ភាគទី8[ ក្ដីសុខនឹងការលះបង់ ]

2.9K 215 3
                                    

Jimin ក្រោយពីចេញ​ពី បន្ទប់Taehyung​ក៏ចុះមក​ខាងក្រោមក៏​ឃើញអ្នក​ជា​បង​អង្គុយលើសាឡុង​អានកាសែត

" បងប្រុស~~ " Jimin មក​តោង​ក​Jungkook​ពីក្រោយអើតក​មើលកាសែតដែលJungkook​កំពុងអាន

" ដាច់ចិត្តចុះមកហើយ នៅសម្ងំធ្វើអី​ក្នុងបន្ទប់ " Jungkook ដាក់កាសែតចុះ ទាញដៃអ្នកជាប្អូនអោយ​អង្គុយជិត​គេ

" អូននៅអាន​សៀវភៅ ថ្ងៃស្អែកនេះលោក​គ្រូនឹងរំលឹក Jimin​ខ្លាចគាត់វៃទើប​ទៅបើកមើល តែ...អូននៅតែមិន​ចាំ បងប្រុស​ថ្ងៃស្អែកនេះនៅជាមួយអូន​ទៅអូនអត់​ចង់នៅជាមួយលោក​គ្រូតែពីរនាក់​ទេ~~ " Jimin

" សិស្សត្រូវខ្លាចគ្រូ បង​សង្ឃឹមថា​អូននឹងរៀនពូកែដូចដែលបង​ចង់បាន Jimin​ត្រូវស្ដាប់បង្គាប់អ្វីដែលលោក​គ្រូKim​បង្រៀន មិន​ត្រូវច្រឡឺមដូចរាល់ដងទេ " Jungkook

" តែអូនខ្លាចគាត់ពិតមែន បងប្រុស​មក​រៀនជាមួយអូនទៅ ណាៗ~~ " Jimin អង្រួនដៃមនុស្សមាឌធំអោយ​គេនៅជាមួយ​ខ្លួន ឯJungkookបាន​ត្រឹមគ្រវីក្បាល

" បងមានការងារ​ដែលត្រូវគ្រប់គ្រង បង​រៀនចប់ហើយមិន​អាច​រៀនទៀតទេ បង​ជាម៉ាហ្វៀលមាន​គេកោតខ្លាចគ្រប់ៗគ្នា កុំដោយសារតែប្អូនម្នាក់ធ្វើអោយ​បងខ្មាសគេអី បើអូនរៀនពូកែចង់បាន​អី បង​នឹងរក​មក​អោយ​ទោះទៅ​ដល់ទីណា​ក៏បង​សន្យាយក​វា​អោយបានដែល " Jungkook និយាយសម្ដីទន់ទៅអ្នកជាប្អូនទាំងស្នាម​ញញឹម

" កុំកុហកក្មេងណា សន្យាថា​ពេលដែល​អូនរៀនពូកែអូនចង់បាន​អីបង​នឹងរកមក​អោយ " Jimin លើកកូនដៃឡើងអោយ​Jungkookសន្យា​នឹងគេ

" សន្យា " Jungkook តម្ពក់ដៃគេ​ជាមួយJimin

" អូនស្រលាញ់បង​ជាង​គេ " Jimin អោប​បងប្រុស​ជាប់ Jungkook​ក៏​អោប​គេវិញ​ផ្ដល់ភាពកក់ក្ដៅនឹង​ក្ដី​ស្រលាញ់អោយ​ប្អូនម្នាក់នេះ ធ្វើអោយ​អ្នកលប​មើលញញឹម​ដោយមិន​ដឹងខ្លួន

" គេក៏មានក្ដី​ស្រលាញ់ពិតដែល " Taehyung សម្លឹងមក​ពីខាងលើមកទាំងស្នាម​ញញឹម

" ហឺយ !ទៅខ្វល់ហើយមក​ញញឹម​ធ្វើអី " Taehyung ទះមុខខ្លួនឯងតិច​ៗអោយ​ស្វាង ទើប​ចុះទៅខាងក្រោម ចូលក្នុងផ្ទះបាយ រក​មើលទឹកញាំ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now