Yoongiរៀបចំខ្លួនស្អាតនៅពេលព្រឹក តែ កុំច្រឡំថាទៅធ្វើការមិនមែននោះទេ ថ្ងៃនេះ គេនឹងចំណាយពេលពេញមួយថ្ងៃដើម្បី នាំMinkooដើរលេង ដឹងថាប៉ុន្មានថ្ងៃនេះខ្លួន រវល់មិនសូវបានមកផ្ទះពីភ្លឺទើបយកសំណងមកសងវិញ សង្ឃឹមថាអាល្អិតនោះនឹងសប្បាយចិត្ត
" រួចរាល់ហើយឆាប់ទៅ " Minkoo សើចលឹបភ្នែកដាក់នាយ ថ្ងៃនេះតែងខ្លួនមួយអស់ដៃតែម្តង
" ពាក់មួកទៅ " Yoongi ទាញមួក អោយMinkooពាក់ ហើយបានបើកម៉ូតូចេញទៅទាំងអស់គ្នា
" ពួកយើងទៅសួនសត្វទៅ ខ្ញុំចង់មើលសត្វស្វា " Jimin អង្គុយរំអុកតាំងពីចេញមក
" ពួកយើងកំពុងទៅហើយតើ " Yoongİ សើចនឹងរឹកពារគេ
" ចុះមិនតប " Minkoo
" ក្មេងសួរច្រើនពេកមិនដឹងតបមួយណា មានតែស្ងាត់ " Yoongi
" មកពីចង់ដឹងបានសួរ~ " Minkoo
" បាទដឹងហើយៗ " Yoongİ គ្រវីក្បាលតិចៗបង្វែរអារម្មណ៍មកលើការបើកបរវិញ
SKIP
TAEនៅក្នុងផ្ទះបាយបញ្ជាអ្នកបម្រើមិនឈប់មិនឈរ អាហារពេលថ្ងៃខ្លួនអ្នកធ្វើព្រោះចង់ទទួលJungkook តាំងពីព្រឹកមកមិនទាន់បានសម្រាកទេ
" រួចរាល់ហើយអ្នកប្រុស " Girl
" អឹម!ល្អណាស់ពួកឯងសម្រាកបានហើយ "Tae ញញឹមសមចិត្តតាមអ្វីដែលខ្លួនចង់បានទើបបញ្ជាអោយអ្នកបម្រើសម្រាក រួចក៏ដើរទៅចាំទទួលរាងក្រាស់ពីមាត់ទ្វាធំមក
" សឺត~ " Jungkook អោនថើបថ្ងាសរាងតូចបន្តិច ទើបអោបចង្កេះតូចចូលទៅក្នុងចាមួយគ្នា
" បងហត់ទេទៅពិនិត្យឃ្លាំងបែបនេះ " Tae យកកន្សែងជួតមុខអោយរាងក្រាស់
" ថ្ងៃនេះអូនប្លែកធ្វើអោយបងគិតច្រើនហើយ " Jungkook
" ចង់ចងចិត្តប្តីខ្លះមិនបានទេឬ " Tae
" និយាយថាមិច បងស្តាប់មិនសូវច្បាស់ "
Jungkook ផ្ទៀងត្រចៀកស្ដាប់ មិនដឹងថារាងតូចឥឡូវចេះសម្ដីផ្អែមទៀត
" ខ្ជិលណាស់ ទៅញាំបាយវិញ " Tae ដើរចេញទៅបាត់ធ្វើមិនខ្វល់ពីរាងក្រាស់
" ចង់គេចឬ បងស្តាប់បានច្បាស់ណាស់ថាអូនហៅបងថាប្តី " Jungkook
" បើដឹងហើយនៅសួរធ្វើអីទៀត " Tae
" ចឹងទើបបងថាអូនប្លែក " Jungkook ញញឹមតិចៗចេញមក មើលទៅរាងតូចដែលកំពុងញាំអាហារ ទើបចាប់ផ្តើមញាំតាមក្រោយ
YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង
