@ភូមិគ្រឹះKim
Jin ចុះមកពីខាងលើជាមួយអាវសស្ដើងត្រឹមភ្លៅនឹងខោខ្លីត្រឹមជង្គង់បញ្ចេញជើងស្រលួនចេញមក មុននេះNamjoonប្រាប់ថាចេញទៅក្រៅទើបគេនៅក្នុងភូមិគ្រឹះម្នាក់ឯង តែពេលចេញពីបន្ទប់មកក៏សំឡេងស្រែកឡូឡាមុខទ្វារធំ
" យើងចង់ទៅជួបNamjoon ចេញពីផ្លូវយើង " ស្រីស្រស់ក្នុងរ៉ូបវាលខ្នងពណ៌ក្រហមស្រស់ត្រឹមពាក់កណ្ដាលភ្លៅស្រែកដាក់អ្នកបម្រើក្នុងភូមិគ្រឹះធ្វើអោយលឺសំឡេងពេញនឹង
" ចៅហ្វាយមិនអនុញ្ញាតអោយអ្នកនាងចូលនោះទេ សុំទៅវិញទៅ " អ៊ំមេផ្ទះ
" អ៊ំជៀសផ្លូវ យើងចូលទៅរកNamjoon " Miina" ចូលមិនបានទេ " អ៊ំមេផ្ទះ នឹងអ្នកបម្រើផ្សេងនាំគ្នាលើកដៃរាំងមិនអោយនាងចូល បើចូលទៅឃើញJinនឹងប្រាកដជារឿងធំ
" អ៊ំអ្នកណាមក លឺសំឡេងខ្លាំងណាស់ " Jin ចូលមកសួរក៏ឃើញគាត់ឈរនិយាយជាមួយស្រីម្នាក់
" ចៅហ្វាយតូចចូលទៅក្នុងវិញទៅ ទីនេះខ្ញុំជាអ្នកចាត់ការ " អ៊ំមេផ្ទះ
" ឯងជាអ្នកណា មិចក៏អ្នកនៅទីនេះហៅឯងថាចៅហ្វាយតូច " Miina សម្លក់សម្លឹងទៅរាងតូច" ខ្ញុំជាប្រពន្ធរបស់Namjoon ចុះអ្នកនាងជាអ្នកណា " Jin
" មិនពិត Namjoonគ្មានប្រពន្ធទេ យើងទេជាមនុស្សស្រីដែលគាត់ស្រលាញ់ " Miina" អ្នកនាងឈប់និយាយទៅ មិនចឹងខ្ញុំអោយអ្នកយាមអូសអ្នកនាងចេញមិនខាន នោះផ្លូវ " អ៊ំមេផ្ទះ
" អ៊ំគ្មានសិទ្ធលូកមាត់ ខ្ញុំកំពុងនិយាយជាមួយគេ " Miina
" មិនអីទេអ៊ំ ចាំខ្ញុំនិយាយជាមួយនាងខ្លួនឯងចូលក្នុងអង្គុយលេងសិនទៅ " Jin ញញឹមស្រស់ដាក់នាង" ........ " Miina សម្លក់គេមុននឹងដើរចូលទៅខាងក្នុងបំបុកស្មារាងតូចដើរទៅអង្គុយលើសាឡុងនៅបន្ទប់ទទួលភ្ញៀវ
" ប្រាប់មកឯងនឹងNamjoonមានទំនាក់ទំនងអី ឬ...ជាប្រុសកំដររបស់គាត់ " Miina សម្លឹងJinពីលើដល់ក្រោម
" ដូចខ្ញុំនិយាយប្រាប់អ្នកនាងមុននេះចឹង " Jin
" ហឹស!! លេងសើចណាស់Namjoonមិនដែលមានប្រពន្ធទេ ពិសេសយើងក៏មិនដែលឃើញឯងដែល " Miina

YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង