ភាគទី38 [ សន្ដានម៉ាហ្វៀ ]

3.4K 216 4
                                        

+ម៉ោង8យប់

Minkooអង្គុយមើល​ទូរទស្សន៍ម្នាក់ឯង កាយតូចចាប់​ផ្ដើមរួញចូលគ្នាពេល​រឿងដែលគេ​មើលជា​រឿងខ្មោច សំឡេងឆ្កែលូក្នុងទូរទស្សន៍កាន់តែធ្វើអោយ​Minkooខ្លាច​លើសដើម។ សុខៗ​ដៃត្រជាក់ស្រាប់តែមកកាន់​ស្មារបស់គេ​ ជាមួយអារម្មណ៍កំពុងតែខ្លាចផងបណ្ដាលអោយ​ស្រែកឡើងទាំងយប់

" ហាហា~~Yoongi​ជួយផងមាន​ខ្មោច " Minkoo ស្រែករក​ជំនួយគេ​កាន់តែខ្លាចពេល​ដំណក់ ទឹកស្រក់មក​លើក្បាលរបស់គេ

" យប់ហើយគួរតែទៅគេង ចង់នៅមើលដល់ណា ! " Yoongi ឈរពី​ក្រោយខ្នងរបស់Minkoo ហើយ​ដៃត្រជាក់ៗ​នោះគឺជា​ដៃគេគ្រាន់តែចុះមក​ប្រាប់អោយទៅគេង

" Yoongi " Minkoo ងាកទៅ​យ៉ាងលឿនពេលលឺ​សំឡេងអ្នក​ម្ខាង ដៃគេ​ធ្វើអោយ​ខ្លួនភ័យហើយ

" មក​ទៅគេង " Yoongi យក​តេឡេ​ជិតខ្លួនMinkooចុច​បិទទូរទស្សន៍ រួចកាន់តែដៃមាឌតូច​ឡើងទៅលើជាមួយគ្នា ភ្លើងជាន់ក្រោមក៏បាន​បិទ

" ថ្ងៃនេះសុំគេង​ជាមួយដែលបានទេ Minkooខ្លាចខ្មោច​ក្នុងទូរទស្សន៍ចេញមក​លង ណា~សុំគេង​ដែល " Minkoo

" ខ្មោចវា​គ្មាននោះទេទៅ​ខ្លាចធ្វើអី " Yoongi
" តែខ្ញុំខ្លាច ណាណា~សុំគេងដែល " Minkoo អង្រួនដៃមាំអង្វរគេ

" បាន~តែមួយយប់នឹងទេ " Yoongi
" ហិហិ~ អរគុណ " Minkoo ស្ទុះអោបគេ​ទាំងសប្បាយចិត្តរួចដើរទៅមុនចូលក្នុងបន្ទប់Yoongi ធ្វើដូចខ្លួនម្ចាស់បន្ទប់ចឹង

" ឯង​គេង​ខាងឆ្វេងទៅ ចាំយើងយក​ខ្នើយមក​អោយ " Yoongi ប្រាប់ទៅអ្នក​ឈរសម្លឹងបន្ទប់គេនោះរួចដើរទៅ​បើកទូយក​ខ្នើយចេញមក

" Yoongiនេះជា​អ្នកណា " Minkoo យក​ស៊ុមរូបថតដែលដាក់លើតុនោះយកមកមើល
" ប៉ាម៉ាក់​របស់យើង " Yoongi
" ចុះពេលនេះពួក​គាត់នៅឯណា " Minkoo

" ពួកគាត់ខូចហើយ " Yoongi
" ខូចគេ​មានន័យ​​ថា​​មិច​? " Minkoo ធ្វើមុខមិន​ដឹង​ខ្យល់អីហើយសម្លឹងមើលរូបថតនោះមិនឈប់ បុរសម្នាក់ក្នុងរូបនេះ​ដូចYoongiណាស់ មើលកាន់តែយូរកាន់តែដូច

" មិន​បាច់ចង់ដឹងទេ នេះ​ខ្នើយយកទៅគេងទៅ " Yoongi ដាក់ខ្នើយអោយគេ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now