ភាគទី9[ ខ្ញុំនឹងការពារJimin​ដោយខ្លួនឯង ]

4.8K 261 1
                                        

@Morning🌞

     ព្រឹកថ្ងៃថ្មីចូលមក ជាថ្ងៃដែលTaehyungត្រូវ​ដើរតួជាគ្រូបង្រៀនប្អូនប្រុសតែម្នាក់របស់ម៉ាហ្វៀល​។ ព្រះអាទិត្យរះតាមបង្អួចមក​ប៉ះមុខ​អ្នកកំពុងគេង​អោយ​ភ្ញាក់ Taehyung​ចុះពីលើ​ពូក​ទៅរៀបចំខ្លួនចុះទៅខាងក្រោម​ជួយធ្វើការងារនៅទីនេះ ចំណែកម៉ោងដែលត្រូវបង្រៀន​Jiminគឺ​ម៉ោង8

" អរុណសួស្ដីអ្នកទាំងអស់​គ្នា " Taehyung ញញឹម​ពព្រាយដាក់អ្នកបម្រើទាំងអស់

" អរុណសួស្ដីលោក​គ្រូKim " អ្នកបម្រើAll
" មោះខ្ញុំជួយរៀប " Taehyung ជួយ​រៀបចាន​ដាក់លើតុ ព្រោះពួកគេបាន​ធ្វើអាហាររួចហើយ

" ចៅហ្វាយធំ ចៅហ្វាយតូច អញ្ជើញអង្គុយ " អ៊ំ​មេផ្ទះ
" ........ " Jungkook ដាក់ខ្លួនអង្គុយចុះ ចំណែកJimin​នឹងTaehyungក៏​អង្គុយតាមក្រោយ

" ចៅហ្វាយ~~!! " Vay ដើរចូលមក​ទាំងប្រញាប់ស្រែកបង្អាក់ការ​ញាំរបស់Jungkook

" មានការអី? " Jungkok ទម្លាក់ស្លាបព្រាចុះវិញ ងាកនិយាយជាមួយមនុស្សជំនិត

" ពេលនេះ​មាន​រឿងនៅឃ្លាំង " Vay ខ្សឹបដាក់ត្រចៀកJungkook

" បងប្រុស~~ បង​ទៅណា " Jimin សួរក្រោយឃើញJungkook​ងើបពីតុ

" ខំប្រឹង​រៀន​ " Jungkook អង្អែលក្បាលអ្នកជាប្អូនបន្តិច ទើបទាញ​អាវធំក្រៅចេញទៅបាត់

( គេប្រញាប់ទៅណា ) Taehyung គិតក្នុង​ចិត្ត
" ចៅហ្វាយតូចនឹងលោក​គ្រូKim​ពិសាបន្ដទៅ " អ៊ំមេផ្ទះ និយាយរួចពួកគេក៏​ញាំបន្ត

+ក្នុងឃ្លាំង

" ចៅហ្វាយកូនចៅដែលពួកយើងបញ្ជូនអោយ​ទៅសុើប​នោះ ត្រូវ​Dahenសម្លាប់អស់ហើយ ថែមទាំងបញ្ជូនមក​ទីនេះទៀត " Vay ដើរតាម​អ្នកជា​ចៅហ្វាយចូលទៅក្នុងឃ្លាំង

" ឯងមកហើយ " Namjoon
" ពួកគេត្រូវគេកាត់ដៃកាត់​ជើងអស់ទៅហើយ " Soobin

" វាដឹងបាន​យ៉ាងមិច " Jungkook សួរដោយមុខត្រជាក់
" ពេលដែលខ្ញុំបញ្ជូនពួកគេទៅគឺ​គ្មានបញ្ហាទេ ធ្វើតាម​ដែលចៅហ្វាយប្រាប់ទាំងអស់ " Vay

" នេះបង​ឃើញនៅលើខ្លួនកូនចៅឯង " Namjoon ហុចទូរសព្ទអោយ​ទៅJungkook​ក្នុងនោះមាន​Videoឃ្លីបមួយ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now