ភាគ ៦១

1.5K 111 1
                                    

« ពិតទេលោកប្ដី? » កាលបើបាននិយាយឌឺដងឲ្យ Zooey រួចហើយរាងតូចក៏ឆ្លៀតសួរ Jungkook ដោយសម្លេងផ្អែមល្ហែមថែមទៀតទើបរាងក្រាស់ក៏ញញឹមលើកដៃអោបចង្កេះប្រពន្ធវិញ ។

« បាទ » ពេលបានឃើញប្ដីប្រពន្ធពួកគេសារសងគ្នានៅចំពោះមុខពេញភ្នែកហើយZooeyក៏ក្ដៅក្រហាយ ស្ទុះក្រោកឈរដើរមកសម្លក់រាងតូចសឹមទៅទាញកាបូបនាងរួចដើរចេញពីអូហ្វីសភ្លាមឲ្យ Daisy ឃើញទឹកមុខនាងក៏ភ្ញាក់ផ្អើលព្រោះមើលទៅចរិត Zooey ក៏ឆ្នាស់ឆ្នើមមិនធម្មតាតែបែរជាចាញ់ដៃ Tae ទៅវិញ។

« ហ្ហឹម... » ក្រោយស្រីស្រស់ចេញទៅផុត រាងតូចក៏បិទភ្នែកដកដង្ហើមធំបែបតឹងទ្រូង Jungkook នាយក៏យល់ថាមុននេះ Tae មានអារម្មណ៍បែបណាដែរ ។

« សូមទោស នេះបងធ្វើឲ្យអូនហត់ចិត្តទៀតហើយមែនទេ? » នាយសួរទាំងដៃលើកសក់ធ្លាក់រាងតូចសៀតនឹងត្រចៀកឲ្យគេ ។

« ហេតុអីក៏ស្រីនោះមកនៅក្នុងបន្ទប់បងចឹង? ឬមួយបងមានរឿងអីមិនទាន់ប្រាប់អូនមែនទេ Jung? » កាលបើ Tae សួរទៅហើយ រាងក្រាស់ក៏យល់ថាមិនគួរលាក់បាំងទៀតដែរ ។

« ម៉ាក់ជាអ្នកនាំនាងមកធ្វើការនៅទីនេះព្រោះប៉ានាងទិញភាគហ៊ុនធំរបស់ក្រុមហ៊ុន ណាមួយលោកតាក៏យល់ព្រមរឿងនេះទៀតទើបបងមិនអាចប្រកែកបាន Tae យល់ចិត្តបងពិតទេ? » គ្រប់សម្ដីដែលនាយប្រាប់ធ្វើឲ្យរាងតូចស្ដាប់ហើយបែរជាអាណិតអ្នកជាប្ដីទៅវិញ នាយប្រាកដជាមានសម្ពាធណាស់ហើយដែលនឹងត្រូវជួបមុខស្រីដូច Zooey រាល់ថ្ងៃនោះ ។

« អូនយល់ » Tae ងក់ក្បាលប្រាប់ឲ្យរាងក្រាស់ញញឹមបានឡើងវិញ ព្រោះក៏ដឹងថាទោះបីមានបញ្ហាអ្វីក៏បានរាងតូចម្នាក់ដែលយល់ចិត្តគេដែរ ។

« តែស្រីនោះដូចជាមិនព្រមឈប់ងាយៗទេ ព្រោះដរាបណាម៉ាក់បងបន្តបើកដៃឲ្យ នាងនឹងកាន់តែបានចិត្តចូលក្បែរបងរាល់ថ្ងៃមិនខាន អូនខ្លាចថាថ្ងៃណាមួយបងអាចទន់ចិត្តឈ្លក់វង្វេងជាមួយស្រីស្អាតមានគ្រប់យ៉ាងដូចនាង ខុសពីអូនដែលអ្វីក៏គ្មាន មានតែនាំរឿងឲ្យបងរហូត » ស្របពេលដែល Tae និយាយដូច្នោះនាំឲ្យ Jungkook ជ្រួញចិញ្ចើមមិនពេញចិត្ត ។

« ម៉េចក៏អូនគិតរឿងនេះទៀតហើយក្មេងល្ងង់? បើបង ពិតជាចង់បាននាងមែន សមថាបងអូសបន្លាយពេលរហូតដល់ឥឡូវនេះមែនទេ? បើបងចង់ណា៎ បងញ៉ែនាងតាំងពីមុនពេលសារភាពប្រាប់ថាស្រឡាញ់អូនបាត់ហើយ » ស្របនឹងការស្ដីបន្ទោស នាយក៏ឆ្លៀតនិយាយលេងសើចឲ្យរាងតូចលឺហើយបើកភ្នែកធំៗ មើលមកគេ ។

♡ ជំពាក់ចិត្ត ជំរិតស្នេហ៍ ♡ (Completed)Where stories live. Discover now