Part: 25 [ លោកពិតជា​ប្ដីរបស់ខ្ញុំមែនឬ? ]

5.5K 288 5
                                        

" ..... ប៉ុន្តែឯង​ជាមនុស្សដែលយើង​ស្រលាញ់ " Jungkook ថារួច​ក៏ងាកមុខចេញ មែនហើយគេមិន​ដែលទុកTaehyung​ជាមិត្តដោយសាររឿងនេះ គេខកខាន​នឹងសារភាពកាលពីក្មេងតែក៏​ត្រូវបង្ហាញពេលនេះ តែគេមិនដឹង​ឡើយថាគេធ្វើអោយរាងតូច​ស្រក់ទឹក​ភ្នែកមក​ទាំងក្ដីរំភើប

" កូនទន្សាយ ហឹុកហឹុក~ហឹុកៗ~~  " Taehyung រត់ទៅអោប​អ្នកខាងនោះទាំង​ញញឹមលាយ​ទឹកភ្នែក ពេលនេះគេអាច​ទទួលបានការ​ស្រលាញ់ពីប្រុសម្នាក់នេះហើយ គេ​រងចាំពេល​កូន​ទន្សាយនិយាយថាស្រលាញ់គេបានហើយ

" .......... " Jungkook លើកដៃអោប​រាងតូចវិញជាមួយ​ស្នាម​ញញឹម​ពេលនេះគេក៏បាន​អោប​ក្រសោបកូនខ្លាតូចរបស់គេពេញដៃហើយ រយះពេល9ឆ្នាំគេចាំអស់រយះពេលយូរណាស់ ពេលនេះ​ក្លាយជាការពិតហើយ

" ខ្ញុំស្រលាញ់លោក​កូនទន្សាយ " Taehyung អោបរាងកាយ​ក្រាស់ណែនជាងមុន អោបមិនលែង​ចេញពីគ្នា

" ហឹស! ស្រលាញ់ខ្លាំងទេ រវាងកូន​ទន្សាយនឹងJeon Jungkook​ស្រលាញ់មួយណា " Jungkook

" មិចក៏សួរ​សំណួរបែបនេះ " Taehyung លែងគេចេញពីការអោបងើយមុខសួរបក​គេវិញ

" ឆ្លើយមក? " Jungkook
" ខ្ញុំស្រលាញ់ម្នាក់ណាក៏បាន សំខាន់គេ​ជាមនុស្សតែមួយមែនទេ ហិហិ~ " Taehyung សើចចេញធ្មេញ​ដាក់រាងក្រាស់ មុននឹង​ឈ្មុលចូលអោបគេម្ដងទៀត

"​ បើសិន​ជាអាល្អិតJiminនៅទីនេះ​ដឹងរឿង​ពួកយើងប្រាកដជាសប្បាយចិត្តខ្លាំងហើយ " Taehyung

" .......... " Jungkook ស្ងាត់មាត់ពេល​Taehyung និយាយឈ្មោះJimin គេស្រាប់តែមាន​អារម្មណ៍ថាស្អប់​ខ្លួនឯងដែលរកJiminមិន​ឃើញ

" សុំទោសដែល​ធ្វើអោយលោក​មានអារម្មណ៍មិនល្អ " Taehyung អោនមុខចុះពេលដឹងថាគេនិយាយខុស

" គ្មានទេ! ឯង​ចេញសិនទៅ​យើងចង់សម្រាក " Jungkook
" ប៉ុន្តែចុះរបួសលោកយ៉ាងមិចទៅហើយ ខ្ញុំអាច​មើលបន្តិចបានទេ " Taehyung និយាយសុំគេ Jungkook​ក៏ងក់ក្បាល

      Taehyung លាត់អាវJungkoo​ដល់លើ មុននឹងអោនមើល​ស្នាមរបួសគឺឃើញ​ក្រៀមជិតជាទៅហើយ មិន​ប៉ុន្មានថ្ងៃអាចជាដាច់តែស្នាមនៅអាច​មើលឃើញព្រោះជាស្នាម​ដាវ ចំណែកកន្លែងផ្សេងជាអស់ហើយ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now