" ចង់រត់ទៅណាទៀត " Man រត់មកដល់ក៏ផ្ចុងកាំភ្លើងដាក់Taehyung
" ចង្រៃយ៍ចង់រត់ផង ផាច់!! " Man ទះTaehyungដៃដួលទៅម្ខាង តិចទៀតគេនឹងត្រូវពួកវាធ្វើបាបមិនខាន គេមិននឹកស្មានថាមានរឿងបែបនេះទេ" នាំវាទៅវិញ " Man
" មក!! " Boy ចាប់លើកTaehyungទៅវិញ ចង់រត់ក៏រត់មិនកើត ជើងគេឈាមច្រើនណាស់" ចុះម្នាក់ទៀតល្បង " Boy
" អោយគ្នាទៅតាមចាប់ទៅ " Man
" ដឹងហើយល្បង តោះយើង " Boy ថារួចក៏ឡើងឡានទៅតាមចាប់Jimin__Skip__
Yoongi ចេញឡានពីក្នុងផ្ទះថាទៅសុើបរឿងថ្ងៃមុនដោយសារតែមានមនុស្សធ្វើអោយខូចផែនការគេ មិនបានថតអីបានបន្តិច តែបែរជាត្រូវម៉ូតូមួយគ្រឿងជិះតាមឡានគេ
" ចង្រៃយ៍! " Yoongi បន្ថែមល្បឿនកាន់តែលឿន ពេលអ្នកជិះម៉ូតូនោះកាន់កាំភ្លើងចេញមក
" ចង់សម្លាប់យើងមែនទេអានរក " Yoongi សើចបន្តិចក៏ជិះផ្លូវទៅតាមព្រៃ អោយដឹងទៅថាMin Yoongiមិនខ្លាចស្លាប់ទេ មិនចឹងមិនមែនលូកដៃរឿងម៉ាហ្វៀលឡើយ
ឡានYoongiបើកកាន់តែលឿន ងាកមើលម៉ូតូតាមពីក្រោយតែពួកម៉ូតូស្រាប់តែក៏បត់ទៅវិញ។
" ពួកអន់បែបនេះចង់មកសម្លាប់យើងមែនទេ ហឹស! " Yoongi សើចតិចៗដោយខ្លួនមិនបានចាប់អារម្មណ៍នឹងផ្លូវ ព្រោះគិតថាក្នុងព្រៃគ្មានអ្នកឆ្លងកាត់តែគេគិតខុស
" ហឺយ ! " Yoongi ជាន់ហ្វាំងឡានកប់ពេលមានមនុស្សឆ្លងកាត់ តែដោយសារជិតពេកក៏ធ្វើអោយបុកមួយទំហឹងទៅម្នាក់នោះ
+បាំង~ !! ប្រាវ~~!! រាងកាយតូចត្រូវខ្ទាតចេញ1ម៉ែត្រពីឡាន រមៀលមួយជុំសន្លប់លែងដឹងអី ។ ចំណែកអ្នកក្នុងឡានក៏ត្រូវមិនស្ទើរក្បាលត្រូវអុកចង្កូតឡានពេញៗជ្រាបឈាមចេញមកតែរបួសមិនធ្ងន់ គ្រាន់តែធ្វើអោយស្រវាំងភ្នែកបន្តិច។
មុននេះបន្តិចJiminដើរមកដោយមិនបានមើលផ្លូវក៏ឆ្លងមក គេស្រាប់តែងងឹតមុខទើបមិនដឹងថាមានឡាន គេនៅយំរហូតនឹកដល់Taehyungមិនដឹងថាយ៉ាងមិចទៅហើយ ចំណែកឡានYoongiក៏បើកលឿនប៉ះគេពេញទំហឹងតែម្ដង

STAI LEGGENDO
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Storie d'amoreទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង