Part: 29 [ បញ្ហាជិត​ចូលមក​ដល់ ]

2.4K 194 2
                                    

       Jhopeក្រោយពីគេបិទមាត់ជិតក៏​និយាយមិនចេញ ខំរើក៏មិនរួចព្រោះដៃនឹង​ជើងគេត្រូវពួក​វា​ចាប់ទៅជាប់ហើយ មានតែសម្រក់​ទឹកភ្នែកពេលនេះមិន​ដឹងថាបាន​អ្នកណាជួយទេ បើរើមិន​ទាំងរួចបែបនេះ

" ហេស៎!!! អោយ​យើងជួយដែលទេ មើលទៅពួកឯងដូច​ពិបាកនឹងចាត់ការណាស់ " Soobin ឈរផ្អែកជញ្ជាំង​អោបដៃមើល​ពួកគេ ពួកវាលឺហើយ​ក៏​ផ្អាកសកម្មភាពងាកទៅមើលថាអ្នកណា​ហ៊ានមក​បង្អាក់បែបនេះ

" អ្ហឹម~~អ្ហឹម~~ " Jhope រើពេលដែល​ឃើញSoobinនៅទីនេះ ចង់ស្រែកអោយគេជួយតែស្រែកមិន​រួច ឯអ្នក​ខាងនោះគ្រាន់តែឃើញកាយតូច​រើបម្រាស់ដោយទឹកភ្នែកធ្វើអោយ​គេ​កាន់តែក្ដៅឡើង កំហឹងឆេះឆួល

" យើងមិនត្រូវការទេ ចេញទៅ " Man1 ដេញនាយចេញ តែនាយបែរជា​ឈរអស់​សំណើចទៅវិញ

" ចង់អោយយើងចេញសួរ​ម្នាក់ក្នុងដៃឯងសិនទៅថាគេអោយ​យើងទៅឬអត់ " Soobin
" អ្ហឺៗ~~ " Jhope គ្រវីក្បាលតតាក់បញ្ជាក់ថាមិនអោយគេទៅ

" ឃើញទេគេមិន​អោយយើងទៅទេ ហុើស!! " Soobin វៃចិញ្ចើមម្ខាងដាក់ពួកវា
" កុំតាប៉ែ ឯង​ពូកែខាងចេះដឹងមែនទេ ពួក​ឯង​ចូលទៅប្រដៅវាទៅ " Man1

" ទុកអោយយើង​ជាអ្នក​ប្រដៅវា ឯងចាត់ការទៅ " Man2 ប្រលែងជើងរបស់Jhopeហើយ ចូលទៅជិត​Soobin ដែលឈរមិន​ខ្លាចអ្វីបន្តិចនោះ

" ចង់ធ្វើអីយើង ឯងគិតថា​ប៉ះយើងបាន​ឬពួកអា​គ្មានបានការ " Soobin ឈរក្រឺតអណ្ដាត មើលទៅបើមិន​ប្រដៅមិន​ស្គាល់ថ្នាំខ្លាំងទេ

" សម្ដីបានណាស់អាក្មេង​មិនទាន់​បាត់​ក្លិនទឹកដោះ " Man2 មូល​ដៃអាវ​សង្ក្រឺត​ធ្មេញដាក់នាយ

" ចង់ប៉ះចៅហ្វាយយើងឆ្លងកាត់​ពួកយើងសិនទៅ អាចង្រៃ " Boy កូនចៅរបស់Soobin ចូលមក​ពាត់​ពួកគេជិតដោយ​ក្នុងដៃមាន​ដាវម្នាក់មួយ

" ឯ..ឯង! ពួកវាគ្នា​ច្រើនណាស់ធ្វើយ៉ាងមិច " Man3 សួរគ្នាវា ម្ដងនេះស្លាប់ទាំងអស់​គ្នាមិន​ខាន

" មិចមិនលែងគេទៅ ពួកឯងលែង​ចង់រស់ហើយ " L
" បា​..បាន " Man2 និយាយញ័រមាត់ ទើប​ប្រលែងJhopeវិញ កាយតូច​គ្រាន់តែពួកវា​ប្រលែងក៏រត់​តម្រង់ទៅSoobin ឈរពួនក្រោយខ្នងរាង​ក្រាស់

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now