__Morning__
នៅព្រឹកថ្ងៃថ្មីចូលមកដល់ Yoongiចេញមកក្រៅផ្ទះមើលព្រោះមានសំឡេងឡូឡា មនុស្សជាច្រើននាំគ្នាចោមរោមមើលអ្វីមិនដឹងលឺនិយាយគ្នាមិនច្បាស់
" មានរឿងអី ? " Yoongi បើករបងផ្ទះចេញទៅមើលទាំងជាប់ពាវអាវគេងយប់នៅឡើង គេដើរទៅមើលស្របពេលឡានប៉ូលិសជិះមក ធ្វើអោយគេកាន់តែចម្លែកចិត្ត
" ហឺយ !មិនសមសោះជាប៉ូលិសទើបតែប្ដូរមកសោះ បែរជាត្រូវស្លាប់ទាំងបែបនេះ " សំឡេងរងំៗរបស់អ្នកនៅទីនេះបន្លឺឡើង សម្លឹងទៅសាកសពប៉ូលិសម្នាក់ដេកស្លាប់ដោយសារឃាតកម្មសម្លាប់
" តើមានរឿងអីទៅ? " Yoongi សួរManម្នាក់ដែលមកមើលដែល គេអើតមើលសាកសពនោះឃើញប៉ូលិសកំពុងពិនិត្យ
" ប៉ូលិសទើបតែប្ដូរមកត្រូវគេលួចសម្លាប់ លោកមិនដឹងទេឬគេផ្អើលពេញនឹងទាំងអស់ " Man
" តើដឹងថាអ្នកណាជាអ្នកធ្វើទេ " Yoongi
" ហឺយ !តើអ្នកណាទៅហ៊ាននិយាយទៅ នៅទីនេះយ៉ាងមិចក៏ដឹងហើយរស់នៅស្ងៀមៗប្រសើរជាងទៅរករឿងអ្នកលេងអស់នោះដែល " Man" មើលសម្លាប់ទៅគួរអោយអាណិតណាស់ " Girl1
" មិនស្លាប់ទាំងក្មេងចឹងសោះ " Girl2សំឡេងនិយាយទៅមកធ្វើអោយអ្នកស្ដាប់មុននេះដឹងកាន់តែច្បាស់ថាអ្នកណាជាអ្នកធ្វើ។ Yoongiសម្លឹងទៅខ្វាច់ចំបុរសពាក់ម៉ាសម្នាក់ដែលឈរមិនឆ្ងាយពីទីនេះ គេតែងខ្លួនចម្លែកពាក់អាវខ្មៅ ពាក់មួកនឹងម៉ាសជិតមើលមិនស្គាល់ បុរសម្នាក់នោះក្រោយពីមើលហេតុការណ៍នេះហើយក៏ដើរចេញពីទីនេះទៅបាត់ ធ្វើអោយYoongiសង្ស័យថាបុរសម្នាក់នោះពាក់ព័ន្ធនឹងឃាតកម្មនេះ។
" Minkooគួរតែភ្ញាក់ហើយ " Yoongi នឹកឃើញអ្នកនៅក្នុងផ្ទះក៏ប្រញាប់ត្រលប់ទៅវិញ ខ្លាចថាភ្ញាក់មកគេរកខ្លួនមិនឃើញ
" អា !ហឹុក~ Yoongiលោកនៅឯណា " Minkoo ដើរជូតទឹកភ្នែកចេញពីក្នុងផ្ទះមកខាងក្រៅស្រែករកនាយកំលោះ មិនដឹងថាគេបាត់ទៅណាទេស្រែកហៅក៏មិនឆ្លើយ
"MinKoo~~ " Yoongi ចូលមកក្នុងផ្ទះពេលឃើញអ្នកខាងនោះគេក៏ហៅ
" ហឹុក~ហឹុក~ Yoongi " Minkoo រត់មកអោបនាយជាប់យំយកតែម្ដង

YOU ARE READING
មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )
Romanceទោះបងត្រូវចាំអូន១០ឆ្នាំឬ២០ឆ្នាំក៏បងត្រូវចាំ ចាំរហូតអូនត្រឡប់មកវិញ ត្រូវចាំក្នុងចិត្តបង មានតែអូនតែប៉ុណ្ណោះ គីមថេយ៉ុង....។ ចន ជុងហ្គុក គីម ថេយ៉ុង