ភាគទី49: បងត្រូវតែសុវត្ថិភាពមកវិញជួបអូន

4K 199 13
                                        

ការជួបជុំនៃពពួកអ្នកមានអំណាចបាន ចាប់ផ្តើម មិនថានាក់ណាសុទ្ធតែតម្រូវអោយ ស្លៀកពាក់បែបប្រពៃណីជប៉ុន លោកម៉ូតុសាគីឈរ នៅចំកណ្តាលកាន់ដាវដែលដំណាងអោយអំណាចធំ គ្រប់គ្នាអោនគោរពគាត់ជាម្ចាស់កម្មពិធី។ លោកម៉ូតុសាគីបានរើសនឹងគិតគួរមកយូរហើយ អ្នក ដែលសាកសមបន្តដំណែងពីគាត់ ក៏គាត់គិតរួចដែល មុខសញ្ញាតែមួយនោះគឺJungkook តាំងពីចូលកាន់កាប់ដំបូង Jungkookគ្រប់គ្រងបាននឹងហ្ន៎ជាងគេ សមត្ថភាពរបស់គេធ្វើអោយគ្រប់គ្នា
កោតសរសើរសូម្បីតែគាត់ផ្ទាល់

" Dahenយើងសោកស្ដាយណាស់ចំពោះឯង សភាពឯងពេលនេះកាន់កាប់អំណាចធំមិនបានទេ យើងក៏មិនអាចអោយអំណាចទៅឯង ការជួបជុំលើកនេះយើងនឹងដកឈ្មោះឯងចេញពីការជ្រើសរើស " ម៉ូតុសាគី

" ទោះជើងខ្ញុំពិការតែក៏មិនបានន័យថាខ្ញុំគ្មានសមត្ថភាព ម៉ូតុសាគីដកខ្ញុំចេញងាយៗបែបនេះមិនបានទេ!! " Dahen
" ឯងនៅធ្វើអីកើត សូម្បីក្រោកឈរឯងក្រោកមិនរួចផង " ម៉ូតុសាគី

" ត្រូវណាស់!! តែទោះខ្ញុំអាចដើរបាន អំណាចនេះនៅតែមិនបានមកខ្ញុំដដែល វាលំអៀងបានទៅវាបាត់ទៅហើយ ម៉ូតុសាគីគិតគួរបានល្អណាស់ មុននឹងធ្វើអ្វីមួយដូចជាពេលនេះ Kenនាំយើងទៅវិញ " Dahen ដៀងមើលJungkook តាំងពី
ដើមម៉ូតុសាគីគឺលំអៀងទៅខាង Jungkook រឿងអីដែលគេមើលមិនដឹង នៅទីណាភាពលំអៀងគឺនៅទីនោះ

" បាទចៅហ្វាយ " Ken នាំចៅហ្វាយចេញទៅជាមួយកូនចៅដទៃ

" ទោះឯងបានអំណាចធំ តែកុំភ្លេចថាផលពិបាកក៏មកជាមួយដែល " Dahen និយាយតិចៗដាក់Jungkook ដាស់តឿនដល់គេ បានអំណាចហើយគេនឹងបាត់បង់របស់សំខាន់ទៅជាមួយ ចាំសម្ដីគេទុកទៅ

" ពេលនេះនៅសល់តែ៣រូបប៉ុណ្ណោះ តាមមើលម៉ូតុសាគីពិបាកជ្រើសរើសបន្តិចហើយ " Man មើល៣នាក់ដែលឈរជិតគ្នា ប៉ាន់ស្មានមិនត្រូវព្រោះម្នាក់ៗសមត្ថភាពមិនចាញ់គ្នានោះទេ

" ខ្ញុំនឹងរើសអោយបានម៉ត់ចត់ជាមិនខាន " ម៉ូតុសាគី
" ខ្ញុំសុំដកខ្លួនចេញក្នុងការជ្រើសរើសលើកនេះ " Soobin លើកដៃបដិសេធមិនចូលរួម ធ្វើអោយអ្នកនៅក្នុងនេះចាប់ផ្តើមជ្រួញចិញ្ចើម

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now