Part: 42 [ ប្រពន្ធបងមិនអោយ​បង​បារម្ភ ]

4.1K 213 2
                                        

+7:00Pm

" អ្ហឺមម~ " Tae គ្រហឹមដើមក​បន្តិច ពេលបើកភ្នែកមក​ភ្លើងក្នុងបន្ទប់ក៏បើកបានន័យថាយប់ហើយ កាយតូច​បម្រាស់បន្តិចងាកទៅសម្លឹង​មុខរាងសង្ហារ មុននឹង​ប្រឹងងើបតិច​ៗ

" អូយ !ឈឺ~ " Taehyung និយាយតិច​ៗមិនអោយអ្នកកំពុងគេងលឺសំឡេងគេ ទោះឈឺតែមិន​ស្មើនឹងការឈឺរបស់ Jungkookទេ របួសសប់ខ្លួនបែបនេះនិយាយថាមិនឈឺចេញមកបាន

Taehyung ចុះពីលើគ្រែរដើរតិចៗចេញទៅ ចុះមកដល់​ខាងក្រៅក៏ឃើញVayឈរជិត​ផ្ទះបាយ

" Vay~~ " Taehyung បន្លឺសំឡេងហៅអ្នក​ខាងនោះតិច​ៗ
" អ្នកប្រុស​ចុះមក​ធ្វើអី ? ត្រូវការអ្វីចាំខ្ញុំយកទៅអោយក៏បាន " Vay ងាកមកយ៉ាងលឿនពេលលឺគេហៅ

" ជួន​ខ្ញុំទៅរក​លោកប៉ា​បន្តិចបានទេ " Taehyung
" បាទបាន " Vay ងក់ក្បាលយល់ព្រមនឹងគេ ទើបនាំគ្នាចេញទៅ

@សណ្ឋាគារ

" លោក​ចាំទីនេះហើយ​ខ្ញុំ​និយាយរួចនឹងប្រញាប់មកវិញ " Taehyung ញញឹម​ដាក់គេ​បន្តិចទើប​ចូលទៅរកបន្ទប់ដែលប៉ាម៉ាក់គេស្នាក់

" បងចង់ទៅវិញពេលណា នៅទីនេះចង់​បង្ករឿងទៀតមែនទេ? មិចមិន​និយាយជាមួយអូន! " Mrs.Kim អង្គុយសួរទៅប្ដី តាំងពីមក​ពីភូមិគ្រឹះJkវិញគាត់មិនមាត់​មួយម៉ាត់

" Taeយ៉ាងមិចហើយ? " Mr.Kim ហើបមាត់​និយាយជាមួយប្រពន្ធ ចុងក្រោយគាត់នៅតែ​បារម្ភពីTaeជាងគេ​ដដែល

" បងចេះខ្វល់ពីកូនដែល​ឬ ស្មានថាបងចាក់កូន​មួយដាវហើយក្លាយជាបិសាច " Mrs.Kim

" បងសួរថាកូនយ៉ាងមិចទៅហើយ!!! " Mr.Kim សង្កត់សំឡេង គាត់សួរពី​សុខទុក្ខគេមិនមែន​និយាយបញ្ឆេះគាត់អោយ​ខឹងទេ

" កូនមិនកើតអីទេលោក​ប៉ា " Taehyung ដើរចូលមកមុននេះក៏​ស្ដាប់លឺគាត់​និយាយដែល

" Taeកូន​ម៉ាក់~~ " Mrs.Kim ងើបទៅទទួលកូន
" កូនមក​ធ្វើអីទាំងយប់បែបនេះ ចុះរបួសកូនមោះអោយ​ម៉ាក់មើលបន្តិច​ " Mrs.Kim ស្លន់ស្លោសួររឿង​របួសកូនថាខ្លាំងឬអត់

" កូនមិនអីទេម៉ាក់! លោក​ប៉ាកូនមាន​រឿងនិយាយជាមួយលោកប៉ា " Taehyung

" ចង់ឈរដល់ណាអង្គុយទៅ " Mr.Kim
" បាទ " Taehyung អង្គុយ​ចុះតាម​សម្ដី

" មានអីចង់​និយាយជាមួយប៉ាក៏​និយាយមក​ថ្ងៃស្អែកប៉ា​ត្រលប់ទៅជប៉ុនវិញហើយ " Mr.Kim

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now