Part:24 [ ការលាតត្រដាងរឿងដែលលាក់បាំង ]

2.9K 250 7
                                    

@ភូមិគ្រឹះChoi

       រាងតូច​ម្នាក់កំពុងពួយកង់ជិះមិនឈប់ ចំណែកមុខវិញមិន​បាច់មើលស្អុយប៉ែ ជិះបណ្ដើររអ៊ូបណ្ដើរ បន្តិចក្រោយក៏​ដល់កន្លែងដែលគេចង់មក Jhope​វៃជំទុល​កង់រួចក៏​ឈរសម្លឹងទីនោះបន្តិច

" យើងមិន​ខ្វល់ថាគេ​ជា​អ្នកណា មាន​កូនចៅប៉ុន្មាននាក់​សំខាន់គេហួសហេតុមកលើខ្ញុំ " Jhope ក្ដាប់ដៃដើរចូលទៅក្នុងភូមិគ្រឹះរបស់Soobin​ដូចមិន​ខ្លាចរអានឹងអ្នកយាមនៅមាត់​របង ដើរចូលធ្វើដូចធម្មតា

" អាល្អិត​មក​ទីនេះ​ធ្វើអី ? " Man
" ខ្ញុំមក​រកម្ចាស់ភូមិគ្រឹះ​នេះ " Jhope

" ......... " Man សម្លឹងមុខគ្នាថាគួរ​អោយ​គេចូលឬអត់
" ឯងអាច​ចូលទៅខាងក្នុងបាន " L ចេញមក​ទទួលJhope​ព្រោះដឹងថា​គេនឹងមក​ទីនេះ

     Jhope សម្លក់មុខL​បន្តិចទើប​ចូលទៅក្នុងភូមិគ្រឹះ រាងតូច​កាន់កាតាប​ជាប់​សម្លឹងពីមាត់​ទ្វារធំទៅរក​អ្នក​អង្គុយលើសាឡុង​កំពុងថើបអោប​ស្រីនោះមិន​ដាក់ភ្នែក ហឹស!គេចង់​តែសើច​អោយ​ជ្រុះធ្មេញដែលលឺប៉ាម៉ាក់​គេនិយាយថាប្រុសម្នាក់នេះស្រលាញ់គេតែមើលពេលនេះ ប្រាប់ហើយថា​ជឿទុកចិត្តមិនបាន​មនុស្សដូចជាគេ សំណាង​ហើយដែលខ្លួនមិន​បាន​ស្រលាញ់វិញនោះ

" ចៅហ្វាយមាន​ភ្ញៀវទាន " L ចូលជ្រៀតខ្លួននិយាយជាមួយចៅហ្វាយ ព្រោះSoobinមិន​ចូលជិតអោយ​អ្នកណា​រញ៉េរញ៉ៃពេល​នៅជាមួយស្រីកំណាន់ទេ

" ........ " Soobin បង្អាក់សកម្មភាពសិនមុននឹងងាក​មក​មើលរាងតូច​ដែលឈរនៅមិន​ឆ្ងាយសម្លឹងមក​គេដូចគ្នា

" ថ្ងៃនេះនឹកឃើញបែបណា​ទើប​មក​រកយើង " Soobin ញញឹម​សម​ចិត្តបន្តិច
" ខ្ញុំយករបស់នេះមក​អោយ " Jhope ហូតសំបុត្រចេញមក​នៅក្នុងនោះគឺមាន​លុយថែមទៀត

" ជា​អ្វី? " Soobin
" ខ្ញុំមិន​ដឹង​ថា​លោក​និយាយអ្វីជាមួយប៉ាម៉ាក់​របស់ខ្ញុំអីខ្លះទេទើប​គាត់យល់ព្រម នៅក្នុងនេះមាន​ចំនួនលុយច្រើនគួរសម​សម្រាប់សង​ទៅលោកវិញដែល​បានជួយ​គ្រួសារយើងពីមុន មួយវិញទៀត​ខ្ញុំអត់បាន​ស្រលាញ់លោកទេ ឈប់​ទៅពាក់ព័ន្ធជាមួយខ្ញុំទៀត ខ្ញុំមិន​ចូលចិត្តពួកសង្គមងងឹតដូចលោកនោះទេពួកយើង​នៅកន្លែងខុសគ្នា " Jhope បោះសម្ដីទៅ​កាន់អ្នក​ខាងនោះ រួចទើប​ឈាន​ជើងត្រលប់ទៅវិញ

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now