Part: 31 [ ប្ដូរពីខ្លាមកជាទន្សាយ ]

4.4K 260 1
                                        

@ភូមិគ្រឹះKim

       ពេលនេះនៅក្នុង​ភូមិគ្រឹះNamjoonកំពុង​ឈរមើលរាងតូច​កំពុងធ្វើបង្អែមក្នុងផ្ទះបាយឬហៅ​ម្យ៉ាងទៀតថាជា​កូនកាំបិតក៏ថាបានព្រោះគេ​ត្រូវJin​ប្រើនេះ​ប្រើនោះមិន​ឈប់ ចំណែកអ្នក​បម្រើក៏មិន​ហ៊ានលូកមាត់បាន​ត្រឹមឈរអោនមុខ មុខ​ផ្ទះបាយ

" ល្មមញាំបាន​ឬនៅ​ម្ចាស់ស្រីរបស់បង អូនចង់រំងាស់ដល់ពេលណាទៀត " Namjoon ដើរមក​អោប​ចង្កេះតូចពីក្រោយ

" បង្អែមត្រូវរំងាស់អោយ​ដាច់ទឹកទើប​ញាំទៅ​ឆ្ងាញ់ បងកុំ​ប្រញាប់អី​បន្តិចទៀតរួចរាល់ហើយ " Jin

" បង​ប្រញាប់នាំអូនទៅ​បន្ទប់ " Namjoon ធ្វើមុខ​ខូចខិលថែមទាំងយក​មាត់​ឈ្មុសឈ្មុលនឹងកញ្ចឹងករាងតូចទៀត

" បង​ចង់ញាំក្នុងបន្ទប់​មែនទេ​ តែចាំ​បន្តិចសិនទៅ " Jin
" មិន​ចង់ចាំទៀតទេ បង​ចង់ញាំបង្អែមដែលផ្អែមជាងគេពេលនេះ " Namjoon ចាប់លើក​បីខ្លួន​តូចឡើង ធ្វើអោយ​ស្លាបព្រាក្នុងដៃរបស់Jinជ្រុះ

" លើកបីអូនទៅណា បង្អែមមិនទាន់​លើកចុះទេ " Jin ភ្ញាក់ស្ទុះអោបកគេជាប់​ដោយសារភ័យពេកមុននេះ

" មើលបង្អែមផង ហាម​មិនអោយ​អ្នកណាទៅខាងលើទេស្ដាប់បានទេ " Namjoon និយាយបញ្ជា​កូនចៅមិនអោយ​ទៅរំខាន​គេ

" បាទចៅហ្វាយ " គ្រប់គ្នា​ងក់ក្បាល​យល់ព្រមតាម​បញ្ជា
" នេះកុំ​ប្រាប់ថា....... អត់ទេណាNamjoon " Jin ពេល​ដឹងស្ថានការណ៍ក៏រើចុះពីលើដៃមាំ ក្រាញននៀលមិនចង់ទៅ

" ក្រែងអោយ​បង​ញាំ​បង្អែមមែនទេ បង​កំពុងធ្វើហើយតើ " Namjoon
" តែបង្អែមនៅ​ក្នុងផ្ទះបាយមិនមែនអូនទេ ឆាប់ដាក់អូនចុះទៅ " Jin

" បង្អែមនោះធ្វើ​អោយបង​ឆ្អែត ប៉ុន្តែបង្អែមនេះញាំ​យ៉ាងណាក៏មិន​ឆ្អែត ហើយធ្វើអោយបង​ស្រួលទៀត ចឹង​បងត្រូវតែ​ជ្រើសបង្អែមក្នុងដៃបងហើយ កុំរើនាំអោយ​ខាតកម្លាំងអី​ថ្ងៃនេះហាម​សន្លប់បើបងមិន​អនុញ្ញាត " Namjoon និយាយម៉ាត់ៗយកជាការ ដល់ធ្វើអោយអ្នកក្នុងដៃពេបមាត់​រកយំ មិនអោយសន្លប់​តើប្រុសល្មោភនេះចង់​ធ្វើប៉ុន្មានទឹកទៅ រំលោភសម្លាប់ឬយ៉ាងមិច

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now