ភាគទី14: ផែនដីមួយនេះយើងនឹងឯងមិនអាចរួមរស់ជាមួយគ្នាបានទេ

2.4K 184 0
                                    

" ពួកឯង​ចាប់​ពួកវាមក ទាន់ផ្លូវស្ងាត់ " Man
" បាទល្បក តោះមក " Boy និយាយរួចក៏លបៗតាម​ក្រោយ​ខ្លួនTaehyung នឹងJimin

" អ្ហឹម! ហ្អឹម..ហ្អឹម~ " Taemin ស្រែកក្នុងបំពង់​កពេលមាន​មនុស្សយក​កូនកន្សែងមក​ខ្ទប់មាត់ពួកគេ មិន​ប៉ុន្មានរាងកាយ​ទាំងពីរ​ក៏​សន្លប់ដោយសារថ្នាំក្នុងកន្សែង

" ឆាប់ដាក់ក្នុងឡានមក " Man
" ប្រុងយក​ទៅទាំងពីរមែនទេ​ល្បង " Boy សួរគម្រោងពួកគេ​ចាប់​តែប្អូនប្រុសរបស់Jeon Jungkook​ប៉ុណ្ណោះ

" ចឹង​ឯង​ស្គាល់ប្អូនវាទេ " Man
" អត់ទេ​ល្បង " Boy

" អា​ភ្លើចាប់​ទាំងពីរទៅ ចាំសួរ​ចៅហ្វាយតាម​ក្រោយ " Man ទះក្បាលBoy​នោះមួយដៃ

" បើកទៅ​តិចមាន​មនុស្សមក " Man ថា​រួចពួកគេ​ក៏បើក​ឡាន​ចេញទៅ ....

+​ឃ្លាំងចាស់

        រាង​កាយ​ទាំងពីរ​របស់Taemin​ត្រូវគេចងជាប់​នឹងកៅអីជិតគ្នា ពេល​នេះ​សន្លប់មិន​ទាន់ដឹង​ខ្លួនទេ

" ចៅហ្វាយពួកយើងចាប់​បានហើយ " Man
" ល្អ~​យើងចង់ទៅមើល " Dahen ញញឹម​ចុងមាត់​រួចដើរចូលទៅខាង​ក្នុង

      រាង​ខ្ពស់មាំឈប់សម្លឹងមើលមនុស្សពីរ​នាក់​ដោយ​កែវភ្នែក​ឃោរឃៅ តែបែរ​ជា​ធ្វើមុខ​ស្មើពេល​ឃើញមនុស្សមាន​ពីរនាក់

" មិច​ក៏​មាន​ពីរនាក់ ពួកឯង​ទៅ​ចាប់​អ្នកណាមក " Dahen សម្លុតដាក់កូនចៅ
" មក​ពីរពួក​វាមាន​ពីរនាក់ ក៏​ចាប់​ទាំងពីរតែម្ដងទៅចៅហ្វាយ " Man

" ចៅហ្វាយគួរតែស្គាល់ប្អូនរបស់ម៉ាហ្វៀល​ខ្លា​កំណាចហើយ " Boy
" ប្អូនវា​មិន​ដែលចេញទៅណាទេ យើងក៏មិន​ស្គាល់ដែល តាម​ដែលគិត​ប្រហែលជា​ម្នាក់នោះហើយ " Dahen ចង្អុលទៅTaehyung ព្រោះតាម​មើលរូបរាង​កម្ពស់គឺគួរតែមែន

" ចៅហ្វាយយើងធ្វើយ៉ាងមិចទៀត " Man
" ចេញទៅ​យើងចង់នៅទីនេះ " Dahen

" បាទចៅហ្វាយ " Man អោន​មុខរួចចេញទៅព្រោះដឹងបំណង​របស់ចៅហ្វាយ

" ហឹមក្រអូប​ណាស់ " Dahen អោន​ស្រង់ក្លិនក្រអូបដែលសាយចេញពីក​Taehyung ធ្វើអោយ​គេ​ឈ្លក់វង្វេង

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now