🌻🍃💕

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now