ភាគទី17: [ ការប្រយុទ្ធស្លាប់រស់ ]

3.6K 237 0
                                        

      ក្រោយពីចេញពី​ភូមិគ្រឹះខ្លួន Jungkookបានមក​កន្លែងដែលគេចាប់​Jimin​យក​ទៅឃុំទុកម្នាក់នោះគ្មានអ្នកណា​ក្រៅពី​សត្រូវចាស់គេទេ។ រាង​ខ្ពស់សង្ហាអង្គុយបាំងក្រោយជូតដាវនឹង​កន្សែង​ ដាវនោះដូចជាមិន​ដែលប្រើទេ​ថ្មីភ្លឺតែម្ដង ជាដាវដំណាង​អោយ​អ្នក​គ្រប់គ្រង​ម៉ាហ្វៀល​មាន​សិទ្ធធំ តើគេយក​ដាវ​មក​ធ្វើអីទៅ?

" ចៅហ្វាយដល់ហើយ " Vay
" គ្រាន់តែជាឃ្លាំងបាក់បែកនៅក្នុងព្រៃ យើងមិន​គួរភ្លេចឃ្លាំងនេះសោះ " Jungkook ចេញពីក្នុងឡាន សម្លឹងមើលឃ្លាំងនោះ​ជា​ឃ្លាំងដែលគេធ្លាប់មក​ពីមុន

" ស្វាគមន៍មក​ដល់ទីនេះ​មិត្តចាស់ " Dahen ចេញមក​ពីក្នុងឃ្លាំងជាមួយកូនចៅ50នាក់
" មើលទៅឯង​ចាំយើងយូរហើយ នេះមិន​ប្រញាប់ពេកទេ អរ~~មែនហើយ​ឃ្លាំងនេះបើយើងចាំមិនខុសយើងបាន​យក​សាកសពគូស្នេហ៍​ឯងមក​ទុកចោល ពេលនេះឯង​ក៏យក​ប្អូនយើងមក​ទីនេះ មិនមែន​រៀនគំនិតតាម​យើងទេ " Jungkook

" ឯងធ្លាប់លឺពាក្យនេះទេ​ ឈាមសងដោយឈាម​ចឹង​ប្អូនឯង​ត្រូវទទួលបែបនេះនៅ​កន្លែងនេះ តែគួរអោយ​ស្ដាយមុននេះប្អូន​ឯង​បាន​សន្លប់ដោយសារយើងទៅហើយ មិន​ទាន់បានលេង​ឆ្អែតផង " Dahen

" ឯងធ្វើស្អីប្អូនយើង!!! " Jungkook ស្រាប់តែច្រឡោតខឹងតែ​ម្ដង ទោះខំទប់យ៉ាងណាមិនបាន​អោយ​តែរំលឹកឈ្មោះJimin​គេស្រាប់តែខ្សោយគ្មានកម្លាំងភ្លាម

" ជុក៎~ជុក៎~ Gameមិន​ទាន់ចាប់ផ្ដើមផងឯង​យ៉ាងនេះទៅហើយ ប្អូនឯងមាន​ឥទ្ធិពលពិតមែន " Dahen

" បើឯង​ខ្លាំងប្រកួតជាមួយយើងមួយទល់មួយទៅ បើយើងឈ្នះ​ត្រូវប្រកល់Jiminមក​អោយ​យើងវិញ " Jungkook

" ចុះបើយើងឈ្នះ? " Dahen
" យើងនឹងលុតជង្គង់សំពះឯង " Jungkook

" បើយើងព្រម​មិនដូចជាងាយពេកទេ ត្រឹមតែលុតជង្គង់ប៉ុណ្ណឹងវា​មិន​គ្រប់គ្រាន់​ទេ បើ..ប្រគល់តំណែងរបស់ឯងមក​អោយ​យើងវាកាន់តែល្អ " Dahen

" ចៅហ្វាយ​មិន​អាច​ប្រគល់អោយ​វាទេ " Vay
" ល្អ! បើឯងឈ្នះនឹងបាន​តំណែងនេះ តែបើឯង​ចាញ់ត្រូវប្រគល់Jimin​អោ​យយើង " Jungkook សុខចិត្តគ្រប់យ៉ាងបើលះបង់វាដើម្បីប្អូនគេ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now