Part: 34 [ ក្មេងក្នុងផ្ទះ​បង្ករឿង ]

2.4K 183 1
                                    

__Morning__

@ប្រលាន​យន្តហោះ

Jungkookឈរ​ជួនដំណើរTaehyung​ត្រលប់ទៅវិញ រាងក្រាស់មិនមាត់​មួយម៉ាត់គេគិត​តែ​សម្លឹងមុខ​រាងតូច​ ឯរាងតូច​បែរ​ជា​ងាកមើលជុំវិញខ្លួនទាំង​ចម្លែកទៅវិញ ព្រោះអីដឹង​ឬអត់ អ្នក​ដំណើរទាំង​អស់​ដើរឆ្ងាយ​ពីគេ​50​ម៉ែត្រពី​ខ្លួន ដោយសារតែ​មាន​កូនចៅ​របស់Jungkookយាមជាប់​ ធ្វើដូចលើកទ័ពទៅធ្វើសង្រ្គាម​យ៉ាង​ចឹង ដល់ថ្នាក់គេ​ចង់សើច​ទៅវិញ

" បងនាំកូនចៅមក​ច្រើនយ៉ាងនេះ ធ្វើអោយ​អ្នកដំណើរ​គេ​មើលមក​ដូចអូន​មនុស្សក្រៅភពចឹង អោយ​ពួកគេចេញទៅ " Taehyung

" មិន​ចាំបាច់ខ្វល់នោះទេ​ បន្តិចអូនចេញទៅហើយអោយ​បង​មើលអោយ​អស់​ចិត្តសិនទៅ " Jungkook

" ហាស ! គ្រាន់តែចង់មើលអូនចាំបាច់អីអោយ​កូនចៅយាម​ច្រើនយ៉ាងនេះដែល បង​សម្លាញ់ធ្វើបែបនេះគេ​ផ្សេងគិត​យ៉ាងមិច អូនប្រាប់ហើយ​ថាទៅមិន​យូរទេ​ " Taehyung ដើរមកជិតJungkook លើកដៃទាញអាវ​ក្រៅរាងក្រាស់​អោយមាន​របៀបរៀបរយ ហើយអង្អែលលើអាវ​ថ្នមៗ

" អូនជា​អ្នកណា បង​ឆ្លើយទៅមើល " Taehyung ងើយមើលមុខ​រាងក្រាស់ព្រោះកម្ពស់គេ​ទាប​ជាង​Jungkook

" ប្រពន្ធរបស់បង " Jungkook ឆ្លើយមិន​ស្ទាក់ស្ទើរ

" មិនមែនទេ អូនជា​ប្រពន្ធរបស់មេម៉ាហ្វៀល​ក្នុងសោម​មុខ​កំណាច​បែបនេះ នេះៗ " Taehyung ចាប់​ទាញថ្ពាល់របស់Jungkook​ធ្វើអោយគេ​ញញឹម តាំងពី​ចូលមក​រាងក្រាស់​មិនបាន​ញញឹម​សូម្បី​បន្តិច មុខស្មើរហូត

" បង​គ្មានអារម្មណ៍លេង​សើចទេ " Jungkook

" សូម​អ្នក​ដំណើរទាំងអស់​ឡើងមក​លើយន្តហោះ បន្តិចយន្តហោះចេញដំណើរហើយ " ........

" អូនដល់ពេលហើយ ប៉ុន្តែមុននឹងទៅអូន​ចង់ថើបបង " Taehyung ងើយថើបមាត់​រាងក្រាស់នៅ​ចំពោះមុខ​គ្រប់គ្នា ឯ​កូនចៅអ្នក​អស់​ក៏ងាកមុខចេញ

" អូនទៅហើយ " Taehyung ញញឹម​លាក់បាំងធាតុពិត គេមិន​ចង់ទៅទេព្រោះ​មិន​ចង់ឃ្លាតពីរាងក្រាស់ ចង់យំ​ខ្លាំងណាស់​តែគេមិន​ចង់យំអោយ​Jungkookឃើញ​នោះទេមានតែញញឹម​លាក់ទុក។

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now