ភាគ ២២

2.1K 175 0
                                    

< ង៉ឺត!! > ទីបំផុត Jungkook ក៏បើកឡានមកដល់ផ្ទះម៉ាក់គេចំណែករាងតូចវិញក៏សម្លឹងមើលពីក្នុងឡានទៅឃើញថាទីនេះធំហើយស្អាតមិនចាញ់ផ្ទះលោកតាលោកយាយនោះឡើយតែថាគ្មានអីចម្លែកទេព្រោះជាគ្រួសារអ្នកមានទ្រព្យស្ដុកស្ដម្ភ ទាល់តែនៅផ្ទះតូចដូចគេទើបគួរឲ្យប្លែក ។

« ម៉ាក់ប្រហែលជានៅខាងក្នុងអ៊ីចឹងពួកយើងចូលទៅជួបគាត់ទៅ » Jungkook ថាហើយប្រុងនឹងបើកទ្វារឡានតែត្រូវ Taehyung ចាប់ដៃជាប់ ។

« ឈប់សិន!! ម៉ាក់លោកកាចឬអត់? » តាមរយៈសំណួរនិងទឹកមុខគេក៏ Jungkook ដឹងហើយថាខ្លាចទើបនាយបំភ័យគេថែមតែម្ដង ។

« ក៏គ្រាន់បើដែរ ឯងត្រៀមខ្លួនឲ្យតែល្អទៅ កុំឲ្យគាត់ចាប់ចំណុចខ្សោយបាន » និយាយរួច នាយក៏បើកទ្វារឡានចេញមកទាំងលួចញញឹម ចាំមើលថារាងតូចចាញ់បោកគេទៀតដែរទេ ។

« អ្នកប្រុសធំអរុណសួស្ដី!! ថ្ងៃនេះមកទាំងព្រលឹមតែម្ដងហើយ » មេផ្ទះចេញមកទទួលដោយមិនភ្លេចងាកមើលរាងតូចស្រស់ស្អាតកំពុងអោបដៃអ្នកប្រុសធំរបស់គាត់ ។

« ខ្ញុំមកជួបម៉ាក់ហើយក៏ទទួល Baram ទៅសាលាដែរ » Jungkook

« អ្នកនាងតូច Baram កំពុងរៀបចំខ្លួន ចំណែកអ្នកស្រីវិញកំពុងពិសារតែនៅខាងក្រោយចាស ខ្ញុំក៏កំពុងរៀបចំអាហារពេលព្រឹកដែរ អ្នកប្រុសធំពិសារជាមួយអ្នកស្រីនិងអ្នកនាងតូចតែម្ដងទេ? »

« ក៏ល្អដែរ អ៊ីចឹងអ៊ំទៅរៀបចំបន្តចុះហើយថែមមួយចំណែកឲ្យសង្សាររបស់ខ្ញុំផង មែនទេអូនសម្លាញ់? » រាងក្រាស់និយាយស្របពេលលើកដៃម្ខាងអង្អែលថ្ពាល់រាងតូចធ្វើឲ្យ Taehyung ភ្ញាក់មិនស្ទើរទេ ។

« Baram នៅបន្ទប់មួយណាដែរ ខ្ញុំចង់ទៅជួបគេ » គេមិនឆ្លើយតប Jungkook បែរជាសួររកនាងច្រម៉ក់ទៅវិញ ។

« បន្ទប់មានទ្វារពណ៌ផ្កាឈូកនៅជាន់ខាងលើចាស » មេផ្ទះ

« អរគុណ » រាងតូចញញឹមអរគុណមេផ្ទះ ពេលគាត់ត្រឡប់ទៅផ្ទះបាយវិញ គេក៏រហ័សលែងដៃរាងក្រាស់ភ្លាមតែម្ដង ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now