@Night
រាងខ្ពស់ស្រឡាស់ក្នុងឈុតខ្មៅមួយតួខ្លួនជាមួយមួកនឹងម៉ាស់ Jungkookដើរទៅបើកថតតុយកកាំភ្លើងខ្លីចេញមកសៀតនៅចង្កេះ សារេមួកស្រួលបួលហើយទើបចេញពីបន្ទប់
" បងប្រុសទៅណាទៀតហើយ " រាងតូចក្នុងឈុតគេងយប់ចេញពីបន្ទប់មកសួរបងប្រុស គេតែងឃើញJkចេញទៅក្រៅរាល់យប់ហើយតែងខ្លួនបែបនេះ
" បងមានការ អាល្អិតឯងទៅគេងវិញទៅ " Jk អោនថើបក្បាលអ្នកជាប្អូនមួយខ្សឺត គេស្រលាញ់នឹងថ្នមប្អូនម្នាក់នេះខ្លាំងណាស់
" បងកុំទៅយូរពេកព្រោះយប់ហើយ ទោះបងជាអ្នកណា មានមនុស្សការពារច្រើនយ៉ាងណាក៏អូននៅតែបារម្ភដែល " រាងតូច និយាយទាំងការព្រួយបារម្ភ
" បងដឹងហើយ " Jk ញញឹមបន្តិចរួចក៏ចេញទៅ
• គេអាចញញឹម សើច តែជាមួយអ្នកដែលគេស្រលាញ់ប៉ុណ្ណោះសត្រូវរបស់គេមិនអាចឃើញស្នាមញញឹមបែបនេះទេ គឺគ្មានថ្ងៃឡើយ។
នៅតាមផ្លូវដោយមានមនុស្សម្នាក់កំពុងដើរ ជជាមួយអាវខ្មៅខោខ្មៅពាក់មួកនឹងម៉ាសជិតឈឹង ប្រាកដណាស់ថាម្នាក់នោះជាJk ម៉ាហ្វៀលក្នុងចរឹករួសរាយតែក្រោយខ្នងកោងកាច គេមកគ្មានអ្វីក្រៅពីសម្លាប់មនុស្សទេ.......
" លោកបងពួកយើងមកសុើបអីនៅពេលយប់ ហើយស្ងាត់បែបនេះ " Man ម្នាក់រអ៊ូ ពួកគេជាកូនចៅម៉ាហ្វៀលខាងជើង ដែលហៅថាតោកំណាចដែលបញ្ជាអោយសុើបនៅតំបន់កាន់កាប់របស់ម៉ាហ្វៀលJk
" ស្ងាត់ទៅ " Man2
" អើតលើមៗបែបនេះជាចោលច្បាស់ណាស់ " Jk មកឈរពីក្រោយពួកគេ ទាំងហូតកាំភ្លើងពីចង្កេះចេញមក" ឯងជាអ្នកណា ? " Man1
" យើងជាយមរាជមកយកពួកឯងនោះអី ផាំងៗៗ!! " Jk បាញ់ទៅពួកគេទាំងពីរ Man1ត្រូវបីគ្រាប់ស្លាប់ភ្លាមៗ ចំណែកMan2ត្រូវមួយគ្រាប់" ទៅប្រាប់ចៅហ្វាយរបស់ឯងទៅ កុំនៅពួនក្បាលបែបនេះ បើខ្លាំងមករកយើងដោយផ្ទាល់ទៅ " Jk បញ្ចេញសំឡេងត្រជាក់រហឹម ធ្វើអោយManម្នាក់នោះភ័យរត់ទៅបាត់
@Hoom Yoongi
" អា ! តើនេះជាសំឡេងអី! " Taehyung យកដៃខ្ទប់ត្រចៀកពេលលឺសំឡេងកាំភ្លើង ទំនងនៅជិតៗនេះ

YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង