ក្រោយពីរការលេងល្បែងយ៉ាងយូរក៏បញ្ចប់្ចប់ ពួកគេក៏បំបែកគ្នាទៅកន្លែងរៀងខ្លួន នៅសល់តែ ម៉ាហ្វៀទាំងបីនៅជួបជុំគ្នា
" ឯងមិនដែលនាំមនុស្សមកជាមួយទេ ចុះគេមិនមែនជាគ្រូបង្រៀនរបស់Jiminទេ ទំនាក់ទំនងពួកឯងដូចមិនធម្មតាទេ " Namjoon សម្លឹងខ្នងTaehyungពីក្រោយដែលកំពុងនិយាយគ្នាជាមួយJin តាមដែលគេដឹងJungkookមិនដែលនាំអ្នកណាមកនោះទេ ដូចដឹងស្រាប់ហើយចរិតJungkookមិនចូលចិត្តរញ៉េរញៃ តែតាំងពីប្រុសឈ្មោះKim Taehyungទៅនៅភូមិគ្រឹះ Jungkookប្ដូរច្រើនណាស់ មានអ្វីពិសេសឬ
" មែនហើយខ្ញុំចង់អោយអ្នកទាំងពីរឈប់តាមរកមិត្តការពីក្មេងរបស់ខ្ញុំ! " Jungkook
" យ៉ាងមិចរងចាំគេលែងបានហើយ " Namjoon" ខ្ញុំរកគេឃើញហើយ " Jungkook
" រកគេឃើញ ពេលនេះគេនៅឯណា? " Soobin" មុនដំបូងក៏ស្មានមិនដល់ គេគឺនៅក្បែរខ្លួនរហូត " Jungkook ពោលដោយសម្លឹងTaehyungមិនដាក់ អ្នកអង្គុយក្បែរនោះក៏ងាកទៅតាម
" កុំប្រាប់ថាម្នាក់នោះ....... " Namjoon
" Taehyung ជាកូនខ្លាដែលខ្ញុំតាមរកមករហូតនោះ " Jungkook" ចៃដន្យពិតមែន " Soobin និយាយសឹងមិនជឿ ថាម្នាក់នោះជាលោកគ្រូរបស់Jimin
" ពេលនេះឯងប្រហែលជាអាចសប្បាយចិត្តបានហើយ " Namjoon
" ហឺម~~~ ប៉ុន្តែJiminនៅតែមិនទាន់មានដំណឹងខ្ញុំក៏មិនអាចសប្បាយចិត្តដែល " Jungkook" យ៉ាងណាកូនចៅពួកយើងនឹងរកJiminឃើញ បងមិនជឿថាគ្មានតម្រុយទេ " Namjoon គោះស្មារJungkookតិចៗ ប្រាប់កុំអោយគេស្មុគស្មាញពេក
" ........... " Jungkook បានត្រឹមងក់ក្បាលតាម យ៉ាងណាគេត្រូវរកJiminអោយឃើញ នឹងយកគេត្រលប់មកភូមិគ្រឹះវិញ
__School__
+ម៉ោង5ល្ងាច
នារីរូបស្រស់ម្នាក់ឈរផ្អែកម៉ូតូមុខសាលាល្បីមួយកន្លែង Auraឈរហ៊ូតមិនចេះខ្មាសសិស្សចេញពីសាលា ពួកគេនាំគ្នាសម្លឹងមកនាងគ្រប់គ្នា ព្រោះតែការតែងខ្លួនម៉ូតូដូចជាពួកអ្នកលេង តែនាងមិនបានខ្វល់នាងខ្វល់តែមនុស្សម្នាក់ប៉ុណ្ណេះ។ ទីបំផុតអ្នកដែលនាងរងចាំអស់រយះពេល1ម៉ោងក៏ចេញមក ក្មេងស្រីអាយុ18ឆ្នាំម្នាក់ដើរចេញពីសាលាមកឈរចាំបងប្រុសមកទទួល តែមិនឃើញស្រមោលនាងតូចក៏រអ៊ូឡើង

DU LIEST GERADE
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romantikទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង