Part: 22 [ គ្មានអ្នកណា​ក្បាលរឹង​ដូចជាលោកទេ ]

2.6K 212 24
                                    

" បើកទ្វារទៅ​ខ្ញុំទៅរក​លោកយាយវិញ " Jin ងាកសម្លឹងមុខ​ចំទៅមនុស្សដែលកំពុងបើកឡាន មិន​ដឹងថា​គេចង់​នាំខ្លួនទៅណាទេ

" អូនហាមបងមិនបាន!! ចឹង​អង្គុយអោយ​ស្ងៀមទៅ " Namjoon សម្ដីធ្ងន់បន្តិច
" ខ្ញុំធ្លាប់សួរបង​ថា​ ខ្ញុំសំខាន់ជាងពួកនាងទេ បង​ឆ្លើយថា​សំខាន់ណាស់តែព្រឹកមិញបងបាន​ដេកជាមួយពួកនាង " Jin ប្រឹងនិយាយទាំងអួលដើមក

" បង​ដេកជាមួយអ្នកណាអូនខ្វល់​ធ្វើអី ដឹង​ត្រឹមថាបង​ស្រលាញ់អូនជាង​ពួកនាង​ទៅ​បានហើយ " Namjoon ឆ្លើយហីៗទៅ ធ្វើអាកប្បកិរិយាមិន​ខ្វល់ តែមិន​ដឹង​ថាអ្នក​ខាង​នោះឈឺប៉ុណ្ណាទេ

" អូនខ្វល់ពីបងមិនបានទេឬ? ហឹុក~ ព្រោះតែស្រលាញ់ទើប​អូនមិន​ចង់អោយ​បង​ដេកជាមួយអ្នកណាទៀត អូនធ្លាប់សុំបងតែបងបែរ​ជា​មិន​ខ្វល់ អូនដឹងថា​អូនមិន​សំខាន់ក្នុងភ្នែកបង​មក​រហូត តែអូនមិន​ដែលគិតអោយបង​គេង​អោប​អ្នកផ្សេងទេ ហឹុក~ហឹុក~~ " Jin

" .......... " Namjoon ឈប់មាត់​ព្រោះជិតដល់​ភូមិគ្រឹះរបស់គេហើយ ចាំទៅដល់​គេនឹងដោះ​ស្រាយ....

__Skip__

@ភូមិគ្រឹះJungkook

" ហឹម~~ " Taehyung បម្រាសខ្លួនបន្តិច ទើប​ងើបអង្គុ​យ​តែក៏​ស្វាងចេស​ពេល​គេកំពុងនៅលើគ្រែរបស់​Jungkook

" តើខ្ញុំមិនមែន​ចុះទៅគេង​ខាងក្រោមវិញទេ មិច​ក៏​មកគេង​លើពូកទៀតហើយ! ហើយចុះឯណាគេ " Taehyung ស្ទុះចុះចេញពី​លើគ្រែ បើកទ្វារបន្ទប់ទឹកមើលតែមិន​ឃើញទើប​ចុះទៅក្រោម ក្រែងគេនៅអង្គុយសាឡុងតែនៅមិន​ឃើញ

" អ៊ំគេទៅណាហើយ? " Taehyung
" ចៅហ្វាយធំ​ទៅ​កាសុីណូមុននេះ " អ៊ំមេផ្ទះ

" ហេតុអី​អ៊ំមិន​ឃាត់គេ របួសគេមិន​ទាន់ជាទេ " Taehyung
" ទោះឃាត់​ក៏​គ្មានប្រយោជន៍ អ៊ំមិន​ចង់មាន​រឿងទេ " អ៊ំ​មេផ្ទះ

" ប្រុសម្នាក់នេះពិត​ជា​ក្បាល​រឹងណាស់ " Taehyung ខាំមាត់​ខឹងនឹង​Jungkook ហាមលើក​ណា​ក៏មិន​ដែលស្ដាប់ ទោះស្ដាប់ក៏មិនបាន​យូរ

" លោក​គ្រូទៅ​សម្រាកសិន​ទៅ​មើលមុខ​ស្លេកអស់ហើយ " អ៊ំមេផ្ទះ
" បាទ! ចឹង​ខ្ញុំទៅ​បន្ទប់សិនហើយ " Taehyung ថារួច​គេក៏​ឡើងទៅ​បន្ទប់វិញ ដោយសារហត់នឿយរឿង​Jungkook​ទើបគេមិន​សូវបាន​គេង

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now