គ្រប់គ្នានិយាយថាទំនាក់ទំនងពួកយើងមិនអាចទៅរួច សូម្បីតែខ្ញុំក៏យល់បែបនេះ ស្នេហាកើតឡើងដោយមិនបានគ្រោងទុក ស្រលាញ់គ្នាមិនទាំងដឹងសមាសធាតុរៀងខ្លួន ប៉ុន្តែសេចក្ដីក្លាហានរបស់រាងតូចម្នាក់នេះគឺអង់អាចណាស់
..........!!!
suga ក្រោយពីពិធីរៀបការរបស់ Taeចប់ក៏ប្រញាប់ត្រឡប់មកជប៉ុនវិញថ្ងៃនេះតែម្ដង ព្រោះគេមានការងារបន្ទាន់ត្រូវបង្ហើយ តែនៅតាមផ្លូវ Jimin មិនព្រមទៅណាឆ្ងាយពីគេដល់ថ្នាក់មកតាមដល់ជប៉ុនទៀត ទោះនាយហាមយ៉ាងណាក៏មិនឈ្នះ
" ហេតុអីបងប្រងើយនឹងខ្ញុំ? " Jimin សួរនាយក្រាស់ទាំងចង់ដឹងអារម្មណ៍ពិត ថាតើនាយនៅស្រលាញ់ខ្លួនទៀតទេ
" ចម្លើយខ្ញុំបាននិយាយរួចហើយ " Suga
" បងកុហក... " Jimin នៅតែមិនជឿ ខ្លួនដឹងអារម្មណ៍នាយក៏មិនខុសពីខ្លួនដូចគ្នា
" ត្រឡប់ទៅវិញទៅ " Suga
" អត់ទេ ទាល់តែបងផ្ដល់ចម្លើយអោយខ្ញុំ " Jimin
" ឯងចង់បានចម្លើយមែន? បាន!!! ខ្ញុំលែងមានអារម្មណ៍អ្វីលើឯងហើយ ឈប់តាមរំខានខ្ញុំទៀត " Suga និយាយទាំងបែរមុខចេញ ទ្រូងខាងឆ្វេងឈឺចាប់ខ្ទោកៗ
" ចុះហេតុអ្វីបងថើបតបមកខ្ញុំ ទាំងបងអស់អារម្មណ៍ហើយនោះ? " Jimin នៅតែមិនជឿ សួរទាំងទឹកភ្នែករលីងរលោង
" ខ្ញុំផ្ដល់ចម្លើយរួចហើយ អស់ចិត្តហើយក៏ត្រឡប់ទៅវិញទៅ " Suga និយាយរួចក៏ដើរចូលក្នុងបាត់ ទុកអោយរាងតូចឈរយំម្នាក់ឯង ថាមើលទៅគេដាច់ចិត្តប៉ុណ្ណា
" ហុឹក~ហុឹក~ បងនៅតែកុហក... " Jimin ឈរយំមិនព្រមទៅណា ទោះដឹងថានាយក្រាស់មិនបកក្រោយក៏ដោយ ខ្លួននឹងនៅទីនេះ ទោះត្រជាក់កកខ្លួនយ៉ាងណា
#2ម៉ោងក្រោយ
មេឃចាប់ផ្ដើមងងឹតខ្លាំង. ភាពត្រជាក់ក៏ខ្លាំងដូចគ្នា sugaឈរសម្លឹងមកក្រៅបង្អួចរកមើលថារាងតូចទៅវិញឬនៅ តែរាងតូចនៅអង្គុយអោបក្បាលជង្គង់មិនព្រមទៅណា ទោះជាត្រជាក់យ៉ាងណាក្ដី
" ក្មេងក្បាលរឹង " Suga នៅមិនស្ងៀមចង់ចុះទៅរករាងតូច តែចិត្តមួយហាមបន្តិចរាងតូចនឹងទៅវិញមិនខាន ទើបនាយដើរទៅរកពូកដាក់ខ្លួនគេង
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
