Part: 23 [ តាម​រក​យូរយ៉ាងនេះ តាមពិតគេនៅ​ក្បែរខ្ញុំមក​រហូត ]

4.6K 277 4
                                        

" ជា​លោក​គ្រូKim " Vay
" នាំគេ​ទៅ​ភូមិគ្រឹះវិញ ចំណែកពួកឯង​ចាត់ចែងកន្លែងនេះ " Jungkook និយាយរួចក៏​ដើរចេញទៅបាត់

" បាទចៅហ្វាយ " Man
" ..... " Vay លើកបីTaehyung​ឡើងដើរ​ទៅតាម​Jungkook មិន​ដឹងថាហេតុអីTaehyungមក​ទីនេះ ហើយស្គាល់ដោយ​របៀបណា​ ឬមាន​មនុស្សប្រាប់

@ភូមិគ្រឹះJungkook

" យកគេទៅ​បន្ទប់ទៅ " Jungkook ចូលមក​ក៏​ប្រាប់ជំនិត រួចទៅអង្គុយលើសាឡុង

" បាទចៅហ្វាយ " Vay និយាយរួចក៏​បីTae​hyungទៅ​បន្ទប់របស់គេតាម​បញ្ជា រួចរាល់ទើប​ចុះមកវិញ

" និយាយមក​អ្នកណា​ជាអ្នកប្រាប់គេ " Jungkook ប្រលេះឡេវអាវចេញមួយគ្រាប់រួចសម្លឹងមុខអ្នកបម្រើ ដែលម្នាក់ៗអោនមុខ​ចុះមិន​ហ៊ានមើលមុខខ្លួន

" គឺ....ពួកយើងមិនដឹងទេ​ចៅហ្វាយធំ " អ្នកបម្រើទាំងអស់​អោនមុខនិយាយ ពួកគេមិន​ហ៊ានប្រាប់នោះទេខ្លាចថា​មាន​រឿងធំ

" ខ្ញុំជា​អ្នកប្រាប់ ចៅហ្វាយអាច​បន្ទោសខ្ញុំបាន​ពួកគេមិន​ទាក់ទងរឿងនេះឡើយ " អ៊ំមេផ្ទះ ចេញមុខមក​ព្រោះគាត់មិន​ចង់អោយ​អ្នកដទៃរងជំនួស គាត់ក៏មិនចង់​ប្រាប់Taehyung​ប៉ុន្មានដែល តែគេដេញដោលសួរមិន​ឈប់ទើបប្រាប់តែម្ដងទៅ

" ខ្ញុំបាន​និយាយហើយ​រឿងទាក់ទងនឹងខ្ញុំអ្នកដទៃមិន​គួរដឹង អ៊ំលែង​ចាំសម្ដីខ្ញុំហើយ " Jungkook

" សុំទោសចៅហ្វាយមក​ពីលោក​គ្រូជំរិតសួរមិនឈប់ទើប​ខ្ញុំដាច់ចិត្តប្រាប់​ដល់គាត់ " អ៊ំមេផ្ទះ

" បានហើយចេញទៅ! " Jungkook
" ចា៎ " អ្នកបម្រើនាំគ្នា​ចេញទៅអស់​រួម​ទាំងអ៊ំ​មេផ្ទះ
" ចៅហ្វាយនៅត្រូវការអីទៀតទេ " Vay

" ត្រលប់ទៅផ្ទះទៅ កុំអោយ​ប្អូនស្រីឯង​ចាំយូរ " Jungkook
" បាទចៅហ្វាយខ្ញុំទៅវិញហើយ " Vay អោន​បន្តិចទើប​ចេញទៅ

រាង​ខ្ពស់សង្ហាងើបចេញពី​សាឡុ​ង​ឡើងទៅខាង​លើ​ ថា​នឹង​ចូលទៅបន្ទប់ខ្លួនក៏​ឆ្លងបន្ទប់Taehyung គេដើរហួសបន្តិចទើប​បក​ក្រោយវិញចិត្តមិន​ដាច់ព្រោះគិតថា​ប្រហែលជាគេ​ភ័យ​ខ្លាំងនឹងរឿងមុននេះទើបបើក​ទ្វារចូលទៅ។ Jungkookឈរយ៉ាងស្ងប់ស្ងាត់ភ្នែកសម្លឹងមើលអ្នកគេង​លើពូកមុននឹង​អោន​មុខសម្លឹងTaehyungកាន់​តែកៀក គេមើលកាន់តែយូរកាន់តែដូច ដូចនឹងមនុស្សម្នាក់ដែលសំខាន់ ​រហូតដល់គិតថា​ជាម្នាក់នោះ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now